ការសន្

វិធីសាស្ត្រក្នុងការសន្សំពីការចំណាយ

វិធីសាស្ត្រក្នុងការសន្សំពីការចំណាយ

 

តើអ្នកកំពុងមានបញ្ហាហិរញ្ញវត្ថុដែរឬទេ? តើអ្នកចង់អោយការចំណាយរបស់អ្នកអស់តិច ហើយបានបំពេញនូវតម្រូវការបស់អ្នកដែរឬទេ? វាពិតជាពិបាកណាស់ក្នុងការលុបបំបាត់មិនអោយមានការចំណាយទាំងស្រុងនោះ ប៉ុន្ដែអ្នកអាចកាត់បន្ថយនូវការចំណាយបានខ្លះដោយសាកល្បងអនុវត្តនូវទិកនិចខាងក្រោមនេះ៖

ការចំណាយដែលអ្នកអាចកាត់បន្ថយបានរួមមានការចំណាយលើ ការកំសាន្ដ សំលៀកបំពាក់

សម្រាប់ការកំសាន្ដ

ការកំសាន្ដមានលក្ខណៈច្រើនបែបច្រើនយ៉ាង ហើយការកំសាន្ដខ្លះអ្នកអាចសន្សំមិនចំណាយបាន ខ្លះទៀតវាពិបាកក្នុងការសន្សំណាស់ដូចជាការបរិភោគអាហារពេលអ្នកដើរកំសាន្ដនៅតំបន់ទេសចរណ៍ណាមួយ វាជាចំណាយមួយដែលមិនអាចអត់បាននោះទេ គ្រាន់តែអ្នកអាចបន្ថយពីការបរិភោគអាហារថ្លៃនៅក្នុងហាង មកបរិភោគតាមតៀមអាហារតូចៗជំនួសវិញ។ ចំពោះការកំសាន្ដដោយការទៅមើលភាពយន្តនៅតាមរោងកុនវិញ អ្នកអាចស្វែងរករោងភាពយន្តណាដែលមានការបញ្ចុះតម្លៃសំបុត្រចូលទស្សនាឬ អ្នកអាចទៅមើលតែរឿងបានហើយ មិនចំាបាច់ទិញកូកា ឬពោតលីង ញ៉ាំនោះទេពេលមើលរឿង។ ការសន្សំចំពោះការទទួលបានព័ត៌មាន៖ ពេលមុននៅពេលអ្នកចង់ដឹងព័ត៌មានអ្នកត្រូវទិញកាសែតឬទស្សនាវដ្ដីអាន ប៉ុន្ដែឥលូវដោយសារការរីកចម្រើននូវបច្ចេកវិទ្យាអ្នកនឹងទទួលបានព័ត៌មាននៅក្នុងដៃអ្នក ដោយគ្រាន់ទាញយកនូវកម្មវិធីរបស់ក្រុមហ៊ុនកាសែតនីមួយៗ ឬអ្នកអាចគាំទ្រនូវគេហទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុនកាសែតនីមួយៗដើម្បីទទូលបានព័ត៌មានរហ័សទាន់ហេតុការណ៍ទៀតផង។