ការចំនាយ

គន្លឹះក្នុងការទិញទំនិញប្រកបដោយភាពឆ្លៀសវៃ

៣.ពេលចង់បានអ្វីគួរព្យាយាមរកទិញវាអោយបាន

នៅពេលដែលអ្នកចង់បាននូវអ្វីមួយអ្នកគួរតែសន្សំលុយឬរក្សាទុកលុយសម្រាប់ទិញវាអោយបាន បើអ្នកទិញមិនបាន អ្នកប្រហែលនឹងចំណាយលុយនោះទៅទិញនៅអ្វីផ្សេងទៀតដែលអាចមិនមែនជាតម្រូវការរបស់អ្នក។ លុះថ្ងៃក្រោយអ្នកបានឃើញនូវរបស់ដែលអ្នកចង់ទិញថ្ងៃមុន  អ្នកប្រហែលជាចំណាយលុយអ្នកម្ដងទៀតដើម្បីទិញវាជាមិនខាន។ ការធ្វើដូច្នេះ វានឹងធ្វើអោយអ្នកចំណាយប្រាក់កាន់តែច្រើន ប្រសិនបើអ្នកមិនបានគិតគូរអោយម៉ត់ចត់នោះ អ្នកនឹងខាតបង់មិនបានសន្សំហើយចំណាយលើសដើមទៀត។

៤.កុំយកការដើរទិញទំនិញជាការកំសាន្ដ

ពេលខ្លះការដើរផ្សារមើលនេះមើលនោះ វាអាចអោយអ្នកបានសប្បាយចិត្ត បំបាត់ភាពតានតឹងបានមួយចំនួនដែរ ប៉ុន្តែបើអ្នកគិតថាការទិញទំនិញជារឿងមួយដែលសប្បាយនោះ វាជាបញ្ហាធ្ងន់ហើយ។ ជាធម្មតាភាពលោភលន់ចង់បាន ការស្រលាញ់របស់មនុស្សយើងពិបាកនឹងហាមឃាត់ណាស់ ប្រសិនបើនៅពេលអ្នកដើរផ្សារ អ្នកឃើញនេះស្រលាញ់ ឃើញនោះស្រលាញ់ ស្រលាញ់នេះទិញនេះ ស្រលាញ់នោះទិញនោះ អ្នកនឹងមិនសល់ប្រាក់ឡើយ។

ប្រសិនបើអ្នកចង់អោយការចំណាយលើការដើរទិញទំនិញរបស់អ្នកប្រកបដោយភាពឆ្លៀសវៃ អ្នកគួរសាកល្បងអនុវត្តនូវវិធីសាស្ត្រដូចបានរៀបរាប់ខាងលើ។ ប៉ុន្តែមិនមែនមានន័យថា មានតែការអនុវត្តនូវវិធីសាស្ត្រនេះ ប៉ុណ្ណោះទេដែលអាចធ្វើអោយអ្នកទិញទំនិញបានត្រឹមត្រូវហើយចំណាយលុយតិចនោះ វាក៏មានវិធីផ្សេងទៀតដែរអាចជួយអ្នកអោយចំណាយតិចក្នុងការដើរផ្សារ អ្វីដែលសំខាន់គឺអ្នកខ្លួនឯង តើអ្នកមានឆន្ទះដើម្បីចង់ចំណាយតិចហើយមានប្រសិទ្ធភាពដែរឬទេ? ប្រសិនបើអ្នកចង់ អ្នកគួរសាកល្បងអនុវត្តវា។