ការចំនាយ

គន្លឹះក្នុងការទិញទំនិញប្រកបដោយភាពឆ្លៀសវៃ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

គន្លឹះក្នុងការទិញទំនិញប្រកបដោយភាពឆ្លៀសវៃ

ការទិញទំនិញគឺជារឿងមួយដែលមិនអាចខានបាន ប៉ុន្ដែបើអ្នកស្ថិតនៅក្នុងស្ថានភាពសន្សំប្រាក់ ការដើរទិញទំនិញវាជារឿងមួយដែលធ្វើអោយអ្នកពិបាកក្នុងការសម្រេចចិត្តមែនទែន។ តើអ្នកចង់ដឹងនូវវិធីសាស្ត្រដែលធ្វើអោយអ្នកមានភាពឆ្លាតវៃក្នុងការដើរទិញទំនិញដែរឬទេ?អ្នកអាចទិញនូវអ្វីដែលអ្នកចង់បាន ហើយចំណាយប្រាក់តិចប៉ុណ្ណោះ។ ខាងក្រោមនេះគឺជាវិធីសាស្ត្រក្នុងការទិញប្រកបដោយភាពឆ្លាសវៃដែលធ្វើអោយអ្នកទទួលបាននូវអ្វីដែលអ្នកចង់បាន ហើយមិនបាច់ចំណាយប្រាក់ច្រើននោះទេ ដោយគ្រាន់តែអ្នកអាចសាកល្បងនូវវិធីដូចខាងក្រោម៖

១.ទិញនៅពេលមានការលក់បញ្ចុះតម្លៃ

បើអ្នកចង់បាននូវរបស់អ្វីមួយប៉ុន្ដែអ្នកមិនមានលុយគ្រប់គ្រាប់ដើម្បីទិញវា អ្នកអាចរង់ចាំឱកាសនៃការលក់បញ្ចុះតម្លៃ ដូចជារដូវចូលឆ្នាំ បុណ្យអ៊ុំទូក បុណ្យណូអ៊ែល និងក្នុងឱកាសជិតដល់ចូលឆ្នាំសកល ឬគម្រប់ខួបនៃការបើកហាងលក់ ឬជាប្រម៉ូសិនរបស់ហាងជាដើម។ ក្នុងឱកាសទាំងអស់នេះ អ្នកនឹងទិញបាននូវផលិតផលដែលមានតម្លៃធូរថ្លៃជាមិនខាន។ ប៉ុន្ដែអ្នកគួរទិញនូវអ្វីដែលជាតម្រូវការចាំបាច់បានហើយ មិនគួរចេះតែទិញទំនិញដោយសារគេលក់បញ្ចុះតម្លៃឡើយ វានឹងធ្វើអោយអ្នកកាន់តែខាតបង់ប្រាក់កាសច្រើនព្រោះការចំណាយមិនបានត្រឹមត្រូវចំគោលដៅ។

២.ទិញនៅកន្លែងដែលមានលក់ក្នុងតម្លៃសមរម្យ

          ទំនិញមួយមិនមែនមានលក់តែមួយកន្លែងឡើយ វាត្រូវបានគេលក់នៅច្រើនកន្លែងទៀត គ្រាន់តែពេលខ្លះអ្នកមិនបានដឹង។ ដូចនេះអ្នកគួរចេះរកមើលវាអោយបានច្រើនកន្លែងដើម្បីស្ទាបស្ទង់តម្លៃជាមុនសិនមុននឹងសម្រេចចិត្ដ។ អ្នកគួរទិញនៅក្នុងផ្សារឬហាងដែលមិនសូវល្បី ព្រោះតម្លៃវាក៏មិនសូវថ្លៃដែរ។