ការចំនាយ

គន្លឹះជួយអ្នកក្នុងការសម្រេចចិត្តមុននឹងទិញអ្វីមួយ

គន្លឹះជួយអ្នកក្នុងការសម្រេចចិត្តមុននឹងទិញអ្វីមួយ

 

ការដើរទិញទំនិញក៏ជាវិធីដែលអាចកាត់បន្ថយភាពតានតឹងពីការងារ បញ្ហាប្រឈមដែលអ្នកជួបរាល់ថ្ងៃបានខ្លះដែរ។ តើអ្នកចូលចិត្តក្នុងការដើរទិញទំនិញដែររឺទេ? ចុះប្រសិនបើអ្នកកំពុងស្ថិតនៅក្នុងស្ថានភាពវិបត្តិហិរញ្ញវត្ថុ តើអ្នកគូរប្រើប្រាស់សាច់ប្រាក់របស់អ្នកដោយរបៀបណា ដើម្បីអោយការទិញប្រកបដោយប្រសិទ្ធភាពនោះ? ស្ពានបានយកអត្ថបទមួយមកបង្ហាញអោយអ្នកបានដឹងអំពីការសម្រេចចិត្តក្នុងការទិញប្រកបដោយប្រសិទ្ធភាព ដោយអ្នកគ្រាន់តែសួរខ្លួនឯងនូវសំណួរទាំងនេះមុននឹងសម្រេចចិត្តទិញអ្វីមួយ:

     ១.តើខ្ញុំពិតជាត្រូវការរបស់នេះមែនទេ?

    ២. ប្រសិនបើខ្ញុំមិនត្រូវការវា​ តើហេតុអ្វីបានជាខ្ញុំពិតជាចង់បានវា?

     ៣.តើខ្ញុំប្រាកដថាខ្ញុំនឹងប្រើវាទេ? ស្លៀក​ពាក់​វាទេបន្ទាប់ពីទិញរួច?

     ៤.ប្រសិនបើខ្ញុំទិញវាឥឡូវនេះ​ ខ្ញុំនឹងនៅតែមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញអ្វីផ្សេងទៀតដែលខ្ញុំត្រូវការនៅពេលក្រោយនៅសប្តាហ៍នេះខែនេះនៅខែក្រោយទៀតទេ?

     ៥.តើការទិញនេះនឹងប៉ះពាល់ដល់លុយត្រូវសងបំណុលដែលខ្ញុំបានជំពាក់គេដែរឬទេ?

     ៦.តើមានអ្វីកើតឡើងទេក្នុងការពន្យាពេលទិញនេះ ដើម្បីគិតអំពីវាយូរជាងនេះដែរឬទេ?

     ៧.តើវាបានផ្ដល់ប្រដយោជន៏អ្វីខ្លះដល់ខ្ញុំបន្ទាប់ពីទិញវា?

     ៨.តើខ្ញុំអាចរកវត្ថុនេះបាននៅកន្លែងណាផ្សេងទៀតទេ?

៩. តើខ្ញុំអាចរកឃើញរបស់ដូចនេះ ប៉ុន្ដែមិនមានម៉ាកល្បីល្បាញ? វាប្រហែលជានឹងចំណាយតិចជាងនេះ។

 

នៅពេលដែលអ្នកបានសួរខ្លួនឯងនូវសំណួរទាំងអស់នេះរួចហើយ អ្នកប្រហែលជាសម្រេចចិត្តឈប់ទិញរបស់នោះទៀតក៏ថាបាន តែប្រសិនបើអ្នកទិញមានន័យថារបស់នោះពិតជាតម្រូវចាំបាច់សម្រាប់អ្នកខ្លាំងណាស់ វាក៏បានបង្ហាញអ្នកថា អ្នកបានធ្វើការសម្រេចចិត្តល្អិតល្អន់ណាស់ ហើយការសម្រេចរបស់អ្នកក៏មានប្រសិទ្ធភាពបំផុតហើយដែរ។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យស្នើកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729