កម្ចី

សារៈសំខាន់នៃទ្រព្យធានា

សារៈសំខាន់នៃទ្រព្យធានា

តើអ្នកធ្លាប់ដឹងអំពីទ្រព្យបញ្ចាំដែរឬទេ?តើវាជាអ្វី?ហេតុអ្វីបានជាវាមានសារសំខាន់?ស្ពាននឹងលើកយកអត្ថបទដែលនិយាយពីទ្រព្យបញ្ចាំសម្រាប់ការស្នើកម្ចីអោយអ្នកបានយល់កាន់តែច្បាស់នូវកថាខណ្ឌខាងក្រោមនេះ៖

តើអ្វីទៅជាទ្រព្យធានាឬទ្រព្យបញ្ចាំនៃកម្ចី?តើទ្រព្យធានាមានសារសំខាន់ដូចម្ដេចខ្លះ?

ទ្រព្យបញ្ចាំសំដៅលើអចលនទ្រព្យរបស់អ្នក(វាអាចជាប្លង់ផ្ទះ ប្លង់ដី) ដែលអ្នកនឹងយកទៅដាក់ធ្វើជាទ្រព្យធានានៅគ្រឹះស្ថានធនាគារឬមីក្រូហិរញ្ញវត្ថុ ដើម្បីបង្ហាញពីឆន្ទៈរបស់អ្នកក្នុងការសងប្រាក់កម្ចីត្រលប់ទៅវិញ។ វាជាភស្តុតាងដែលធ្វើអោយគ្រឹះស្ថានធនាគារឬមីក្រូហិរញ្ញវត្ថុមានទំនុកចិត្តក្នុងការផ្ដល់កម្ចីជូនអ្នក។ ក្នុងករណីអ្នកមិនមានលទ្ធភាពសងប្រាក់ គ្រឹះស្ថានធនាគារឬមីក្រូហិរញ្ញវត្ថុមានសិទ្ធិស្នើទៅតុលាការអោយដាក់លក់ឡៃឡុងនូវទ្រព្យធានានេះ ដើម្បីទូទាត់ថ្លៃប្រាក់ដែលបានជំពាក់។

កាលដែលអ្នកមានទ្រព្យធានានេះ មិនមែនមានន័យថាអ្នកអាចស្នើបាន១០០%នៃតម្លៃទ្រព្យធានាឡើយ ជាធម្មតាអ្នកអាចស្នើបាននៅចន្លោះ ៦០%ទៅ៧៥% ប៉ុណ្ណោះ អាស្រ័យលើការវាយតម្លៃរបស់ភ្នាក់ងារធនាគារឬមីក្រូហិរញ្ញវត្ថុនៅពេលគាត់ចុះទៅសិក្សា។ឧទាហរណ៍ ប្រសិនបើអ្នកចង់ទិញផ្ទះតម្លៃ៥០,០០០ដុល្លា អ្នកយកប្លង់ផ្ទះនោះទៅដាក់ជាទ្រព្យធានា ដើម្បីធ្វើការបង់រំលោះជាមួយមីក្រូហិរញ្ញវត្ថុហ្វឺសហ្វាយនែន។ មីក្រូហិរញ្ញវត្ថុហ្វឺស ហ្វាយនែនអាចផ្ដល់កម្ចីអោយអ្នកបាន៧៥%នៃតម្លៃផ្ទះ ពោលគឺអ្នកអាចស្នើបាន៣៧,៥០០ដុល្លាតែប៉ុណ្ណោះ​ ដូចនេះ អ្នកត្រូវមានប្រាក់ខ្លួនឯងចំនួន១២,៥០០ដុល្លាទៀតដើម្បីបង់ខ្លួនឯង។

សរុបសេចក្ដីមក ទ្រព្យធានាបានជួយអ្នកអោយស្នើកម្ចីបានងាយ ប្រសិនបើអ្នកចង់ស្នើកម្ចីក្នុងចំនួនមួយដែលតិចជាងតម្លៃនៃទ្រព្យធានានេះ ហើយជាទូទៅអ្នកមិនអាចទទួលបានកម្ចីឡើយ បើអ្នកចង់ស្នើកម្ចីច្រើនជាងតម្លៃនៃទ្រព្យធានារបស់អ្នក។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យស្នើកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/