អាជីវកម្ម

តើអ្នកដឹងទេថា គ្រឹះស្ថានធនាគារដំណើរការបានដោយរបៀបណា?

តើអ្នកដឹងទេថា គ្រឹះស្ថានធនាគារដំណើរការបានដោយរបៀបណា?

សព្វថ្ងែនេះវិស័យហិរញ្ញវត្ថុមានការរីកចម្រើន ដែលធ្វើអោយគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុក៏មានចំនួនច្រើនដែរ។ តើអ្នកចង់ដឹងទេថា គ្រឹះស្ថានធនាគារប្រតិបត្ដិការយ៉ាងដូចម្ដេច?ហើយដំណើរការបានដោយរបៀបណា?

ជាធម្មតាប្រតិបត្ដិការចម្បងរបស់ធនាគារគឺទទួលប្រាក់បញ្ញើពីអ្នកដែលមិនមានតម្រួវការហើយផ្ដល់ប្រាក់កម្ចីអោយទៅអ្នកដែលមានតម្រូវការ។ទាំងពីរនេះជាប្រតិបត្តការដែលយើងមើលឃើញទូទៅ

ធនាគារទទួលបា្រក់បញ្ញើពីអតិថិជន៖ នៅពេលដែលអតិថិជនមានលុយច្រើនប៉ុន្ដែមិនដឹងទុកដាក់នៅឯណាដើម្បីទទួលបានសុវត្ថិភាពហើយចំណេញទៀតនោះ គាត់ក៏យកប្រាក់នោះទៅដាក់នៅធនាគារដើម្បីទទួលបានការប្រាក់។ ប្រាក់ដែលអ្នកយកទៅដាក់នៅធនាគារត្រូវបានគេហៅថា ប្រាក់បញ្ញើ។ ប្រាក់បញ្ញើនេះ មានន័យថាអ្នកមិនមានតម្រូវការក្នុងការប្រើប្រាស់វាទេ ទើបអ្នកយកវាទៅអោយធនាគារជួយរកស៊ីអោយអ្នក ដោយអ្នកនឹងទទួលបានប្រាក់ចំណេញតិចតួចពីការរកស៊ីនោះ ពោលគឺអ្នកទទួលបានការប្រាក់ពីការដាក់ផ្ញើនេះ។

ធនាគារផ្ដល់ប្រាក់កម្ចីទៅអោយអតិថិជន៖​ តើអ្នកដឹងទេថាធនាគារបានប្រាក់មកពីណាទៅអោយអ្នកមានតម្រូវការខ្ចីលុយ? ប្រាក់ដែលធនាគារផ្ដល់កម្ចីគឺបានមកពីប្រាក់បញ្ញើអតិថិជនដែលបានយកប្រាក់ទៅផ្ញើនៅធនាគារ បន្ទាប់មកធនាគារបានយកប្រាក់នោះទៅអោយ អតិថិជនដែលចង់ខ្ចីប្រាក់ ហើយធនាគារក៏បានយកការប្រាក់ពីអតិថិជនអ្នកខ្ចីផងដែរ។ អ្នកប្រហែលជាឆ្ងល់ហើយមែនទេ ថាពេលធនាគារផ្ដល់កម្ចីគាត់បានការប្រាក់មកមែន ប៉ុន្ដែគាត់ក៏ត្រូវបង់ការប្រាក់នោះទៅអោយអ្នកដែលបានផ្ញើប្រាក់នៅធនាគារគាត់ដែរ តើធនាគារចំណេញអ្វី? ចូរក្រឡេកទៅមើលអត្រាការប្រាក់ដែលធនាគារបានអោយទៅអតិថិជនដែលបានដាក់ប្រាក់បញ្ញើនិងអត្រាការប្រាក់នៃប្រាក់កម្ចីដែរធនាគារនឹងផ្ដល់ទៅអ្នកខ្ចីវិញអ្នកនឹងបានដឹងច្បាស់ពីប្រាក់ចំណេញដែលធនាគារទទួលបាន។ ប្រតិបត្ដិការរបស់ធនាគារ វាប្រៀបដូចជាពាក្យស្លោកខ្មែរយើងមួយឃ្លាដែលពោលថា “ធ្វើនំមិនចាំបាច់មានម្សៅ”អញ្ចឹងយកលុយគេមកធ្វើទុនរកស៊ី។

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យស្នើកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729