កម្ចី

គន្លឹះក្នុងការដាក់ពាក្យស្នើកម្ចីប្រើប្រាស់ផ្ទាល់ខ្លួនអោយទទួលបានជោគជ័យ

៣.ទ្រព្យធានាសម្រាប់កម្ចី

ចំពោះការស្នើកម្ចីចាប់ពី១០០០$ឡើងទៅ គ្រប់ស្ថាប័នធនាគារឬមីក្រូហិរញ្ញវត្ថុតម្រូវអោយមានទ្រព្យធានា ហើយអ្នកអាចស្នើបានត្រឹម៦០%ទៅ៧០%ទ្រព្យធានានេះបន្ទាប់ពីការសិក្សានិងវាយតម្លៃអចលនទ្រព្យរបស់អ្នក។បើអ្នកចង់ខ្ចីច្រើនតែគ្មានទ្រព្យធានា អ្នកមិនអាចខ្ចីបានឡើយ ហើយបើអ្នកចង់ខ្ចីច្រើនជាងទឹកប្រាក់នៃទ្រព្យធានក៏មិនបានដែរ។

៤.ឯកសារតម្រូវ

ប្រសិនបើអ្នកយល់ថា៣ចំណុចខាងលើ អ្នកមិនមានបញ្ហាអ្វីទេ អ្នកអាចពិនិត្យលើឯកសារដែលស្ថាប័នធនាគារនិងហិរញ្ញវត្ថុតម្រូវអោយអ្នកមានវិញម្ដង តើអ្នកមានគ្រប់គ្រាន់តាមលក្ខខណ្ឌដែរឬទេ? បើអ្នកមិនមានឯកសារគ្រប់គ្រាន់អ្នកមិនអាចទទួលបានកម្ចីឡើយ។