អាជីវកម្ម

លក្ខណៈខុសគ្នារវាងសហគ្រិន និងនិយោជិក

លក្ខណៈខុសគ្នារវាងសហគ្រិន និង​និយោជិក

ពិតណាស់ វាមិនមានលក្ខណៈដូចគ្នាទេរវាងបុគ្គលទាំងពីរ សហគ្រិនតែងមានគំនិតចង់ក្លាយជាថៅកែគេ ប៉ុន្ដែនិយោជិកវិញបានត្រឹមជាអ្នកធ្វើការអោយគេតែប៉ុណ្ណោះ។ តើអ្នកឆ្ងល់ទេថាហេតុអ្វីបានជាបុគ្គលទាំងពីរនេះមិនអាចដូចគ្នាបាន?ស្ពាននឹងលើយកនូវ៤ចំណុច មកបង្ហាញពីលក្ខណៈខុសគ្នារវាងសហគ្រិននិងនិយោជិកនូវកថាខណ្ឌខាងក្រោមនេះ៖

១.ការអភិវឌ្ឍន៍

នៅពេលដែលធ្វើការបុគ្គលទាំងពីរមានទស្សនវិស័យខុសគ្នា។សហគ្រិនគាត់ធ្វើការដើម្បីអភិវឌ្ឍនូវចំណេះជំនាញដែលគាត់បានរៀនសូត្ររួចមក។​ គាត់ចង់ដុសខាត់វាអោយកាន់តែមុតស្រូច និងមានការរីកចម្រើននូវជំនាញគាត់។ ចំណែកនិយោជិកវិញគាត់មានគំនិតថា គាត់មានចំណុចខ្សោយច្រើន ដូចនេះគាត់ត្រូវធ្វើការដើម្បីបំពេញនូវចំណុចខ្សោយទាំងនោះអោយក្លាយជាចំណុចខ្លាំងវិញ។

២.លក្ខខណ្ឌការងារ

ចំពោះនិយោជិកគាត់ត្រូវខិតខំប្រឹងប្រែងធ្វើការងារអោយបានល្អ ធ្វើការងារច្រើនដើម្បីបំពេញតួនាទីជាបុគ្គលិកល្អ ទទួលបានការវាយតម្លៃការងារល្អ ឈានដល់ការឡើងតំណែងឬប្រាក់បៀវត្សជាដើម។ រីឯសហគ្រិនវិញ គាត់តែងតែគិតនូវអ្វីដែលធ្វើអោយអាជីវកម្ម កាន់តែរីកចម្រើនទៅមុខ បន្ទាប់ពីការអនុវត្តមិនបានជោគជ័យ គាត់គ្រាន់តែរកអ្វីដែលថ្មីផ្សេងទៀតមកអនុវត្តទៅជាការស្រេច មិនចាំបាច់ទទួលរងការស្ដីបន្ទោសដូចនិយោជិកពេលគាត់ធ្វើការខុសឡើយ។