អាជីវកម្ម

តើការធ្វើពាណិជ្ជកម្មតាមរយៈបច្ចេកវិទ្យាអេឡិចត្រូនិចពិតជាមានប្រសិទ្ធិភាពចំពោះអាជីវកម្មរបស់អ្នក ឬយ៉ាងណា?

អត្ថបទពត៌មានរបស់ធនាគារភ្នំពេញ ពាណិជ្ជ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

តើការធ្វើពាណិជ្ជកម្មតាមរយៈបច្ចេកវិទ្យាអេឡិចត្រូនិចពិតជាមានប្រសិទ្ធិភាពចំពោះអាជីវកម្មរបស់អ្នក  ឬយ៉ាងណា?

តើពាណិជ្ជកម្មតាមបច្ចេកវិទ្យាអេឡិចត្រូនិចគឺជាអ្វី?ហើយហេតុអ្វីបានជាវាមានសារសំខាន់សម្រាប់អាជីវកម្មខ្នាតតូចរបស់អ្នក? ការធ្វើពាណិជ្ជកម្មតាមបច្ចេកវិទ្យាអេឡិចត្រូនិចគឺជា ការទិញ ព្រមទាំងលក់នូវទំនិញ និងសេវាកម្មតាមរយៈប្រព័ន្ធអ៊ីនធើណេត។ វាអាចជា អាជីវកម្មនឹងអាជីវកម្ម អាជីវកម្មនឹងអតិថិជន ហើយក៏ អាចតាមរយៈ អតិថិជននឹងអតិថិជន ឬអតិថិជនជាមួយនឺងអាជីវកម្ម។

ពាណិជ្ជកម្មតាមរយៈបច្ចេកវិទ្យាអេឡិចត្រូនិចគឺជាមូលដា្ឋនដំបូងដែលត្រួវបានប្រើដើម្បីទិញ លក់ទំនិញ និងសេវាតាមប្រព័ន្ធអ៊ីនធើណេត។ តាមរយៈការព្យាករណ៍ពីGoogle ថវិកា ការធ្វើពាណិជ្ជកម្មតាមរយៈ បច្ចេកវិទ្យាអេឡិចត្រូនិចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងកើនដល់ ពីររយពាន់លានដុល្លាអាមេរិច។ ប្រសិន បើប្រទេសកម្ពុជានៅតែមិនទាន់មានការរួម បញ្ចូលគ្នារវាងការទូទាត់តាមប្រព័ន្ធអ៊ីនធើណេត ឬតាមរយៈ គ្រឿងអេឡិចត្រូនិច ហើយនិង ផ្ទេរប្រាក់ជាលក្ខណៈអន្តរជាតិ ដែលមានន័យថាអាចផ្ទេរប្រាក់ ទៅកាន់ ប្រទេសក្រៅបាន និងមានលក្ខណៈងាយស្រួលដូចដែលប្រទេសសឹង្ហបុរីបានអនុវត្តកន្លងមក នោះក្រុមហ៊ុន រាប់រយដែលរួមមានក្រុមហ៊ុនសំលៀកបំពាក់ Little Fashion និង Book Me Bus ដែលបាន ស្វែងរកប្រាក់ ចំណេញតាមរយៈការលក់តាមប្រព័ន្ធអ៊ីនធើណេតនេះហើយក៏បានផ្ដល់ឱកាសដល់ការធ្វើពាណិជ្ជកម្មតាមអេឡិចត្រូនិចនេះអោយកាន់តែរីកចម្រើនផងដែរ។

អាជីវកម្មភាគច្រើនអាចលក់ផលិតផលរបស់គេតាមរយៈប្រព័ន្ធអ៊ីនធើណេត ប៉ុន្តែប្រសិន​បើចង់អោយ ទទួលបានអត្ថប្រយោជន៏កាន់តែច្រើនពីការធ្វើពាណិជ្ជកម្មនេះ ចំណុចសំខាន់ នោះគឺអ្នកត្រូវដឹងអោយ ច្បាស់ពីផលិតផលរបស់អ្នក ហើយធ្វើការសម្រេចចិត្តថា វាសក្ដិសម នឹងលក់តាមអ៊ីនធើណេតដែរឬទេ ហើយត្រូវលក់ដោយរបៀបណា?