អាជីវកម្ម

តើអ្វីទៅជាផែនការអាជីវកម្ម? ហេតុអ្វីបានវាមានសារសំខាន់សម្រាប់អាជីវកម្ម?

តើអ្វីទៅជាផែនការអាជីវកម្ម? ហេតុអ្វីបានវាមានសារសំខាន់សម្រាប់អាជីវកម្ម?

 

ដើម្បីអោយអាជីវកម្មអ្នកដំណើរការទៅបានប្រកបដោយជោគជ័យ ហើយស្របតាមស្តង់ដារ និងមានភាពងាយស្រួលអ្នកគួរតែមានផែនការអាជីវកម្មសម្រាប់អាជីវកម្មអ្នក។ តើផែនការអាជីវកម្មមានលក្ខណៈដូចម្តេច ហើយមានសារសំខាន់ដូចម្តេច? ស្ពាននឹងធ្វើការសង្ខេបប្រាប់អ្នកត្រួសៗអំពីវា នៅក្នុងកថាខណ្ឌខាងក្រោមនេះ៖

ផែនការអាជីវកម្មគឺជារបាយការណ៍ដែលអ្នករៀបរាប់អំពីអាជីវកម្មរបស់អ្នកទាំងមូល វាមានធាតុចម្បងចំនួន ១០ ផ្នែកដែលមាននៅក្នុងផែនការអាជីវកម្មគឺ : ទិដ្ឋភាពទូទៅ សេចក្ដីសង្ខេបប្រតិបត្តិការ ការពិពណ៌នាទូទៅរបស់ក្រុមហ៊ុន ឱកាស ឧស្សាហកម្មនិងទីផ្សារ យុទ្ធសាស្ត្ររបស់អ្នក ក្រុមការងារ ផែនការទីផ្សារ ផែនការប្រតិបត្តិការ ផែនការហិរញ្ញវត្ថុនិងឧបសម្ព័ន្ធ។ តើនៅក្នុងធាតុទាំង១០នេះ អ្នកគួររៀបរាប់ពីអ្វីខ្លះ?

ទិដ្ឋភាពទូទៅ៖ មាតិកា ទំព័រ អ្នកត្រូវរៀបចំអោយមានរបៀបរៀបរយ។

       សេចក្ដីសង្ខេបប្រតិបត្តិការ៖ អ្នកត្រូវសរសេរសង្ខេបពីប្រតិបត្តិការការលក់ដោយរបៀបណា អ្នកណាជាអតិថិជន ទំនិញរបស់អ្នកមានលក្ខណៈពិសេសអ្វីខ្លះ?អ្នកក៏គួរតែរៀបរាប់ពីដើមទុនដែលអ្នកត្រូវការចំណូលចំណាយបានពីការលក់ លំហូរសាច់ប្រាក់  ព្រមទាំងប្រាក់ទទួលបានពីការវិនិយោគអ្នកយកទៅធ្វើអ្វីបន្តទៀតជាដើម។

 ការពិពណ៌នាទូទៅរបស់ក្រុមហ៊ុន៖អ្នកត្រូវពិព័ណ៌នាពីស្ថានភាពទូទៅនៃអាជីវកម្មអ្នកដូចជា ឈ្មោះក្រុមហ៊ុន ទីតាំង ប្រភេទអាជីវកម្ម អ្នកចូលរួមហ៊ុន ចក្ខុវិស័យ បេសកកម្ម-ល-។

           ឱកាស៖ពិពណ៌នាអំពីបញ្ហាអ្វីដែលមាននៅក្នុងទីផ្សារនិងពន្យល់ហេតុផលដែលអាចអោយអ្នកចង់ចូលក្នុងទីផ្សារនេះ។ ពេលអ្នកបានរកឃើញពីបញ្ហាទីផ្សារ អ្នកនឹងដោះស្រាយវាដោយរបៀបណា? ធ្វើដូចម្ដេចខ្លះ?