អាជីវកម្ម

លក្ខណៈខុសគ្នារវាងអ្នកគ្រប់គ្រងនិងអ្នកដឹកនាំ

លក្ខណៈខុសគ្នារវាងអ្នកគ្រប់គ្រងនិងអ្នកដឹកនាំ

តើអ្នកធ្លាប់លឺពីភាពខុសគ្នារវាងអ្នកគ្រប់គ្រងនិងអ្នកដឹកនាំដែរឬទេ?តើអ្នកធ្លាប់ដឹងទេថាបុគ្គលទាំងពីរនេះមានលក្ខណៈខុសគ្នាអ្វីខ្លះស្ពាននឹងលើកយកអត្ថបទមកបង្ហាញពីលក្ខណៈខុសគ្នារវាងអ្នកគ្រប់គ្រងនិងអ្នកដឹកនាំដូចខាងក្រោមនេះ៖

សញ្ញាណទូទៅដែលយើងអាចមើលដឹងពីភាពខុសគ្នារវាងបុគ្គលទាំងពីរគឺ”អ្នកគ្រប់គ្រងមានអ្នកក្រោមបង្គាប់ ចំណែកឯមេដឹកនាំមានអ្នកដើរតាម” ។ ហើយនៅមានចំណុចខុសប្លែកជាច្រើនទៀតគឺ អ្នកដឹកនាំ តែងមានទំនោរបង្ហាញនូវចំណុចលេចធ្លោរបស់គាត់ ជាមនុស្សមានបុគ្គលិកលក្ខណៈល្អ ជាមនុស្សដែល ពោរពេញដោយទេពកោសល្យក្នុងការដឹកនាំការងារ ពូកែក្នុងការជំរុញលើកទឹកចិត្ដចំពោះបុគ្គលិក មានគំនិតវិជ្ជមានច្រើនហើយចូលចិត្ដឱបក្រសោបមនុស្សដែលនៅជុំវិញខ្លួនពួកគេអោយទទួលបានជោគជ័យដូចគេដែរ។ អ្នកដឹកនាំដ៏ពូកែគាត់នឹងប្រកាន់ខ្ជាប់នូវ៥ចំណុចនេះ៖

  • ចូលចិត្តស្តាប់កាន់តែច្រើនហើយនិយាយតិច
  • មានទិសដៅនិងការសំរេចចិត្តបង្កើតជាសកម្មភាព(គិតទុកមុន)
  • នរណាក៏អាចកំណត់បញ្ហាបានដែរ តែអ្នកដឹកនាំគឺជាផ្នែកមួយនៃដំណោះស្រាយនូវបញ្ហា
  • មានទំនូលខុសត្រូវខ្ពស់ ហ៊ានសុំទោសនិងទទួលកំហុសជាសាធារណៈ
  • តែងតែផ្ដល់នូវគំនិតនិងពាក្យសម្ដីដ៏មានខ្លឹមសារទៅបុគ្គលិក

ចំណែកឯអ្នកចាត់ការទូទៅឬហៅថាជាអ្នកគ្រប់គ្រងវិញគាត់ជាមនុស្សដែលមាននិន្នាការមានចក្ខុវិស័យហើយប្រាប់មនុស្សឱ្យយល់ស្របជាមួយវានិងអនុវត្ដតាមអ្វីដែលគាត់បានគិតគូររួចមកហើយ។ គាត់ជា មនុស្សដែលពូកែក្នុងការបង្គាប់បញ្ជាអោយបុគ្គលិកធ្វើតាមដោយគ្មានលក្ខខណ្ឌទាំងអស់។ ជាទូទៅគាត់ បំពេញការងារដែលកើតឡើងចំពោះមុខ ធ្វើតាមតម្រូវការដែលថ្នាក់លើដាក់អោយ។ គាត់មានតូនាទី គ្រប់គ្រងការងារនិងដំណើរការវាអោយបានល្អ។

 

អ្នកអាចជាអ្នកគ្រប់គ្រងនិងក៏អាចជាអ្នកដឹកនាំបានដែរ។ នៅពេលអ្នកស្ថិតនៅក្នុង “របៀបគ្រប់គ្រង” អ្នកកំពុងធ្វើការឆ្ពោះទៅគោលដៅនិងគោលបំណងរយៈពេលខ្លី។ នៅពេលដែល “របៀបនៃការដឹកនាំ” អ្នកកំពុងមើលឃើញពីចក្ខុវិស័យនៃអនាគតនិងការដាក់មូលដ្ឋានគ្រឹះនៃឥទ្ធិពលអ្នកដទៃដើម្បីចូលរួមជាមួយអ្នកក្នុងការឆ្ពោះទៅរកអនាគតនោះ។យោងតាមអត្ថន័យភាសាអង់គ្លេសដើមនៃពាក្យគ្រប់គ្រងនិងដឹកនាំ ការគ្រប់គ្រងមានន័យថាមធ្យោបាយដើម្បីដោះស្រាយដោយការចូលរួមដោយផ្ទាល់។ការដឹកនាំមានន័យ ថាទៅមុនហើយរៀបចំផ្លូវ។

ដូច្នេះអ្នកគ្រប់គ្រងមើលការខុសត្រូវបុគ្គលិកខណៈដែលអ្នកដឹកនាំបង្កើតការផ្លាស់ប្តូរនៅក្នុងអង្គការនិងជំរុញអ្នកដទៃឱ្យឆ្ពោះទៅរកភាពអស្ចារ្យ។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេល ត្រឹមតែ២នាទី ដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/