អាជីវកម្ម

ការចុះបញ្ជីពាណិជ្ជកម្ម

ការចុះបញ្ជីពាណិជ្ជកម្ម

យោងតាមច្បាប់របស់ក្រសូងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា នៅពេលអ្នកចង់បង្កើតអាជីវកម្ម បង្កើតក្រុមហ៊ុន អ្នកត្រូវធ្វើការចុះបញ្ជីពាណិជ្ជកម្មនៅក្រសូងពាណិជ្ជកម្ម។ តើហេតុអ្វីបានរដ្ឋាភិបាលតម្រូវអោយធ្វើការចុះបញ្ជីពាណិជ្ជកម្មដូច្នេះ?

ការចុះបញ្ជីពាណិជ្ជកម្មដើម្បីធានាអោយបាននូវភាពស្របច្បាប់របស់ក្រុមហ៊ុនអ្នក រួមមានឈ្មោះក្រុមហ៊ុន ប្រភេទក្រុមហ៊ុន(ឯកកម្មសិទ្ធ សហកម្មសិទ្ធ ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត ក្រុមហ៊ុនសាធារណៈទទួលខុសត្រូវមានកម្រិត និងក្រុមហ៊ុនបរទេសជាដើម… ) ផលិតផលនិងសេវាកម្មរបស់ក្រុមហ៊ុនអ្នក។បន្ទាប់ពីបានធ្វើការសចុះបញ្ជីពាណិជ្ជកម្មរួចមក អាជីវកម្មអ្នកនឹងត្រូវបានលិខិតបញ្ជាក់ព្រមទាំងទទួលបានការកាពារទៀតផងប្រសិនបើមានការចំលងឈ្មោះឬផលិតផលជាដើម។

លក្ខខណ្ឌក្នុងការចុះបញ្ជីពាណិជ្ជកម្មអ្នកត្រូវបំពេញនូវសំណុំឯកសារតាមបែបបទដែលក្រសួងបានកំណត់ បន្ទាប់ពីបំពេញរូចរាល់អ្នកត្រូវបង់ថ្លៃសេវាក្នុងការសិក្សាសំណុំឯកសារចុះបញ្ជី នៅពេលដែលការចុះបញ្ជីពាណិជ្ជកម្មបានសម្រេចអ្នកនឹងទទួលបានលិខិតបញ្ជាក់ពីការចុះបញ្ជីរបស់អ្នក។ ចំពោះឯកសារត្រូវបំពេញមានដូចជា៖

 ក្រុមហ៊ុនឯកកម្មសិទ្ធិ

១.បំពេញព័ត៌មានទូទៅដូចជាឈ្មោះក្រុមហ៊ុន សកម្មភាពអាជីវកម្ម…

២.អាស័យដ្ឋានរបស់ក្រុមហ៊ុន និងលេខទូរស័ព្ទទំនាក់ទំនង

៣.ព័ត៌មានផ្ទាល់ខ្លួនរបស់ម្ចាស់អាជីវកម្ម