ការសន្

ហេតុផលបីយ៉ាងដែលអ្នកគួរធ្វើការសន្សំប្រាក់

ហេតុផលបីយ៉ាងដែលអ្នកគួរធ្វើការសន្សំប្រាក់

ការសន្សំជាផ្នែកមួយធ្វើអោយអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ធ្វើអ្វីដែលអ្នកចង់បាន ដូចជាអ្នកចង់ធ្វើការ វិនិយោគតែអ្នកមិនប្រាក់ដុល​សម្រាប់វិនិយោគនោះទេ បើអ្នកមិនធ្វើ​សន្សំទេ អ្នកកុំសង្ឃឹមថាអ្នកក្លាយជា អ្នកមានអោយសោះ។ អ្វីដែលសំខាន់សម្រាប់​លើក​ទឹក​ចិត្តអ្នកអោយធ្វើការសន្សំនោះ គឺអ្នកត្រូវដាក់ថាអ្នក សន្សំដើម្បីអ្វី?

ទាំងនេះជាមូលហេតុដែលអ្នក​ត្រូវធ្វើការសន្សំប្រាក់៖

១. មានសេរីភាពហិរញ្ញវត្ថុ                        

អ្នកអាចនឹងមានការលំបាកក្នុងការដកប្រាក់ចំណូលរបស់អ្នក ចូលទៅកាន់គណនីសន្សំ។ បើទោះ​បីអ្នក​មិនមានគោលដៅសម្រាប់ការសន្សំសម្រាប់ថ្ងៃនេះ អ្នកអាចប្រើ​ប្រាស់​ប្រាក់ដែល​អ្នក​​សន្សំ​ថ្ងៃ​ខាងមុខក៏ ថាបាន។ អ្នកអាចយកប្រាក់សន្សំរបស់អ្នក មកធ្វើការ​វិនិយោគ​ដើម្បីបង្កើន​ចំណូល​ដល់អ្នក ដូចជាទិញ ឡាន ផ្ទះ ឬ បើកអាជីវកម្មអ្វីដែលផ្ដល់​ចំណូលអោយ​អ្នកបន្ថែម​ទៀតនោះ។ ម៉្យាងវិញទៀត ប្រាក់សន្សំ​របស់ អ្នកជួយអោយ​អ្នក​មាន​ចំណូលរាល់ខែ ដោយអ្នកមិនចាំបាច់ទៅធ្វើការដូចមុន ដោយប្រាក់ចំណូល នោះ​បាន​ពីការ​វិនិយោគ​របស់អ្នក ដែលធ្វើអោយអ្នកមានសេរីភាពហិរញ្ញវត្ថុ ទោះបីអ្នក​ចូលនិវត្តន៍​ក៏ដោយ ។ បើទោះបីអ្នកមិនយកប្រាក់សន្សំរបស់មកធ្វើការវិនិយោគក៏ដោយ អ្នកអាចយក​ប្រាក់​សន្សំរបស់អ្នក សម្រាប់ចាយវាយពេលអ្នកចូលនិវត្តន៍ ព្រោះអ្នកមើលមិនឃើញ​ថាអ្នក​ធ្វើ​​ការ​បាន​ប៉ុន្មានឆ្នាំទៀតទេ? ហើយបន្ទាប់ពីអ្នកចូលនិវត្តន៍ទៅ អ្នកមានប្រាក់ពីណា​សម្រាប់ផ្គត់​ផ្គង់ដល់ខ្លួនឯងនោះ?