ប្រាក់ផ្ទាល់ខ្លួន/គ្រួសារ

7 ហេតុផលដែលផែនការណ៍ហិរញ្ញវត្ថុមានសារៈសំខាន់

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

7 ហេតុផលដែលផែនការណ៍ហិរញ្ញវត្ថុមានសារៈសំខាន់

ផែនការណ៍ហិរញ្ញវត្ថុជួយអ្នកក្នុងការកំណត់គោលដៅរបស់អ្នកក្នុងរយៈពេលខ្លី ឬ រយៈ​ពេល​វែងនៃ ហិរញ្ញវត្ថុរបស់អ្នក និង បង្កើតផែនការហិរញ្ញវត្ថុដែលមានតុល្យភាពដើម្បី គោលដៅ​របស់អ្នក។ ខាងក្រោមនេះជាហេតុផលចំបងៗនៃការធ្វើផែនការហិរញ្ញវត្ថុ របស់អ្នក៖

១.​ ប្រាក់ចំណូល

ការមានផែនការណ៍ធ្វើអោយអ្នករកចំណូលបានច្រើនស្របទៅតាមផែនការរបស់អ្នកយ៉ាងមានប្រសិទ្ធភាពខ្ពស់ជាងអ្នកមិនមានផែនការ ព្រោះអ្នកមានគំរោងច្បាស់លាស់ពីប្រភព ចំណូលរបស់អ្នក និង ម៉្យាងវិញទៀត អ្នកអាចរៀបចំការចំណាយប្រចាំខែ ឬ ប្រចាំថ្ងៃដើម្បី បង្កើនប្រសិទ្ធនៃការចំណាយរបស់អ្នក និង ជៀសវាងចំណាយច្រើនជាងចំណូល។ ទោះបីយ៉ាងណាក៏ដោយអ្នកត្រូវមានការប្រុងប្រយ័ត្នលើការចំណាយរបស់អ្នក ដូចជាផែន​ការបង់ពន្ធ​ជាដើម។ ការចំណាយដោយប្រុងប្រយ័ត្ន ជួយអោយលំហូរសាច់​ប្រាក់របស់​អ្នក​ខ្ពស់។

២.  បង្កើតដើមទុន

ការបង្កើនចំណូល ធ្វើអោយអ្នកបង្កើនដើមទុនសម្រាប់ធ្វើការវិនិយោគ ដែលធ្វើអោយ​មានដើមទុនគ្រប់គ្រាន់សម្រាប់ធ្វើការសម្រេចចិត្តធ្វើការវិនិយោគលើអ្វីមួយ។

៣. សន្តិសុខគ្រួសារ

ការផ្ដល់អោយនូវសុខសុវត្ថិភាពនៃហិរញ្ញវត្ថុដល់គ្រួសារអ្នកគឺជាផ្នែកមួយនៃផែនការណ៍ហិរញ្ញវត្ថុ។ ត្រង់ចំណុចនេះគឺសំដៅដល់ធានារ៉ាប់រងដល់ត្រឹមត្រូវដែលអ្នកត្រូវគិតដល់គ្រួសារ របស់អ្នក ដើម្បីផ្ដល់ក្ដីស្រលាញ់របស់អ្នកដល់គ្រួសារអ្នក។