រឿងតូចតាចទាំង៣យ៉ាងដែលជួយអ្នកសន្សំប្រាក់ប្រចាំខែ

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 រឿងតូចតាចទាំង៣យ៉ាងដែលជួយអ្នកសន្សំប្រាក់ប្រចាំខែ គ្មានអ្នកណាគេចង់ចំណាយលុយទៅលើថ្លៃទឹក ភ្លើង ឡាន និងចំណូលចំណាយក្នុងផ្ទះទេ ព្រោះវាអស់លុយច្រើនតែយ៉ាងណាមិញវាជារឿងចាំបាច់ជៀសមិនផុត។ ស្ពាននឹងណែនាំគន្លឹះងាយៗក្នុងការជួយអ្នកកាត់បន្ថយចំណាយប្រចាំខែ៖ ១ តាមដានកុងទរ័និងវិក័យប័ត្រទឹកជាប្រចាំ ការធ្វើបែបនេះជួយក្រើនរំលើកអ្នកថាតើ ក្នុងខែនេះអ្នកបានប្រើប្រាស់ទឹកអស់ប៉ុន្មានបើប្រៀបទៅខែមុន បើសិនជាលើសអ្នកគួរតែព្យាយាមកាត់បន្ថយដើម្បីសន្សំថ្លៃបង់ ដោយកាត់បន្ថយងូតទឹកយូរ ប្រើបង្កន់ញឹកញាប់ បើកទឹកចោលពេលលាងចានជាដើម។   ២ ទិញកញ្ចប់សេវាកម្មអ៊ីនធើណេត ការតម្លើងកញ្ចប់សេវាកម្មនៅផ្ទះវាជួយឲ្យអ្នកសន្សំបានច្រើន បើប្រៀបទៅនឹងការបញ្ចូលកាតទូរសព្ទជាប្រចាំដើម្បីប្រើប្រាស់អ៊ីនធើណេតព្រោះគិតទៅភាពខុសគ្នានៃការចំនាយក៏មានភាពក្រាស់ក្រែលដែរ។ ៣ ជួសជុលឲ្យហើយនូវកន្លែងខូចខាតក្នុងផ្ទះ កុំចាំដល់រឿងតូចក្លាយជារឿងធំទើបដោះស្រាយ ចាត់ការឲ្យហើយទាន់នៅប៉ុនចុងក្រចក។ ឧទាហរណ៏ បើទុយយោទឹកក្នុងផ្ទះបែក ម្ល៉េះអ្នកគួរលកលៃយកកាវមកបិតឲ្យជិតល្អ កុំឲកម្លាំងទឹកហូរច្រោះបំបែកប្រហោងតូចនោះឲ្យក្លាយជាធំទាន់ ព្រោះថាបើវាបែកហើយអ្នកនឹងចាំបាច់ត្រូវប្ដូរថ្មីអស់លុយច្រើន។

វិធីងាយៗក្នុងការរកប្រាក់តាមរយៈអនឡាញនិងនៅផ្ទះ

Posted on

  តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 វិធីងាយៗក្នុងការរកប្រាក់តាមរយៈអនឡាញនិងនៅផ្ទះ   មិនចាំបាច់ទាល់តែចេញទៅធ្វើការអង្គុយរាប់ម៉ោងនៅOfficeទេ សមយ័នេះហើយឲ្យតែមានInternetនៅតែផ្ទះក៏អាចរកលុយបានយ៉ាងងាយៗឲ្យតែអ្នកចេះប្រើធនធានដែលមាន។ វិធីខាងក្រោមនេះអាចជួយឲលុយរត់មករកហោប៉ៅអ្នកបាន៖ ១. លក់ខោអាវស្អាតៗដែលអ្នកមិនទាន់ស្លៀកឬឈប់ប្រើ អ្នកអាចប្រមូលខោអាវពីក្នុងទូ និងជ្រើសរើសមើលថាមួយណានៅថ្មីឬឈប់ស្លៀក បន្ទាប់មកថតរូបបង្ហោះចូលក្នុងគណនីសង្គមរបស់អ្នកជាសាធារណៈ។ ក្រៅពីថតរូបបង្ហោះ អ្នកក៏អាចLive Stream លក់ខោអាវទាំងនោះបានដែរ ថែមទាំងមានភាពងាយស្រួលទៀតផងព្រោះអតិថិជនមានឱកាសក្នុងការចរចារតម្លៃនិងជ្រើសរើសម៉ូតដែលពួកគេស្រលាញ់។ ២. ប្រើប្រាស់ជំនាញដែលអ្នកមាន  អ្នកអាចប្រើប្រាស់ជំនាញដែលអ្នកមានដូចជាDesign, Programming, marketingដើម្បីបង្កើតប្រាក់ក្នុងឋានៈជាFreelancer ប្រសិនបើអ្នកចេះភាសាទី២យ៉ាងរលូននោះក៏អាចធ្វើជាអ្នកបកប្រែឬសរសេរអត្ថបទបានយ៉ាងងាយ។ ការងារនេះមានអីមិនល្អ អាចរកប្រាក់បានក្រាស់ក្រែងដែរតើ។ ៣. នៅផ្ទះមានបន្ទប់ទំនេរមែនទេ បើសិនជាអ្នកមានសល់បន្ទប់ទំនេរទុកចោលមិនប្រើប្រាស់​ អ្នកអាចដាក់ជួលវាបានដោយគ្រាន់តែបង្ហោះពត៌មានតាមបណ្ដាញសង្គមឬគេហទំពរ័ណាមួយ។ យ៉ាងហោចណាស់អ្នកក៏អាចទទួលបានប្រាក់ចំណូល  ក្រោមឬលើស១០០ដុល្លារដែរក្នុងមួយខែ ជាជាងទុកកន្លែងទំនេរចោល។ ៤. លក់ទំនិញតាមអនឡាញ  មានតែដើមទុនបន្តិចបន្ដួចក៏អ្នកអាចបង្កើនមុខរបរមួយបានដែរ។ បច្ចុប្បន្ននេះសន្ទុះនៃការលក់គ្រឿងសម្អាង ឧបករណ៍អេឡិចត្រូនេះ គ្រឿងបរិភោគ ខោអាវ […]

របៀបដោះស្រាយបំណុលទោះបីជាប្រាក់ខែទាបក៏ដោយ

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 របៀបដោះស្រាយបំណុលទោះបីជាប្រាក់ខែទាបក៏ដោយ   កុំចាំដល់អ្នកមានការងារថ្មីប្រាក់ខែច្រើនជាងមុន ឬរង់ចាំសំណាងត្រូវឆ្នោតរាប់មុឺនដុល្លារដើម្បីដោះបំណុលនោះអ្នកប្រាកដជាវ័ន្តកជាមិនខាន។ ជាការប្រសើរអ្នកគប្បីចាប់ផ្ដើមដោះស្រាយបញ្ហាពីឥឡូវនេះមុនពេលវាកាន់តែធ្ងន់ធ្ងរ។ ចង់ដឹងអត់ថាត្រូវធ្វើយ៉ាងណាដើម្បីយករួចខ្លួន? ខាងក្រោមនេះជាវិធីសាស្ត្រក្នុងការជួយបន្ធូរបន្ថយបំណុល៖ ១. គណនាបញ្ជីចំណូល ចំណាយប្រចាំខែ អ្នកខ្លួនឯងប្រាកដជាដឹងច្បាស់ហើយថា មួយខែអ្នកមានចំណូលប៉ុន្មាន  ចាយអស់ប៉ុន្មាន និង សល់ប៉ុន្មាននៅចុងខែ? ដូចនេះដើម្បីជាការដាស់តឿនខ្លួនឯងអ្នកគួរតែកត់ទុកនិងគណនាក្នុងបញ្ជី ហើយកំណត់ទុកថវិការខ្លះសម្រាប់ការសងបំណុល។ ២. កុំឲ្យកំហុសដដែលកើតឡើងម្ដងទៀត ក្រោយពីចាប់ផ្ដើមលើបញ្ជីចំណូល ចំណាយហើយ អ្នកត្រូវចាំបាច់ប្រព្រឹត្តខ្លួនបែបណាដើម្បីកុំឲលើសកំណត់។ បើមិនដូច្នេះទេអ្នកប្រាកដជាត្រូវបន្ថែមបំណុលឲ្យខ្លួនឯងដោយសារការចាយវាយលើសពីទឹកប្រាក់ដែលមានក្នុងក្រេដីតកាត។ ៣. ព្យាយាមកាត់បន្ថយការចំណាយលើរបស់មិនចាំបាច់ ហាមខ្លួនឯងពីការផឹកកាហ្វេប៊្រេនៗ និង ចូលហាងថ្លៃៗញុាំអាហារ តែជំនួសទៅវិញដោយការផឹកកាហ្វេនៅផ្ទះ ធ្វើម្ហូបញុាំខ្លូនឯង ឬ ខ្ចប់បាយប្រអប់អាហារថ្ងៃត្រង់ទៅញុាំនៅកន្លែងធ្វើការជាដើម។ កាត់បន្ថយការដើរទិញឥវ៉ាន់តាមចំណង់របស់ខ្លួន បើចាំបាច់ណាស់អ្នកគួរតែទិញរបស់ថោកៗឬមួយទឹក។ ត្រូវទន្ទេញក្នុងចិត្តថា អ្នកមានបំណុលត្រូវសង។ ៤. ប្ដូរទីលំនៅ […]

ធ្វើយ៉ាងណាទើបអាចគ្រប់គ្រងខ្លួនឯងបានពីការចាយវាយផ្ដេសផ្ដាស?

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ធ្វើយ៉ាងណាទើបអាចគ្រប់គ្រងខ្លួនឯងបានពីការចាយវាយផ្ដេសផ្ដាស? ពិបាកណាស់មែនទេក្នុងការអត់ទ្រាំមិនចាយលុយផ្ដេសផ្ដាសពេលឃើញរបស់ចង់បាន? តើអ្នកជាមនុស្សម្នាក់ដែលមានលុយក្នុងដៃតែទុកមិនបានយូរ ចង់តែទិញរបស់នេះរបស់នោះដូចគោដាច់កន្លុះដែរឬទេ? ថ្ងៃនេះស្ពាននឹងណែនាំអ្នកពីយុទ្ធសាស្រ្តហាត់ពត់ផ្លូវចិត្ត៖ – នៅផ្ទះឲ្យបានច្រើនបើមិនចង់ចាយលុយ។ ស្ដាប់ទៅមានម៉្យាងដែរ តែវាមិនមែនជាវិធីសាស្រ្តល្អនោះទេ ព្រោះអ្នកអាចនឹងស្ទះខ្យល់ ស្មុកស្មាញក្នុងចិត្តបើមិនបានចេញក្រៅ។ ជាធម្មតាទេនៅក្នុងសង្គមខាងក្រៅអ្នករមែងមានមិត្តភក្តិហៅទៅនេះ ទៅនោះដើម្បីជួបជុំគ្នា យ៉ាងហោចណាស់ក៏ពីរឬបីដងដែរក្នុងមួយអាទិត្យ។ ដូច្នេះដើម្បីចៀសវាងការចំណាយច្រើនអ្នកគួរហាត់ពត់លត់ដំចិត្តខ្លួនឯង និងរៀនច្រានចោលនូវការអញ្ជើញខ្លះហើយងាកមកសោយសុខនៅក្នុងផ្ទះ ជំនួសដោយការអានសៀវភៅ ធ្វើកិច្ចការផ្ទះ មើលទូរទស្សន៏ឬចំណាយពេលជាមួយគ្រួសារ។ – បង្កើត “តារាងបញ្ជី៣០ថ្ងៃ” រាល់ពេលដែលឃើញអ្វីដែលចង់បាន អ្នកគួរកត់វាទុកក្នុងបញ្ជីខាងលើ ហើយពិសោធន៏ខ្លួនឯងមើលថា តើអ្នកអត់វាឬត្រូវការវាចាំបាច់ដែរឬទេក្នុងរយៈពេល៣០ថ្ងៃនេះ? បើចាំបាច់ម្ល៉េះត្រូវត្បិតត្បៀតសន្សំខ្លះដើម្បីវា តែបើជារឿងតូចតាចម្ល៉េះត្រូវចាត់ការចំណង់ខុសរបៀបនេះចោលតាមការគួរ។ ការធ្វើបែបនេះជួយឲ្យអ្នកស្វែងយល់ពីខ្លួនបានច្រើន ថែមទាំងបង្កើនការអត់ធ្មត់។ – ត្រូវចេះកំណត់ថវិការនិងលកលៃយ៉ាងណាចាយឲ្យគ្រប់សម្រាប់មួយខែ។ ឧទាហរណ៏ អ្នកទម្លាប់ចំណាយ១០០ដុល្លារប្រចាំខែទៅលើអាហារពេលល្ងាច ដូចនេះត្រូវចាយយ៉ាងណាឲ្យស្ថិតក្នុងដែនកំណត់ ករណីណាដែលចាយអស់មុនថ្ងៃកំណត់ ដូចនេះអ្នកប្រហែលជាត្រូវគិតគូររឿងមីកញ្ចប់ឬបាយផ្ទះរហូតដល់ខែថ្មី។ ទម្លាប់បែបនេះល្អបំផុតសម្រាប់អ្នកចូលចិត្តចាយលុយសល់ថ្ងៃ។

រឿងទាំង៤យ៉ាងដែលអ្នកមិនគួរចំណាយលុយខ្ជះខ្ជាយទៅលើ

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 រឿងទាំង៤យ៉ាងដែលអ្នកមិនគួរចំណាយលុយខ្ជះខ្ជាយទៅលើ ពេលអ្នកមានលុយក្នុងដៃអ្នកតែងចង់ទិញនេះ ទិញនោះតាមចំណូលចិត្តហើយភ្លេចគិតថាទង្វើទាំងនេះពិតជាខ្ជះខ្ជាយនិងផ្ដល់ទម្លាប់អាក្រក់។ ខាងក្រោមនេះជារឿងតូចតាចទាំងប៉ុន្មានដែលអ្នកមើលរំលង៖ ១ ទិញរបស់ម៉ាក ឬ ប្រ៊េន អ្នកណាក៏សុទ្ធតែចង់ប្រើរបស់ល្អហើយថ្លៃដែរ ជាពិសេសរបស់ណាដែលឆ្នៃនិងផលិតដោយហាងល្បីៗ។ អ្នកខ្លះចំណាយស្ទើរតែពាក់កណ្ដាលប្រាក់ខែរបស់ខ្លួនលើអាវ ស្បែកជើង ឬកាបូបមួយដើម្បីភាពហឺរហារ។ កុំភ្លេចណារបស់ទាំងនោះគ្រាន់តែជាវត្ថុក្រៅខ្លួនតែប៉ុណ្ណោះ អ្នកមិនគួរណាចំណាយកម្លាំងញើសឈាមមួយខែពេញរបស់អ្នកលើរបស់ធម្មតាមួយដែលអ្នកអាចរកទិញបានតាមផ្សារទូទៅនោះទេ។ ២ ទិញកាហ្វេតាមហាងផឹកជាប្រចាំ អ្នកប្រហែលជាគិតថាកាហ្វេមួយកែវវាមិនប៉ុន្មាននោះទេ ប៉ុន្ដែបើអ្នកសាកយកតម្លៃរបស់វាដែលចំនាយក្នុងមួយថ្ងៃទៅគុណនឹងមួយខែសាកមើលប្រាកដជាឃើញលុយរាងក្រាស់ក្រែលដែរហើយ។ ដូច្នេះដើម្បីកាត់បន្ថយការចាយវាយ អ្នកគួរងាកមកពិចារណាធ្វើកាហ្វេញុាំនៅផ្ទះ ព្រោះវាចំណាយតិចហើយចង់ផឹកប៉ុន្មានក៏បាន។ ៣ ការទុកដាក់គ្មានសណ្ដាប់ធ្នាប់នៅក្នុងផ្ទះ បើសិនជាក្នុងផ្ទះអ្នកតែងទុកដាក់របស់ពាសវាលពាសកាល គ្មានទីតាំងត្រឹមត្រូវនោះអ្នកប្រាកដជាត្រូវចំនាយលុយខ្ជះខ្ជាយក្នុងការទិញរបស់ថ្មីយកមកដាក់ជំនួសរបស់ដែលបាត់។ ឧទាហរណ៌ កាសទូរសព្ទ ឆ្នាំងសាក គ្រឿងអលង្ការ សោរផ្ទះជាដើម។ ៤ ចូលចិត្តយកខោអាវទៅហាងបោកគក់ បើក្នុងមួយសបា្ដហ៍អ្នកស្លៀកពាក់អស់១០កំប្លេ នោះអ្នកប្រាកដជាត្រួវចំនាយប្រាក់ឲហាងបោកគក់ចាត់ការខោអាវទាំងនោះហើយ។ ការចំនាយទៅលើរឿងទាំងនេះពិតជាមិនចាំបាច់សោះឡើយពីព្រោះអ្នកអាចឆ្លៀតពេលទំនេរមកបោកគក់ខោអាវខ្លួនឯងបាន ដោយចំនាយត្រឹមតែ៣០នាទីឬមួយម៉ោងជាការស្រេច មិនបាច់អស់លុយច្រើន។