អាជីវកម្ម

យុទ្ធសាស្ត្រទីផ្សារប្រពៃណី ដែលនៅតែមានប្រសិទ្ធិភាព នាពេលបច្ចុប្បន្ន

៣. ការផ្ដល់រង្វាន់ជាផលិតផលឬសេវាកម្ម សម្រាប់ការប្រកួតផ្សេងៗ 

ជាទូទៅ ម្ចាស់អាជីវកម្មបង្កើតហ្គេមឬការប្រកួតឡើង ក្រោមប្រធានបទដែលកំពុងពេញនិយម ឬប្លែក ឬមានលក្ខណៈអប់រំក្នុងសង្គម ហើយជានិច្ចកាល រង្វាន់ត្រូវបានរៀបចំ សម្រាប់អ្នកដែលបានចូលរួមនិងឈ្នះ។ ការផ្ដល់រង្វាន់ជាផលិតផលឬសេវាកម្ម ជាយុទ្ធសាស្ត្រទីផ្សារមួយ ដែលអ្នកធ្លាប់បានលឺឬប្រទះជួប នៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយវាមានគោលដៅដើម្បីទាក់ទាញអ្នកចូលរួម ឱ្យបានស្គាល់នូវផលិតផលរបស់ខ្លួន។ 

៤. ការបិទកាតណែនាំអាជីវកម្ម 

តើអ្នកធ្លាប់ត្រូវបានគេបិទឬភ្ជាប់កាតណែនាំអាជីវកម្ម នៅតាមរបងផ្ទះរបស់អ្នកដែរឬទេ? ត្រូវហើយ ខ្ញុំជឿជាក់ថា អ្នកធ្លាប់ជួបប្រទះច្រើនដងហើយ ជាពិសេសសម្រាប់អ្នករស់នៅក្នុងទីក្រុងភ្នំពេញតែម្ដង។ សម្រាប់ផ្ទះខ្ញុំផ្ទាល់ ខ្ញុំតែងឃើញមានគេមកបិទ កាតណែនាំកន្លែងដូរហ្គាសនិងជាងអគ្គិសនី ជាច្រើនដងមកហើយ។ តាមពិតទៅ វិធីនេះអាចបង្កឱ្យមានអារម្មណ៍រំខាន ក៏ប៉ុន្តែនៅពេលអ្នកត្រូវការ ប្រើប្រាស់សេវាកម្មណាមួយ ក្នុងពេលបន្ទាន់ឬចាំបាច់ អ្នកនឹងមិនជៀសផុតពីការទាក់ទងទៅរកក្រុមហ៊ុន ដែលត្រូវបានគេបិទផ្សាយ នៅតាមរបងផ្ទះរបស់អ្នកនោះទេ។ 

យុទ្ធសាស្ត្រទីផ្សារប្រពៃណីទាំង ៤ ខាងលើ ដែលស្ពានបានរៀបរាប់ ជាយុទ្ធសាស្ត្រទីផ្សារដោយគ្មានប្រើប្រាស់ប្រព័ន្ធឌីជីថល ដើម្បីផ្សព្វផ្សាយសេវាកម្មឬផលិតផល។ វានៅតែមានប្រសិទ្ធិភាព បើទោះបីនេះជាយុគសម័យអ៊ីនធឺណេតក្ដី។ បើសិនជាអ្នកជាម្ចាស់អាជីវកម្ម អ្នកអាចសាកល្បងប្រើប្រាស់ យុទ្ធសាស្ត្រខាងលើទាំងនេះ ទៅតាមពេលវេលានិងថវិកាដែលអ្នកមាន។   

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742