អាជីវកម្ម

យុទ្ធសាស្ត្រទីផ្សារប្រពៃណី ដែលនៅតែមានប្រសិទ្ធិភាព នាពេលបច្ចុប្បន្ន

នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ អ្នកឃើញស្រាប់ហើយថា ទីផ្សារកំពុងតែមានភាពរីកចម្រើន ជាពិសេសខាងផ្នែកឌីជីថល។ តែទោះជាយ៉ាងណាក្ដី ម្ចាស់អាជីវកម្មនានានៅតែមិនចោលយុទ្ធសាស្ត្រទីផ្សារប្រពៃណី ព្រោះយុទ្ធសាស្ត្រទាំងនោះ មានចំណុចពិសេសរៀងៗគ្នា ដែលជួយជាធ្វើជាស្ពានផ្សព្វផ្សាយ សេវាកម្មឬផលិតផលរបស់ពួកគេ។   

១. ការធ្វើជាអ្នកឧបត្ថមនៅក្នុងកម្មវិធីណាមួយ 

ការធ្វើជាអ្នកឧបត្ថម្ភនៃកម្មវិធី មានន័យថា អ្នកក៏ជាម្ចាស់ក្នុងកម្មវិធីនោះដែរ។ ហើយនៅពេលអ្នកក្លាយជាម្ចាស់កម្មវិធី អ្នកអាចគ្រប់គ្រងការដាក់បង្ហាញម៉ាកទំនិញ ផលិតផលឬសេវាកម្មក្នុងកម្មវិធីនោះ។ អំឡុងពេលនោះហើយដែលអ្នកអាច មានឱកាសផ្សព្វផ្សាយពីផលិតផលរបស់អ្នក តាមរយៈការផ្ដល់ជា ប័ណ្ណតំណាងសាច់ប្រាក់ ឬ Coupons បណ្ណ័បញ្ចុះតម្លៃ ការផ្សព្វផ្សាយម៉ាកយីហោ និងផ្សេងៗទៀត។   

២. ការបោះពុម្ពផ្សាយ 

ការបោះពុម្ពផ្សាយ នៅតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលដូចជា អ៊ីនធឺណេត សម្រាប់ផ្សព្វផ្សាយផលិតផល នៅក្នុងប្រទេសនេះក៏ដោយ។ អ្នកអាចបោះពុម្ពផ្សាយអំពីព័ត៌មាន ទាក់ទិននឹងផលិតផល សេវាកម្ម ម៉ាកយីហោអាជីវកម្ម ឬកម្មវិធីពិសេសៗរបស់អ្នក នៅក្នុងទំព័រកាសែត ទស្សនាវដ្ដី ឬលិខិតផ្សេងៗ ដើម្បីផ្ដល់ដំណឹងជូនដល់អតិថិជន ដែលជាគោលដៅអាជីវកម្មរបស់អ្នក។