អាជីវកម្ម

របៀបរកការងារធ្វើនៅប្រទេសកម្ពុជា 

តើអ្នកកំពុងស្វែងរកការងារមែនទេ? លែងជាបញ្ហា! ថ្ងៃនេះ យើងនឹងនាំគ្នាមកស្គាល់ពីរបៀបរកការងារធ្វើ។ 

១. គេហទំព័រ 

អ្នកអាចស្វែងរកការងារបានយ៉ាងងាយស្រួល តាមរយៈគេហទំព័រការងារ ដូចជា www.bongthom.com , www.pelprek.com , www.camhr.com , www.hrinc.com.kh និងជាច្រើនទៀតនៅលើអ៊ីនធឺណេត។ វាមានភាពងាយស្រួល ឆាប់រហ័ស និងអាចជឿទុកចិត្តបាន។   

២. បណ្ដាញសង្គម  

បណ្ដាញសង្គមដូចជា Facebook និង LinkedIn ជាដើម ជាទីតាំងល្អសម្រាប់ការស្វែងរកការងារ។ នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក បានរើសយកបណ្ដាញសង្គម មកធ្វើជាវេទិកាសម្រាប់ចែករំលែកព័ត៌មាន។ វាងាយស្រួល ដោយសារតែមានអ្នកប្រើប្រាស់ច្រើន ធ្វើឱ្យសេចក្ដីប្រកាសស្វែងរកបុគ្គលិក ឆាប់មានការដឹងលឺ ដល់សាធារណជន។  

៣. ពិព័រណ៍ការងារជាតិ 

ពិព័រណ៍ការងារជាតិ ដែលរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរនិងការងារ ជាពិព័រណ៍មួយ ក្នុងចំណោមពិព័រណ៍ដ៏ធំបំផុតប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចចូលរួមបានដោយសេរី និងទទួលបានឱកាស ជួបសម្ភាសជាមួយក្រុមហ៊ុនធំៗដោយផ្ទាល់ ក៏ដូចជាសាកសួរព័ត៌មានអំពីទីផ្សារការងារ។   

៤. ក្រុមហ៊ុនធនធានមនុស្សឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក 

វិធីមួយទៀតគឺអ្នកអាចទៅ ក្រុមហ៊ុនធនធានមនុស្ស ឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក ដើម្បីសាកសួរព័ត៌មាន និងផ្ដល់ប្រវត្តិរូបរបស់អ្នក។ ក្រុមហ៊ុនទាំងនោះមានដូចជា HRINC Cambodia, Pelprek HR Recruitment Agency, Camhr Information (Cambodia) Co.,Ltd ជាដើម។  

៥. ការបង្កើតបណ្ដាញទំនាក់ទំនង 

ជាការពិតណាស់ ចំណុចនេះក៏មានសារៈសំខាន់ ក្នុងការស្វែងរកការងារ។ អ្នកគួរចេះប្រាស្រ័យទាក់ទង និងបង្កើនបណ្ដាញទំនាក់ទំនងឱ្យបានធំទូលាយ ព្រោះវានឹងជួយផ្ដល់ឱកាសនិងជម្រើសដល់អ្នក សម្រាប់អាជីពនាថ្ងៃមុខ។   

នៅក្នុងប្រទេសកម្ពុជា វិធីដ៏សាមញ្ញបំផុតសម្រាប់ស្វែងរកការងារគឺ សាកសួរមិត្តភក្ដិឬសមាជិកគ្រួសាររបស់អ្នក។ ជាចុងបញ្ចប់ សូមកុំភ្លេចត្រៀមខ្លួនឱ្យបានរួចរាល់ទាំងស្មារតីនិងរាងកាយ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នក នៅក្នុងពេលសម្ភាសការងារ។ សូមសំណាងល្អក្នុងកិច្ចសម្ភាសក្រោយរបស់អ្នក! 

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាម ក្នុងរយៈពេលត្រឹមតែ ២ នាទី ដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល  https://spean-kh.com​ ឬ ក៏ផ្ញើសារតាមហ្វេសប៊ុក  https://www.facebook.com/speanluycoltd/  ឬក៏ទូរស័ព្ទមកកាន់ 010758311 / 089264729