អាជីវកម្ម

កត្តាដែលធ្វើឱ្យជំនួញថ្មីថ្មោងបរាជ័យ 

៤. ទីតាំងអាជីវកម្ម 

ការស្វែងរកទីតាំងល្អនិងសមប្រកប សម្រាប់ដំណើរការអាជីវកម្ម ជារឿងមួយដែលត្រូវគិតគូរ មិនថាទាំងសម្រាប់អ្នកជំនួញថ្មីឬចាស់នោះទេ។ ចំណុចខ្លះៗសម្រាប់អ្នកពិចារណា ក្នុងការស្វែងរកទីតាំងល្អសម្រាប់អាជីវកម្ម មានដូចជា  

  • កន្លែងដែលមានអតិថិជនគោលដៅរបស់អ្នក 
  • ចរាចរណ៍ លទ្ធភាពទទួលយកសេវាកម្មឬផលិតផល ចំណតយានយន្ត និងពន្លឺ 
  • ទីតាំងនៃអ្នកប្រកួតប្រជែង 
  • ស្ថានភាពនិងសុវត្ថិភាពនៃអគារ ជាដើម។ 

៥. កង្វះខាតនៃការរៀបគម្រោងផែនការ 

ផែនការអាជីវកម្ម ពិតជាចាំបាច់ណាស់សម្រាប់អាជីវកម្មនីមួយៗ។ (តើអ្នកត្រូវមានអ្វីខ្លះ ដើម្បីដំណើរការអាជីវកម្មរបស់អ្នក? អានអត្ថបទមុនរបស់យើងតាមរយៈតំណភ្ជាប់នេះ៖ https://spean-kh.com/2018/06/06/what-it-takes-to-run-a-business/) ផែនការអាជីវកម្មមានដូចជា  

ការវិភាគទីផ្សារ តម្រូវការកម្លាំងពលកម្ម បញ្ហានិងដំណោះស្រាយចម្បង ហិរញ្ញវត្ថុ អ្នកប្រកួតប្រជែង និងច្រើនទៀត ត្រូវតែមានលក្ខណៈជាក់ស្ដែង ត្រឹមត្រូវ និងប្រាកដប្រជា។ 

៦. គ្មានវ៉េបសាយអាជីវកម្ម និងការផ្សព្វផ្សាយតាមបណ្ដាញសង្គម 

សម្រាប់អាជីវកម្មនាពេលបច្ចុប្បន្ន អ្នកត្រូវដើរឱ្យទាន់តាមយុគសម័យ ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើប។ អតិថិជនប្រាកដត្រូវការអ្វីប្លែកៗ ហើយពួកគេតែងតែមិនចោលពីការប្រើប្រាស់បណ្ដាញសង្គមនិងវ៉េបសាយ ដើម្បីទទួលយកព័ត៌មានរហ័សទាន់ចិត្តឡើយ។ ដូច្នេះក្នុងនាមជាម្ចាស់អាជីវកម្មថ្មី អ្នកគួររៀបចំវេទិកាផ្សព្វផ្សាយរបស់អ្នកឱ្យបានទូលំទូលាយ ដើម្បីធ្វើការទាក់ទាញអតិថិជន ដែលជាគោលដៅនៃអាជីវកម្មរបស់អ្នក។ 

សម្រាប់ម្ចាស់អាជីវកម្មជោគជ័យជាច្រើន ភាពបរាជ័យមិនដែលជាជម្រើសរបស់ពួកគេឡើយ។ មានតែការតាំងចិត្ត ភាពតស៊ូជម្នះ និងសុទិដ្ឋិនិយមប៉ុណ្ណោះទេ ដែលជំរុញឱ្យពួកគេលូតលាស់។ ពួកគេមើលឃើញកំហុសរបស់ពួកគេ ជាឱកាសនៃការរៀនសូត្រនិងអភិវឌ្ឍកែប្រែខ្លួន។ គ្មាននរណាចង់បរាជ័យនៅក្នុងជីវិតនោះទេ ប៉ុន្តែបើអ្នកជួបវាហើយ អ្នកត្រូវចាត់ទុកថា វាការធ្វើតេស្តសាកល្បងអ្នក។ ទោះយ៉ាងណា អ្នកត្រូវបោះជំហានទៅមុខ ដើម្បីបន្តគោលដៅ។ សូមសំណាងល្អ! 

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាម ក្នុងរយៈពេលត្រឹមតែ ២ នាទី ដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល  https://spean-kh.com​ ឬ ក៏ផ្ញើសារតាមហ្វេសប៊ុក  https://www.facebook.com/speanluycoltd/  ឬក៏ទូរស័ព្ទមកកាន់ 010758311 / 089264729