អាជីវកម្ម

ការប្រើប្រាស់ហ្វេសប៊ុកដើម្បីជួយជំរុញអាជីវកម្មរបស់អ្នក

ការប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកនៅប្រទេសកម្ពុជាមានលក្ខណៈពេញនិយមយ៉ាងខ្លាំងសម្រាប់ប្រជាជនខ្មែរ  ដោយមិនគ្រាន់តែប្រើប្រាស់វាដើម្បីការចែករំលែកការកំសាន្ដជាមួយមិត្តភក្ដិ និងក្រុម គ្រួសារប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានប្រើវាក្នុងអត្ថប្រយោជន៍ផ្សេងៗច្រើនយ៉ាងទៀតជា​ពិសេសការ បង្កើតគេហទំព័រហ្វេសប៊ុកសម្រាប់ផ្សព្វផ្សាយអាជីវកម្មរបស់ពួកគេតែម្ដង។ តើអ្នកធ្លាប់ដឹងទេថា អ្នក អាចធ្វើអ្វីខ្លះទៀតនៅលើគេហទំព័រហ្វេសប៊ុកនេះដើម្បីបង្កើនអតិថិជន​និងពង្រឹង​អាជីវកម្ម របស់អ្នក? 

អាជីវកម្មអាចប្រើប្រាស់វិធីសាស្ត្រផ្សេងៗតាមរយៈហ្វេសប៊ុកនេះដើម្បីអោយក្រុមហ៊ុនគេកាន់តែរីកចម្រើនទៅមុខជាដរាប។ អ្នកអាចធ្វើការផ្សព្វផ្សាយពីក្រុមហ៊ុនរបស់អ្នកតាមរយៈការផ្តល់ព័ត៌មានពីក្រុមហ៊ុន របស់អ្នកទៅកាន់អតិថិជនដូចជា កម្មវិធីប្រម៉ូសិនដល់អតិថិជន ដំណោះស្រាយនូវបញ្ហារបស់អតិថិជន ការលើកទឹកចិត្តពួក គាត់អោយអញ្ជើញមកក្រុមហ៊ុនរបស់អ្នក ផ្ដល់អោយអតិថិជនអ្នកនូវការណែនាំ ក្នុងការប្រើប្រាស់ផលិតផល ការណែនាំផ្សេងៗទៀតដែលមានប្រយោជន៍ដល់ពួកគេ និងការធ្វើអោយ​អតិថិជនចុចគាំទ្រ ឬបញ្ចេញមតិយោបល់ចំពោះការបង្ហោះរបស់អ្នកទៀតផង ហើយនឹងអនុញ្ញាត​អោយអតិថិជនអាចទាញយកកម្មវិធីដែលអាចចូលមើល ឬប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនអ្នកបាន​កាន់​តែងាយស្រួល។ 

អ្នកមិនចាំបាច់កំណត់ពីខ្លួនអ្នកទៅតាមប្រភេទក្នុងការបង្ហោះណាមួយឡើយ។ ឧទាហរណ៍ ចំពោះការ ផ្សព្វផ្សាយរបស់ក្រុមហ៊ុន ប្រោនកាហ្វេ « Brown Coffee » ដែលបានបង្ហោះកាលពីថ្មីៗនេះ ដែលបាន បង្ហាញពីការប្រូម៉ូសិនផលិតផលថ្មីដើម្បីលក់ក្នុងឱកាសថ្ងៃឈប់សំរាក ដើម្បីជាការទាក់ទាញដល់ អតិថិជនខ្លួនអោយមកសាកល្បងនូវរសជាតិថ្មី។ ការបង្ហោះនេះមានទាំងរូបភាព និងការណែនាំពីការ ប្រូម៉ូសិនទាំងជាភាសាខ្មែរនិងភាសាអង់គ្លេស ដើម្បីផ្ដល់ភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ទំាង ភ្ញៀវជាតិនិងអន្តរជាតិ។  

ខាងក្រោមនេះជារូបភាពគំរូនៃការបង្ហោះរបស់ Brown Coffeeអំពីការប្រូម៉ូសិនផលិតផលថ្មីរបស់ខ្លួន។ 

 

ហើយនេះគឺជាការបង្ហោះដើម្បីអោយអតិថិជនបានស្គាល់ពីក្រុមហ៊ុនកាន់តែច្បាស់។ 

 

រូបភាពនិងអត្ថន័យដែលអ្នកបង្ហាញពីការបង្ហោះ វាពិតជាមានសារសំខាន់ណាស់ដើម្បីទាក់ទាញការ ចាប់អារម្មណ៍ពី​អតិថិជន។   

ក្រុមហ៊ុន ហ្វេសប៊ុក បានបញ្ចប់នូវការពិសោធន៍នាដើមឆ្នំានេះ អំពីការបង្ហាញនូវ «ទំព័រនៃការរុករក»​ដែលអ្នកអាចស្វែងរកព័ត៌មានក្រុមហ៊ុនបានយ៉ាងងាយស្រួល ដូច្នេះឥលូវនៅពេលក្រុមហ៊ុនអ្នកចង់ បង្ហោះព័ត៌មានអ្វីវានឹងបង្ហាញនៅទៅអ្នកដែលបានចុចតាមដានរាល់ការបង្ហោះរបស់អ្នក។ ប្រសិនបើការបង្ហោះទទួលបានការគំាទ្រច្រើន ហ្វេសប៊ុកនឹងបង្ហាញវាទៅអ្នកទៅកាន់អ្នកដទៃជាច្រើន ទៀតដែលចូលចិត្តចុចគាំទ្រចំពោះការបង្ហោះតាមរយៈហ្វេសប៊ុក។ 

ប៉ុន្តែប្រសិនបើអ្នកចង់អោយមានមនុស្សជាច្រើនបានឃើញាការបង្ហោះរបស់អ្នក អ្នកត្រូវចំណាយប្រាក់ របស់អ្នកទៅលើការ boost «ប៊ូស» ដែលមានន័យថាអ្នកអាចកំណត់អោយមានមនុស្សប៉ុន្មាននាក់ដែល នឹងបានឃើញការបង្ហោះនេះ។  

ហ្វេសប៊ុក ផ្ដល់នូវរបៀបផ្សេងៗក្នុងការ boost ដែលជួយអោយអ្នកមានភាពងាយស្រួលក្នុងការសម្រេច ចិត្តថា អ្នកណាខ្លះអាចឃើញការបង្ហោះនេះ ហើយលក្ខណៈដែលអ្នកឃើញត្រូវឆ្លើយតបនឹងការបង្ហោះ នេះផងដែរ។ អ្នកអាចកំណត់អតិថិជន ទៅតាមក្រុមមនុស្សដោយផ្អែកលើលក្ខណៈប្រជាសាស្ត្រដូចជា អាយុ ភេទជាដើម។ 

ហ្វេសប៊ុក អនុញ្ញាតិអោយអ្នកធ្វើការសាកល្បងនូវការបង្កើតអ្វីដែលថ្មីៗ ហើយធ្វើការបង្ហាញទៅ អតិថិជនខុសៗគ្នា។ ដូចនេះអ្នកអាចស្វែងយល់ពីការរបៀបដែលអតិថិជនឆ្លើយតបទៅនឹងការ ផ្សព្វផ្សាយផលិតផលថ្មីៗផងដែរ។  ប្រសិនបើការបង្ហោះទទួលបានការចាប់អារម្មណ៍ពីយុវវ័យ អ្នកក៏ អាចអភិវឌ្ឍគោលបំណងនៃការបង្ហោះនោះចំពោះអតិថិជនផ្សេងទៀត។ ឬអ្នកអាចសម្រេចចិត្តថាសាក ល្បងការបង្ហោះមួយទៀតដើម្បីទាក់ទាញនូវអតិថិជនដែលមានវ័យកណ្ដាល។ 

ការផ្សព្វផ្សាយនៅលើបណ្ដាញហ្វេសប៊ុកមិនមែនមិនអស់លុយនោះទេ អ្នកត្រូវចំណាយប្រាក់ក្នុងការធ្វើ ការផ្សព្វផ្សាយ ប៉ុន្តែអ្នកមិនចាំបាច់ត្រូវចំណាយប្រាក់ច្រើនពេកនោះទេដើម្បីទទួលបានលទ្ធផលគាប់ ចិត្តនោះទេ។ អ្នកត្រូវចំណាយពេលដើម្បីបង្កើតការបង្ហោះដែលគួរអោយទាក់ទាញ និងស្របតាម អតិថិជនដែលជាគោលដៅរបស់អ្នកអោយមានប្រសិទ្ធិភាពខ្ពស់។ ហើយប្រសិនបើអ្នកត្រៀមខ្លួនរួចរាល់ ក្នុងការវិនិយោគដើម្បីអោយអាជីវកម្មអ្នកកាន់តែរីកចម្រើន អ្នកអាចជួលបុគ្គលិកដើម្បីជួយគ្រប់គ្រង គេហទំព័រហ្វេសប៊ុករបស់អ្នកតែម្ដង។ 

ឥទ្ធិពលក្នុងការផ្សព្វផ្សាយតាមរយៈហ្វេសប៊ុកអាចអោយអាជីវកម្មរបស់អ្នកកាន់តែរីកលូតលាស់ទៅមុខដោយមានការប្រកួតប្រជែងតាមរយៈការបង្ហោះ និងការចែករំលែកនៅក្នុងទម្រង់បណ្ដាញសង្គមដែល អ្នកបានរៀបចំរួចរាល់។ ទំនោរនៃការប្រើបណ្ដាញសង្គមតែងតែមានការផ្លាស់ប្តូរ ដូច្នេះហ្វេសប៊ុក មិនមែនជាការផ្សព្វផ្សាយតែមួយមុខគត់របស់អ្នកឡើយ។ ប៉ុន្តែសព្វថ្ងៃនេះ ហ្វេសប៊ុក គឺជាការ ផ្សព្វផ្សាយមួយដែលមានប្រសិទ្ធិភាពបំផុត ដែលអ្នកអាចទាក់ទាញអតិថិជនថ្មីសម្រាប់អាជីវកម្មរបស់ អ្នកបានយ៉ាងងាយស្រួល។ 

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាម ក្នុងរយៈពេលត្រឹមតែ ២ នាទី ដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល  https://spean-kh.com​ ឬ ក៏ផ្ញើសារតាមហ្វេសប៊ុក  https://www.facebook.com/speanluycoltd/  ឬក៏ទូរស័ព្ទមកកាន់ 010758311 / 089264729