អាជីវកម្ម

៥ ចំណុចដែលអ្នកអាចរៀនសូត្រតាមសហគ្រិនសម្រាប់អាជីពការងារ 

មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែមានដុងពីធម្មជាតិ ក្នុងការចាប់ផ្ដើមនិងដំណើរការអាជីវកម្មនោះទេ។ ទោះជាយ៉ាងណាក្ដី អ្វីដែលសំខាន់នោះ អ្នកត្រូវមានស្មារតីជាសហគ្រិន។ សាកល្បងវិធីទាំង ៥ នេះ ដើម្បីបង្ហាត់ចិត្តគំនិតរបស់អ្នក ឱ្យដូចសហគ្រិនក្នុងអាជីពការងាររបស់អ្នក។ 

១. មានចំណង់ចំណូលចិត្តនិងការស្រលាញ់ខ្លាំង 

ជាទូទៅ​ សហគ្រិននីមួយៗតែងមានចំណង់ចំណូលចិត្ត និងការស្រលាញ់ខ្លាំង​ ចំពោះអ្វីដែលពួកគេកំពុងធ្វើ។ ការដាក់ចិត្តដាក់កាយនៅក្នុងអាជីពការងារ ជាគន្លឹះដ៏សំខាន់សម្រាប់ភាពជោគជ័យ។ អ្នកមិនត្រូវចាប់ផ្ដើមសកម្មភាព​ ជាជាងស្រមើស្រមៃពីអ្វីដែលអ្នកចង់ធ្វើ។ ប្រសិនបើអ្នកមិនពេញចិត្តនឹងអ្វីដែលអ្នកកំពុងធ្វើ អ្នកប្រាកដជាមិនសប្បាយចិត្ត ថែមទាំងមិនអាចទទួលជោគជ័យផងដែរ។ ដូចនេះ សូមអ្នកធ្វើឱ្យប្រាកដថា អ្វីដែលអ្នកកំពុងធ្វើ ជាអ្វីដែលអ្នកស្រលាញ់។ 

២. មានអារម្មណ៍រំខានពីអប្រសិទ្ធិភាព 

សហគ្រិននានាតែងមានអារម្មណ៍រំខានពីប្រសិទ្ធិភាព ហើយពួកគេតែងមានភាពរហ័សរហួសក្នុងការដោះស្រាយបញ្ហា។ អ្នកគួររៀនគិតពីអប្រសិទ្ធិភាពនៅក្នុងកន្លែងការងាររបស់អ្នក ហើយរៀនរកដំណោះស្រាយ ឬការបញ្ចេញយោបល់សម្រាប់ការកែលម្អ។ បែបនេះ អ្នកអាចក្លាយជាបុគ្គលិកឆ្នើមនៅក្រុមហ៊ុន ហើយក្រុមហ៊ុនរបស់អ្នកទៀតសោត នឹងផ្ដល់តម្លៃដល់អ្នកក្នុងរយៈពេលយូរអង្វែង។ 

៣. ហ៊ានប្រឈមនឹងហានិភ័យ 

អ្វីដែលធ្វើឱ្យសហគ្រិនមានភាពលេចធ្លោជាងអ្នកអាជីពធម្មតា​ នោះគឺពួកគេហ៊ានប្រឈមមុខនិងហានិភ័យ។ កាលណាអ្នកហ៊ានដើរចេញពីកន្លែង ដែលអ្នកធ្លាប់តែស្រណុកសុខស្រួល និងទទួលយកការប្រកួតប្រជែង អ្នកអាចរកឃើញនូវជំនាញថ្មី ទទួលបានការគាំទ្រពីចៅហ្វាយនាយរបស់អ្នក ជាពិសេសនោះ អ្នកអាចទទួលបានការដំឡើងមុខងារនិងប្រាក់ខែទៀតផង។ 

៤. រិះរកគំនិតថ្មីៗ 

ភាពជោគជ័យយូរអង្វែងនៃអាជីវកម្មមួយ​ អាស្រ័យលើការបន្តបង្កើតថ្មីនិងច្នៃប្រឌិត។ សហគ្រិននានាតែងឆ្លៀតយកពេលវេលា​រិះរកគំនិតថ្មីៗ ដើម្បីធ្វើការផ្លាស់ប្ដូរនិងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ឱ្យបានរីកចម្រើននិងគង់វង្ស។ 

៥. កុំដាក់កំហិតលើក្ដីស្រមៃរបស់អ្នក 

ក្ដីស្រមៃគ្មានដែនកំណត់​ ជាអត្តសញ្ញាណនៃស្មារតីរបស់សហគ្រិន។ មនុស្សជាច្រើនតែងដាក់លក្ខខណ្ឌចំពោះខ្លួនឯង ព្រោះពួកគេយល់ថា វាមានភាពប្រាកដប្រជានិងជាក់ស្ដែង។ ប៉ុន្តែការស្រមើស្រមៃខ្ពស់គ្មានអ្វីខុសនោះទេ ប្រសិនបើអ្នកខំប្រឹងប្រឹងធ្វើដើម្បីឈានដល់គោលដៅ។  

បើសិនជាអ្នកចង់មានភាពជោគជ័យ​ នៅក្នុងអាជីពការងាររបស់អ្នក អ្នកអាចស្វែងយល់ពីចំណុចទាំង​ ៥ ខាងលើនេះ។ ហើយសូមអ្នកចងចាំថា ភាពបរាជ័យបង្រៀនអ្នកទៅកាន់ភាពជោគជ័យ។ ដូច្នេះ សូមកុំបាក់ទឹកចិត្ត នៅពេលអ្នកជួបប្រទះនឹងបញ្ហា ផ្ទុយទៅវិញ អ្នកត្រូវចាត់ទុកថា វាជាមេរៀនសម្រាប់កសាងភាពជោគជ័យ។ 

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729