អាជីវកម្ម

៤​ មេរៀនដ៏មានតម្លៃពីមហាសេដ្ឋី Jack Ma 

លោក Jack Ma ដែលជាវិនិយោគិននិង​ស្ថាបនិកនៃក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិច​ អាលីបាបា (Alibaba) ជាម្នាក់ក្នុងចំណោមបុគ្គល ដែលមានទ្រព្យសម្បត្តិច្រើនបំផុត នៅក្នុងពិភពលោក ដោយបានកាន់កាប់ទ្រព្យប្រមាណ​ ៤ ម៉ឺន ៣​ រយលានដុល្លារអាមេរិក។​ នៅក្នុងឆ្នាំ​ ២០១៥ លោក Jack Ma​ បានទទួលពានរង្វាន់ “សហគ្រិនប្រចាំឆ្នាំ”។ តើយើងអាចរៀនអ្វីបានខ្លះពីលោក Jack Ma ? 

១. មិនចាំបាច់ទាល់តែជាអ្នកជំនាញផ្នែក IT ទើបជោគជ័យនៅក្នុងឧស្សាហកម្មអ៊ីនធឺណែតនោះទេ 

មនុស្សជាច្រើនយល់ថា ទាល់តែខ្លួនជាអ្នកជំនាញផ្នែក IT ទើបអាចបង្កើតអាជីវកម្មអ៊ីនធឺណែត ប៉ុន្តែសម្រាប់ Jack Ma​ លោកមិនធ្លាប់ជាអ្នកជំនាញផ្នែក IT ឡើយ។ Jack Ma បានចាប់ផ្ដើមយល់ដឹងពីប្រព័ន្ធអ៊ីនធឺណែតអំឡុងឆ្នាំ ១៩៩៥ នៅពេលលោកបានធ្វើដំណើរទស្សនកិច្ចនៅឯសហរដ្ឋអាមេរិច។ ទោះបីជា Jack Ma គ្មានបទពិសោធន៍ទាល់តែសោះ អំពីកុំព្យូទ័រនិងការសរសេរកូដ លោកនៅតែតាំងចិត្តខំប្រឹងរៀនសូត្រផ្នែក IT រហូតដល់ប៉ុន្មានខែក្រោយមក លោកបានបង្កើតក្រុមហ៊ុនអ៊ីនធឺណែត ដែលបង្កើតវ៉េបសាយសម្រាប់អាជីវកម្មនានា។  

២. អត់ធ្មត់ព្យាយាមគង់បានសម្រេច 

លោក Jack Ma ធ្លាប់បានលើកឡើងថា កាលពីបីឆ្នាំដំបូង ដែលក្រុមហ៊ុនអាលីបាបា​ បានចាប់ដំណើរការ ក្រុមហ៊ុននេះមិនដែលបានធ្លាប់រកចំណូល សូម្បីតែមួយដុល្លារ។ Jack Ma បាននិយាយបញ្ចុះបញ្ចូលក្រុមការងាររបស់លោក ឱ្យបន្តកិច្ចការនិងមិនរារែក។ ដោយសារការអត់ធ្មត់ព្យាយាម និងប្រកាន់ខ្ជាប់នូវអត្តរិកមិនបោះបង់ ប៉ុន្មានឆ្នាំក្រោយមកទៀត ក្រុមហ៊ុនអាលីបាបា ទទួលបានប្រាក់ចំណូលរាប់លានដុល្លារអាមេរិច។ 

៣. មិនត្រូវឱ្យមនុស្សមួយចំនួនបំបាក់ទឹកចិត្តរបស់អ្នក 

មានពេលមួយនោះ Jack Ma បានបង្ហើបប្រាប់មិត្តៗរបស់លោកថា លោកគ្រោងបង្កើតក្រុមហ៊ុនអ៊ីធឺណែត។ ពេលនោះ មិត្តភក័្រមួយចំនួនរបស់ Jack Ma បានចំអកឡកឡឺយនិងថា​ Jack Ma​ ជាមនុស្សឆ្កួត ព្រោះលោកគ្មានចំណេះដឹងខាងផ្នែកកុំព្យូទ័រនិងអ៊ីនធឺណែត។ ក្រៅពីនេះទៀត មនុស្សជាច្រើនបានចំអក Jack Ma នៅពេលលោកនិងក្រុមការងាររបស់លោក បរាជ័យក្នុងការរកចំណូលដល់អាលីបាបា កាលពីពេលបីឆ្នាំដំបូង។ តែសម្រាប់ Jack Ma លោកនៅតែមានជំនឿចំពោះអាលីបាបា ហើយលោកនៅតែខំបន្តកិច្ចការរបស់ខ្លួន ដោយមិនឱ្យពាក្យសម្ដីរបស់អ្នកដទៃមកបំបាក់ទឹកចិត្តរបស់លោកឡើយ។ 

៤. អ្នកមិនចាំបាច់មានការងារធំដុំ ដើម្បីកំណត់ជោគជ័យរបស់អ្នកនោះទេ 

បន្ទាប់ពី Jack Ma បញ្ចប់ការសិក្សា លោកបានដាក់ពា្យសុំការងារជាង ២៥ កន្លែង តែត្រូវបានគេបដិសេធទាំងអស់។ ក្រោយមក ​ Jack Ma បានក្លាយជាគ្រូបង្រៀននៅក្នុងសាកលវិទ្យាល័យមួយ ដែលនៅទីនោះ លោករកបានចំណូល ១០ ដុល្លារក្នុងមួយខែ។ ជាមួយនឹងប្រាក់ខែប៉ុននេះ ​ Jack Ma បានសន្សំលុយកាក់មួយចំនួន និងផ្ដួចផ្ដើមអាជីវកម្មដែលផ្អែកលើអ៊ីនធឺណែត ដូចជា The China Yellow Pages និងផ្សេងៗទៀត រហូតដល់ការកសាងក្រុមហ៊ុនអាលីបាបា។ នេះបង្ហាញថា យើងមិនត្រូវត្អូញត្អែរ និងមានអារម្មណ័ថាបរាជ័យឡើយ បើសិនជាយើងមានការងារតូចតាច ដែលរកបានចំណូលតិចតួចក្ដី ព្រោះវាមិនអាចកំណត់ភាពជោគជ័យជាក់លាក់នោះទេ។ 
ចំណុចទាំង ៤ ខាងលើនេះ ជាមេរៀនល្អៗពីមហាសេដ្ឋី ​Jack Ma សម្រាប់ផ្ដល់ជាគន្លឹះដល់លោកអ្នកយកទៅសិក្សា ដើម្បីអភិវឌ្ឍខ្លួននិងទទួលបានភាពជោគជ័យ។ 

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729 

Image Copyright 2018 Getty Images