ដៃគូរសហការ

បទសម្ភាសន៍ជាមួយដៃគូរបស់យើង7 – ធនាគារធនាគារភ្នំពេញពាណិជ្ជ

នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការធនាគាររបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។

ធនាគារភ្នំពេញពាណិជ្ជ (PPCBank) បានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មធនាគាររបស់ខ្លួននៅថ្ងៃទី01 ខែកញ្ញា ឆ្នាំ2008 ដោយមានទីស្នាក់ការកណ្ដាល នៅអគារលេខ 217 មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងជាធនាគារពាណិជ្ជមួយ​ដែលបានទទួល អាជ្ញាប័ណ្ណពេញលេញ។

ធនាគារ PPCB​ សូមស្វាគមន៍ចំពោះការចាប់ផ្ដើមថ្មីជាមួយនឹងភាគទុនិកខ្លាំងៗដូចជា ក្រុមហ៊ុន Jeonbuk Bank Co., Ltd. (ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន JB Financial Group) ក្រុមហ៊ុន Apro Financial Co., Ltd. (ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន J&K Capital Co., Ltd. ដែលស្ថិតនៅក្រោមការ គ្រប់គ្រងរបស់ក្រុមហ៊ុន Apro Service Group) ព្រមទាំងក្រុមហ៊ុន JB Woori Capital Co., Ltd.  (ក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន JB Financial Group)។ ជាមួយនឹងការផ្លាស់ប្ដូរថ្មីនេះ យើងនឹងបន្ត ផ្ដល់​សេវា និងផលិតផលថ្មីៗដែលនឹងជួយលើកកម្ពស់ដល់ជីវភាពរស់នៅ ព្រមជាមួយនឹង បទពិសោធន៍ប្រើប្រាស់ ប្រព័ន្ធធនាគាររបស់អតិថិជន។ ធនាគារ PPCB នឹងក្លាយជាធនាគារមួយ ដែលប្រជាជនស្រឡាញ់ពេញចិត្តបំផុត។

អស់រយៈពេលប្រាំបីឆ្នាំកន្លងមកនេះ ធនាគារ PPCB បានផ្ដល់សេវាជូនអតិថិជន អស់ពីសមត្ថភាព របស់ខ្លួន។ ប៉ុន្តែដោយសារដើមទុននៅមានកម្រិត យើងក៏បានដាក់កំហិតខ្លួនឯងចំពោះការផ្ដល់ ផលិតផល និងសេវាកម្មថ្មីៗ។ ឥឡូវនេះយើងបានបង្កើនដើមទុនចំនួន 25 លានដុល្លារដើម្បីឲ្យ ដើមទុនរបស់យើងកើនដល់ចំនួន 64 លានដុល្លារ ដែលនឹងអាចផ្ដល់លទ្ធភាពឲ្យយើងផ្ដល់សេវាកាន់ តែគ្រប់ជ្រុងជ្រោយ ដល់អតិថិជនរបស់យើង។ យើងក៏គ្រោងនឹងបង្កើនដើមទុនចំនួន 16 លានដុល្លារ បន្ថែមទៀត ដើម្បីឲ្យ​ដើមទុនកើនដល់ 80 លានដុល្លារនៅត្រឹមចុងឆ្នាំ2017 នេះផងដែរ។ ធនាគារ PPCB នឹងមានសមត្ថភាពគាំទ្រវិស័យហិរញ្ញវត្ថុផ្សេងៗគ្នាជាច្រើន ដើម្បីផ្ដល់វិបុលភាពសេដ្ឋកិច្ច របស់ប្រទេសកម្ពុជាចាប់ពីផ្នែកលក់រាយ រហូតដល់ផ្នែកសាជីវកម្ម។

ធនាគារ PPCB ក៏នឹងចាប់ផ្ដើមនៅក្នុងពេលជាមួយគ្នានេះផងដែរនូវគម្រោងធនាគារ
ឌីជីថល ដែលផ្ដោតសំខាន់ទៅលើទម្រង់ប្រើប្រាស់សេវាធនាគារតាមទូរសព្ទចល័ត ដើម្បីធ្វើឲ្យ បទពិសោធន៍ប្រើប្រាស់សេវាធនាគាររបស់អតិថិជនយើងកាន់តែមានភាព ងាយស្រួល។ ជាមួយគ្នា នេះដែរ យើងក៏គ្រោងពង្រីកសេវារបស់យើងជាមួយនឹង ការិយាល័យ​ជប៉ុន ការិយាល័យចិន និងការបើកសម្ពោធការិល័យកូរ៉េរបស់យើងផងដែរ។ យើងពិតជាផ្ដល់គុណតម្លៃចំពោះអតិថិជនរបស់ យើង ហើយយើងនឹង បន្តអភិវឌ្ឍផលិតផល និងសេវាកម្មថ្មីៗដើម្បីបម្រើអតិថិជនទាំងអស់ឲ្យបានល្អ ប្រសើរបំផុត។

បេសកកម្មរបស់យើងគឺដើម្បីធ្វើឲ្យធនាគារ PPCB ក្លាយជាធនាគារមួយដែល ប្រជាជនទាំងអស់រួម ទាំងអតិថិជនជាវប្រចាំ និងអតិថិជនទូទៅស្រឡាញ់ពេញចិត្តបំផុត។ ធនាគារ PPCB ក៏គួរតែជាទី ស្រឡាញ់ពេញចិត្តពីសំណាក់បុគ្គលិករបស់ខ្លួន ផងដែរ។ យើងនឹងណែនាំឲ្យមានការផ្លាស់ប្ដូរដែលនឹង ធ្វើឲ្យបុគ្គលិករបស់យើងមានមោទនភាព ដែលបានចូលរួមជាផ្នែកមួយនៃគ្រួសារធនាគារ PPCB។ ចំណុចទាំងនេះនឹងចាប់ ផ្ដើមជាមួយនឹងការប្រាស្រ័យទាក់ទងផ្ទៃក្នុងរបស់យើងរវាងបុគ្គលិក និងថ្នាក់ ដឹកនាំ រវាងបេឡាករ និងថ្នាក់ប្រតិបត្តិ រវាងថ្នាក់លើ និងថ្នាក់ក្រោម។ ការវាយតម្លៃ និងរង្វាន់នឹងមាន ភាពយុត្តិធម៌។ រចនាសម្ព័ន្ធនៃធ្វើការសម្រេចចិត្តរបស់ផ្នែកធនធានមនុស្ស នឹងមានភាពសមហេតុ ហើយច្បាស់លាស់។ ជាមួយនឹងការលើកកម្ពស់ជាប្រចាំដល់ប្រព័ន្ធ និងស្ដង់ដារ ប្រតិបត្តិការរបស់ យើង បុគ្គលិករបស់យើងនឹងមានមោទនភាពដែលបានបម្រើ ការងារនៅក្នុងធនាគារដែលមានភាពរីក ចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជា។

យើងនឹងកំណត់បេសកកម្មថ្មីមួយ ដែលបេសកកម្មថ្មីនេះនឹងកំណត់នូវស្ដង់ដារថ្មីមួយ សម្រាប់ធនាគារ PPCB និងសម្រាប់យើងខ្លួនឯង។ ធនាគារ PPCBមានបំណងក្លាយជាធនាគារធំបំផុតនៅក្នុង ប្រទេសកម្ពុជា ឬជាធនាគារដែលទទួលបានប្រាក់ចំណេញ ច្រើនជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ ចាប់ពីពេលនេះតទៅ បេសកកម្មរបស់យើង គឺត្រូវធ្វើឲ្យប្រជាជនទាំងអស់ស្រឡាញ់ពេញចិត្តធនាគារ PPCB ដើម្បីបង្កើតបានជា ចំណងទំនាក់ទំនងរវាងអតិថិជនជាវប្រចាំ និងអតិថិជនទូទៅ​ ហើយធ្វើ ឲ្យអតិថិជន ទាំងនេះស្រឡាញ់ពេញចិត្តនឹងធ្វើអាជីវកម្មជាមួយយើង។ នៅពេលការងារនេះបាន ទទួល ជោគជ័យ ទំហំ និងប្រាក់ចំណេញ នឹងកើនឡើងដោយធម្មជាតិ។ ដើម្បីសម្រេចកិច្ចការនេះយើងចាំ បាច់ត្រូវគិតពិចារណាឡើងវិញទៅលើអតិថិជនដែលមានស្រាប់ និងអតិថិជនសក្ដានុពល ហើយសាក សួរថាតើអតិថិជនទាំងនេះ ត្រូវការអ្វី ខ្លះពីយើងទាំងនៅកម្រិតបុគ្គល និងកម្រិតអាជីវកម្ម។

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729