ការចំនាយ

គន្លឹះជួយអ្នកក្នុងការសម្រចចិត្តទិញផ្ទះ

គន្លឹះជួយអ្នកក្នុងការសម្រចចិត្តទិញផ្ទះ

 នៅពេលអ្នកមានគម្រោងចង់ទិញផ្ទះដំបូងសម្រាប់ក្រុមគ្រួសារឬសម្រាប់ខ្លួនឯងក្រោយពីរៀបការរួច ប៉ុន្តែអ្នកចង់រកកន្លែងដែលមានហុងស៊ុយ ស្ថិតនៅទីប្រជុំជន ងាយស្រួលប្រកបរបររកស៊ីមែនទេ?តើអ្នកដឹងទេថាអ្នកអាចស្វែងរកអ្នកណាអាចជួយអ្នកបាន ហើយអ្នកត្រូវធ្វើអ្វីខ្លះ?គូរចាប់ផ្ដើមពីណាមក?ខាងក្រោមនេះជាគន្លឹះមួយចំនួនដែលអាចជួយអ្នកបាន៖

កំណត់ទីតំាងកន្លែងដែលអ្នកចង់រស់នៅ

          ជំហានដំបូងមុននឹងអ្នកទិញផ្ទះអ្នកគួរតែគិតគូរកំណត់ពីទីតាំងណាដែលអ្នកចង់រស់នៅឬចង់អោយក្រុមគ្រួសាររបស់អ្នករស់នៅ។ អ្នកចង់បានភាពស្ងប់ស្ងាត់ឬអ៊ូរអរ ចង់រស់នៅទីប្រជុំជនឬជនបទឆ្ងាយពីក្រុង។អ្នកត្រូវសម្រេចអោយច្បាស់ពីទីតាំងដែលអ្នកចង់បានហើយទើបងាយស្រួលក្នុងការស្វែងរក។