អាជីវកម្ម

៦ តិចនិកក្នុងការធ្វើបទបង្ហាញអាជីវកម្ម 

Posted on

នៅក្នុងប្រទេសកម្ពុជា អ្នកនឹងអាចជួបនូវឱកាសនានា ដើម្បីនិយាយជាមួយភ្ញៀវអំពីមុខជំនួញរបស់អ្នក ឬលើកឡើងអំពីប្រធានបទអ្វីមួយ នៅមុខទស្សនិកជនជាច្រើននាក់។ ជំនាញធ្វើបទបង្ហាញពិតជាមានសារៈសំខាន់ ដល់ភាពជោគជ័យផ្ទាល់ខ្លួន ក៏ដូចជាភាពជោគជ័យនៃអាជីវកម្ម។ ប្រជាជននៅកម្ពុជាភាគច្រើនចេះធ្វើបទបង្ហាញសាធារណៈបានយ៉ាងល្អ ប៉ុន្តែនេះជាវិធីសាស្រ្ត ៦ បែប ដែលកាន់តែជួយអភិវឌ្ឍជំនាញនិយាយរបស់អ្នក។  ១. ប្រធានបទនិងការរៀបចំ  អ្នកត្រូវស្រាវជ្រាវ និងរៀបចំទិន្នន័យជាក់ស្ដែង ដើម្បីធ្វើការគាំទ្រទៅនឹងប្រធានបទ ដែលអ្នកត្រូវធ្វើបទបង្ហាញ។ អ្នកគួរព្រាងគ្រោងឆ្អឹងនៃការធ្វើបទបង្ហាញ ហើយនៅពេលដែលរួចរាល់ចប់សព្វគ្រប់ អ្នកអាចធ្វើការពិនិត្យមើលឡើងវិញ។ ដើម្បីអភិវឌ្ឍជំនាញវោហាស័ព្ទ និងបង្កើនទំនុកចិត្តក្នុងពេលធ្វើបទបង្ហាញ អ្នកត្រូវតែរៀបចំ អនុវត្ត និងរៀនពីបទបង្ហាញនីមួយៗ ដែលអ្នកធ្លាប់បានធ្វើកាលពីពេលកន្លងទៅ។   ២. ចំណុចគោលដែលត្រូវផ្តោត  អ្នកមិនគួរធ្វើបទបង្ហាញអាជីវកម្ម ដែលគ្មានចំណុចគោលសម្រាប់ផ្ដោតនោះទេ ព្រោះដៃគូសហការឬអ្នកចូលរួម នឹងលែងមានការចាប់អារម្មណ៍ ដោយសារតែអ្នកធ្វើបទបង្ហាញមិនច្បាស់លាស់។   ៣. ស្មារតីរីករាយ  ប្រសិនបើអ្នកគ្មានចំណាប់អារម្មណ៍ ចំពោះអ្វីដែលអ្នកនិយាយ តើអ្នកដទៃទៀតដែលកំពុងស្ដាប់អ្នក មានចំណាប់អារម្មណ៍ដែរឬ? អ្នកត្រូវមានទឹកចិត្តរីករាយ នៅពេលដែលអ្នកកំពុងធ្វើបទបង្ហាញ។ នោះអ្នកស្ដាប់ក៏មានអារម្មណ៍ចង់ស្ដាប់ដែរ។  ៤. ប្រើប្រាស់មធ្យោបាយបង្ហាញព័ត៌មាន  រូបភាព វីដេអូ និង PowerPoint ជាមធ្យោបាយព័ត៌មានដែលមានឥទ្ធិពលបំផុត ប្រសិនបើអ្នកប្រើប្រាស់វាឱ្យបានត្រឹមត្រូវ តែមធ្យោបាយទាំងនេះអាចប្រែក្លាយ​ជាការរំខាន កាលណាអ្នកប្រើប្រាស់ក្នុងផ្លូវខុស។ អ្នកគួរថ្លឹងថ្លែងថា តើវីដេអូឬរូបភាពពិតជាចាំបាច់ សម្រាប់ការធ្វើបទបង្ហាញរបស់អ្នកដែរឬទេ? ចំពោះ PowerPoint វិញ អ្នកគួរដាក់ពាក្យគន្លឹះមួយចំនួននៅលើស្លាយបានហើយ ជៀសវាងឃ្លាឃ្លោងច្រើន ដែលអាចបណ្ដាលឱ្យមានការច្រឡំនិងច្រំដែល។ 

អាជីវកម្ម

យុទ្ធសាស្ត្រទីផ្សារប្រពៃណី ដែលនៅតែមានប្រសិទ្ធិភាព នាពេលបច្ចុប្បន្ន

Posted on

នៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃ អ្នកឃើញស្រាប់ហើយថា ទីផ្សារកំពុងតែមានភាពរីកចម្រើន ជាពិសេសខាងផ្នែកឌីជីថល។ តែទោះជាយ៉ាងណាក្ដី ម្ចាស់អាជីវកម្មនានានៅតែមិនចោលយុទ្ធសាស្ត្រទីផ្សារប្រពៃណី ព្រោះយុទ្ធសាស្ត្រទាំងនោះ មានចំណុចពិសេសរៀងៗគ្នា ដែលជួយជាធ្វើជាស្ពានផ្សព្វផ្សាយ សេវាកម្មឬផលិតផលរបស់ពួកគេ។    ១. ការធ្វើជាអ្នកឧបត្ថមនៅក្នុងកម្មវិធីណាមួយ  ការធ្វើជាអ្នកឧបត្ថម្ភនៃកម្មវិធី មានន័យថា អ្នកក៏ជាម្ចាស់ក្នុងកម្មវិធីនោះដែរ។ ហើយនៅពេលអ្នកក្លាយជាម្ចាស់កម្មវិធី អ្នកអាចគ្រប់គ្រងការដាក់បង្ហាញម៉ាកទំនិញ ផលិតផលឬសេវាកម្មក្នុងកម្មវិធីនោះ។ អំឡុងពេលនោះហើយដែលអ្នកអាច មានឱកាសផ្សព្វផ្សាយពីផលិតផលរបស់អ្នក តាមរយៈការផ្ដល់ជា ប័ណ្ណតំណាងសាច់ប្រាក់ ឬ Coupons បណ្ណ័បញ្ចុះតម្លៃ ការផ្សព្វផ្សាយម៉ាកយីហោ និងផ្សេងៗទៀត។    ២. ការបោះពុម្ពផ្សាយ  ការបោះពុម្ពផ្សាយ នៅតែមានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការកើនឡើង នៃការប្រើប្រាស់ប្រព័ន្ធឌីជីថលដូចជា អ៊ីនធឺណេត សម្រាប់ផ្សព្វផ្សាយផលិតផល នៅក្នុងប្រទេសនេះក៏ដោយ។ អ្នកអាចបោះពុម្ពផ្សាយអំពីព័ត៌មាន ទាក់ទិននឹងផលិតផល សេវាកម្ម ម៉ាកយីហោអាជីវកម្ម ឬកម្មវិធីពិសេសៗរបស់អ្នក នៅក្នុងទំព័រកាសែត ទស្សនាវដ្ដី ឬលិខិតផ្សេងៗ ដើម្បីផ្ដល់ដំណឹងជូនដល់អតិថិជន ដែលជាគោលដៅអាជីវកម្មរបស់អ្នក។  

未分類 Uncategorised

របៀបរកការងារធ្វើនៅប្រទេសកម្ពុជា 

Posted on

តើអ្នកកំពុងស្វែងរកការងារមែនទេ? លែងជាបញ្ហា! ថ្ងៃនេះ យើងនឹងនាំគ្នាមកស្គាល់ពីរបៀបរកការងារធ្វើ។  ១. គេហទំព័រ  អ្នកអាចស្វែងរកការងារបានយ៉ាងងាយស្រួល តាមរយៈគេហទំព័រការងារ ដូចជា www.bongthom.com , www.pelprek.com , www.camhr.com , www.hrinc.com.kh និងជាច្រើនទៀតនៅលើអ៊ីនធឺណេត។ វាមានភាពងាយស្រួល ឆាប់រហ័ស និងអាចជឿទុកចិត្តបាន។    ២. បណ្ដាញសង្គម   បណ្ដាញសង្គមដូចជា Facebook និង LinkedIn ជាដើម ជាទីតាំងល្អសម្រាប់ការស្វែងរកការងារ។ នាពេលបច្ចុប្បន្ន ការផ្សព្វផ្សាយជ្រើសរើសបុគ្គលិក បានរើសយកបណ្ដាញសង្គម មកធ្វើជាវេទិកាសម្រាប់ចែករំលែកព័ត៌មាន។ វាងាយស្រួល ដោយសារតែមានអ្នកប្រើប្រាស់ច្រើន ធ្វើឱ្យសេចក្ដីប្រកាសស្វែងរកបុគ្គលិក ឆាប់មានការដឹងលឺ ដល់សាធារណជន។   ៣. ពិព័រណ៍ការងារជាតិ  ពិព័រណ៍ការងារជាតិ ដែលរៀបចំឡើងដោយ ទីភ្នាក់ងារជាតិមុខរបរនិងការងារ ជាពិព័រណ៍មួយ ក្នុងចំណោមពិព័រណ៍ដ៏ធំបំផុតប្រចាំឆ្នាំ ក្នុងប្រទេសកម្ពុជា។ លោកអ្នកអាចចូលរួមបានដោយសេរី និងទទួលបានឱកាស ជួបសម្ភាសជាមួយក្រុមហ៊ុនធំៗដោយផ្ទាល់ ក៏ដូចជាសាកសួរព័ត៌មានអំពីទីផ្សារការងារ។    ៤. ក្រុមហ៊ុនធនធានមនុស្សឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក  វិធីមួយទៀតគឺអ្នកអាចទៅ ក្រុមហ៊ុនធនធានមនុស្ស ឬទីភ្នាក់ងារជ្រើសរើសបុគ្គលិក ដើម្បីសាកសួរព័ត៌មាន និងផ្ដល់ប្រវត្តិរូបរបស់អ្នក។ ក្រុមហ៊ុនទាំងនោះមានដូចជា HRINC Cambodia, Pelprek HR Recruitment Agency, Camhr Information (Cambodia) Co.,Ltd ជាដើម។   ៥. ការបង្កើតបណ្ដាញទំនាក់ទំនង  ជាការពិតណាស់ ចំណុចនេះក៏មានសារៈសំខាន់ ក្នុងការស្វែងរកការងារ។ អ្នកគួរចេះប្រាស្រ័យទាក់ទង និងបង្កើនបណ្ដាញទំនាក់ទំនងឱ្យបានធំទូលាយ ព្រោះវានឹងជួយផ្ដល់ឱកាសនិងជម្រើសដល់អ្នក សម្រាប់អាជីពនាថ្ងៃមុខ។    នៅក្នុងប្រទេសកម្ពុជា វិធីដ៏សាមញ្ញបំផុតសម្រាប់ស្វែងរកការងារគឺ សាកសួរមិត្តភក្ដិឬសមាជិកគ្រួសាររបស់អ្នក។ ជាចុងបញ្ចប់ សូមកុំភ្លេចត្រៀមខ្លួនឱ្យបានរួចរាល់ទាំងស្មារតីនិងរាងកាយ ដើម្បីបង្កើនទំនុកចិត្តរបស់អ្នក នៅក្នុងពេលសម្ភាសការងារ។ សូមសំណាងល្អក្នុងកិច្ចសម្ភាសក្រោយរបស់អ្នក!  មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាម ក្នុងរយៈពេលត្រឹមតែ ២ នាទី ដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល  https://spean-kh.com​ ឬ ក៏ផ្ញើសារតាមហ្វេសប៊ុក  https://www.facebook.com/speanluycoltd/  ឬក៏ទូរស័ព្ទមកកាន់ 010758311 / 089264729 

未分類 Uncategorised

វិធីតថ្លៃទំនិញនៅពេលធ្វើដំណើរម្ដងៗ 

Posted on

នៅពេលអ្នកដើរកំសាន្តនៅតាមរមណីយដ្ឋាននានា អ្នកប្រាកដជាមានអារម្មណ៍ចង់ទិញនេះទិញនោះ ដើម្បីទុកជាវត្ថុអនុស្សាវរីយ៍និងការចងចាំនៃតំបន់ដែលអ្នកដើរលំហែ។ តែជួនកាលការទិញទំនិញ នៅក្នុងអំឡុងដំណើរកំសាន្ត អាចធ្វើឱ្យអ្នកចំណាយលើសពីការព្រាងទុក។ ដូចនេះ អ្នកប្រហែលជាចង់ត្រូវការតថ្លៃជាមួយអ្នកលក់  ដើម្បីទុកលុយកាក់ខ្លះទៅផ្ទះវិញ។ សូមអានវិធីខ្លីៗខាងក្រោមនេះ។  ១. ញញឹមក្នុងពេលចរចារ  អ្នកមិនគួរគិតថា ការតថ្លៃរបស់របរជាមួយអ្នកលក់ ជាការឈ្លោះប្រកែកគ្នាដាច់អហង្ការឡើយ។ ផ្ទុយទៅវិញ អ្នកគួរចរចារតម្លៃ ដោយស្នាមញញឹមនិងសម្ដីផ្អែមត្រជាក់ ដើម្បីឱ្យអ្នកលក់អាចទន់ចិត្ត ក៏ដូចជា ប្រាប់ហេតុផលសមរម្យដល់ពួកគាត់ផងដែរ ថាហេតុអ្វីបានជាអ្នកចង់បញ្ចុះតម្លៃដូចនេះ?   ២. កុំបង្ហាញលុយរបស់អ្នក មុនពេលត្រូវរ៉ូវតម្លៃគ្នា  ឧបមាថា អ្នកដកលុយចេញពីហោប៉ាវ ហើយរាប់លុយនៅនឹងមុខអ្នកលក់។ បើសិនអ្នកលក់ឃើញអ្នកមានលុយច្រើន ភាគរយនៃការបញ្ចុះតម្លៃជូនអ្នក ក៏ធ្លាក់ចុះតាមហ្នឹងដែរ។ ដូច្នេះ អ្នកគួរត្រៀមទុកដាក់លុយឱ្យបានសមគួរ។  ៣. អត់ធ្មត់  ពាក្យចាស់ពោលថា “សន្សឹមៗ កុំបំបោល”។ តថ្លៃក៏អ៊ីចឹង។ អ្នកមិនគួរប្រញ៉ាប់ប្រញាល់ឈប់តថ្លៃភ្លាមៗនោះទេ។ អ្នកគួររង់ចាំមើលស្ថានភាព និងធ្វើការចរចារដោយកាយវិការទន់ភ្លន់។  ៤. សរសើរអ្នកលក់  “ថោកអីនឹងដៃ ថ្លៃអីនឹងមាត់”…ការសរសើរមនុស្សធ្វើឱ្យពួកគេរីករាយ។ អ្នកអាចនិយាយថា “បងចិត្តល្អណាស់។ ជួយបញ្ចុះថ្លៃតិចម៉ោណា!”   ៥. កំណត់តម្លៃហើយ ត្រូវទិញ  អ្នកត្រូវបង្ហាញការគោរពដល់អ្នកលក់ផងដែរ បើទោះបីជា “អតិថិជនជាស្ដេច”។ នៅពេលអ្នកលក់ព្រមបញ្ចុះតម្លៃហើយ តែអ្នកបែរជាមិនទិញវិញ តើជារឿងមួយដែលគួរឬមិនគួរ? អ្នកគួរតថ្លៃសម្រាប់វត្ថុដែលអ្នកពិតជាចង់បាន និងដាក់តម្លៃទៅតាមតថភាពជាក់ស្ដែង។   កុំភ្លេចសាកល្បងវិធីតថ្លៃទាំង ៥ នេះ ទាំងអស់គ្នាណា! ខ្ញុំក៏នឹងសាកដែរ នៅពេលដំណើរកំសាន្តលើកក្រោយ។    មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាម ក្នុងរយៈពេលត្រឹមតែ ២ នាទី ដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល  https://spean-kh.com​ ឬ ក៏ផ្ញើសារតាមហ្វេសប៊ុក  https://www.facebook.com/speanluycoltd/  ឬក៏ទូរស័ព្ទមកកាន់ 010758311 / 089264729 

未分類 Uncategorised

របស់ ៤ យ៉ាងដែលអ្នកមិនគួរខ្ចីលុយដើម្បីវា 

Posted on

ការខ្ចីលុយមិនមែនសុទ្ធតែជារឿងអាក្រក់នោះទេ ឱ្យតែអ្នកមានផែនការច្បាស់លាស់ និងចេះវិនិយោគកែច្នៃយ៉ាងណា ដើម្បីបង្វែរលុយដែលអ្នកខ្ចី ទៅជាដើមទុនសម្រាប់លូតលាស់ទៅមុខ។ ផ្ទុយទៅវិញ សម្រាប់មនុស្សមួយចំនួនតូច ពួកគេបានប្រើប្រាស់ប្រាក់កម្ចី មិនថាតិចឬច្រើន គ្រាន់តែបំពេញបំណងឬតណ្ហារបស់ខ្លួនប៉ុណ្ណោះ ដោយមិនបានគិតគូរវែងឆ្ងាយ។ ដូចនេះ ស្ពានសូមលើកពី របស់របរ ៤ យ៉ាងដែលអ្នកគួរជៀសវាងខ្ចីលុយ ដើម្បីគ្រាន់តែបានរបស់ទាំងនេះ។    ១. ការទិញរបស់ប្រើប្រាស់ ដែលតូចតាចនិងមិនចាំបាច់   សូមកុំខ្ចីលុយអ្នកដទៃ ដើម្បីតែទិញរបស់តូចតាច។ ឧទាហរណ៍ អ្នកចង់ទិញសៀវភៅប្រលោមលោកមួយក្បាល ដែលមានតម្លៃ ២០ ដុល្លារ តែអ្នកមិនទាន់មានលុយគ្រប់។ ដូចនេះ អ្នកគួរចាំសន្សំលុយបន្តិចម្ដងៗឱ្យគ្រប់សិន សឹមទិញសៀវភៅនោះ ព្រោះវាមិនមែនជារបស់ចាំបាច់ខ្លាំង សម្រាប់ការងារប្រចាំថ្ងៃរបស់អ្នកឡើយ។   ២. ដំណើរកំសាន្តសម្រាកលំហែកាយ  សូមចងចាំថា អ្នកមិនគួរជំពាក់លុយគេ ដើម្បីដំណើរកំសាន្តរបស់អ្នកនោះទេ។ អ្នកមិនគួរខ្ចីលុយគេ ព្រោះតែអ្នកចង់ទៅលេងក្រៅប្រទេស ឬដើរលេងនៅកន្លែងថ្លៃៗ។ ផ្ទុយទៅវិញ អ្នកអាចងាកមកទិញកញ្ចប់ដើរកំសាន្ត ជាលក្ខណៈក្នុងស្រុកនិងមានតម្លៃសមរម្យ សមទៅនឹងលទ្ធភាពរបស់អ្នក។   ៣. របស់របរប្រេនៗ  ជាការពិតណាស់ អ្នកណាមិនចង់ស៊ីវីល័យ ទាន់សម័យនិយមនឹងគេ។ ប៉ុន្តែអ្នកមានដែលធ្លាប់គិតទេថា ការដែលអ្នកចំណាយលុយច្រើនៗ ទៅលើរបស់ក្រៅខ្លួន ដើម្បីដើរឱ្យទាន់គេ ជារឿងខ្ជះខ្ជាយ? […]