ការសន្

តើអ្នកគួរសន្សំលុយឬវិនិយោគលុយរបស់អ្នក?

មនុស្សភាគច្រើនពិបាកសម្រេចចិត្ត មិនដឹងថាខ្លួនគួរតែសន្សំលុយកាក់ ដែលខ្លួនរកមកបាននោះ ឬគួរតែបណ្ដាក់ទុនវា។ តាមពិតទៅ វាផ្អែកលើគោលដៅនិងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។

តើអ្វីជាការសន្សំប្រាក់?​​ ការសន្សំប្រាក់ជាការទុកដាក់លុយ ឱ្យនៅមួយឡែកបន្តិចម្ដងៗ។ ជាឧទាហរណ៍​ជាក់ស្ដែង អ្នកអាចផ្ញើលុយរបស់អ្នកនៅធនាគារ ដើម្បីធ្វើការសន្សំថវិការដែលអ្នករកបាន។ ហើយជាទូទៅ​ មនុស្សសន្សំប្រាក់ ដើម្បីទៅដើរលេងនៅឯនាយ បង់រំលោះផ្ទះ ឬទុកសម្រាប់គ្រោះអាសន្នណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ នៅថ្ងៃខាងមុខជាដើម។ សម្រាប់ការសន្សំប្រាក់សម្រាប់ដំណើរកម្សាន្ត អ្នកអាចអាននៅទីនេះ៖​ https://spean-kh.com/2017/11/22/simple-ways-to-save-money-to-travel/

ចុះអ្វីទៅជាការវិនិយោគលុយ? ​ ការវិនិយោគលុយជាការយកលុយរបស់អ្នក ទៅបណ្ដុះឱ្យបានច្រើន តាមរយៈការទិញវត្ថុដែលអ្នកគិតថា​ តម្លៃរបស់វាអាចមានការកើនឡើង។ ជាឧទាហរណ៍​ អ្នកអាចបណ្ដាក់ទុនហិរញ្ញវត្ថុរបស់អ្នក នៅក្នុងផ្សារហ៊ុន អចលនទ្រព្យ ឬចំណែកក្នុងមូលនិធិ។

តើពេលណាអ្នកគួរសន្សំលុយរបស់អ្នក?​ មនុស្សរាល់គ្នាតែងចង់មានប្រាក់ សម្រាប់ផ្គត់ផ្គង់ខ្លួននិងគ្រួសារគ្រប់គ្រាន់។ ហើយនៅពេលស្របគ្នានោះដែរ​ ពួកគេត្រូវការសន្សំប្រាក់ទុក សម្រាប់គ្រាមានអាសន្នណាមួយ។ ការមានថវិកាព្រាងទុកមុន អាចធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ។ នៅពេលដែលអ្នកសន្សំលុយកាក់បានខ្លះៗហើយ អ្នកត្រូវតែរក្សាការសន្សំនេះបន្ត ឬអាចសន្សំបន្ថែមពីលើនេះ ដើម្បីដាក់គោលដៅសន្សំរបស់អ្នក សម្រាប់ទិញអ្វីដែលអ្នកចង់បាន​ (ឧ. ផ្ទះឬឡាន)។​ គ្រានោះដែរ​ អ្នកក៏អាចចាប់ផ្ដើមគិត ពីការវិនិយោគលុយរបស់អ្នក។

តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការបណ្ដាក់ទុនរបស់អ្នក? អ្នកត្រូវគិតគូរពីផែនការវិនិយោគ ដែលអាចជាផែនការរយៈពេលខ្លី រយៈពេលមធ្យម និងរយៈពេលយូរអង្វែង។ ក្នុងដំណាក់កាលនេះ​​ អ្នកអាចជួបឧបសគ្គនានា​ដូចជា ការខាតបង់លុយកាក់មួយចំនួន ដែលបណ្ដាលមកពីអតិផរណាក្នុងទីផ្សារសេដ្ឋកិច្ច។ ដូច្នេះ អ្នកត្រូវត្រៀមខ្លួននឹងហានិភ័យ ដែលអាចកើតមានឡើង ព្រមទាំងការប្រកួតប្រជែង ពីសំណាក់វិនិយោគិនផ្សេងៗទៀត។

មិនថាចំពោះការសន្សំប្រាក់ឬការវិនិយោគហិរញ្ញវត្ថុ អ្នកគួរតែប្រឹក្សាយោបល់ ជាមួយអ្នកពិគ្រោះយោបល់អាជីព ដើម្បីតម្រង់ទិស និងធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្ត។ ស្ពាន​ (Spean) មិនត្រឹមតែអាចជួយអតិថិជន ក្នុងការស្វែងរកប្រាក់កម្ចីដ៏ល្អបំផុតប៉ុណ្ណោះទេ តែស្ពានថែមទាំងជួយផ្ដល់ ការប្រឹក្សាផ្នែកហិរញ្ញវត្ថុ ជូនលោកអ្នកដោយឥតគិតថ្លៃ។

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd