អាជីវកម្ម

តើគេហទំព័រអាចជួយអ្វីខ្លះដល់អាជីវកម្មរបស់អ្នក?

មនុស្សភាគច្រើនចង់ស្នើកម្ចី ដើម្បីបង្កើតអាជីវកម្ម ឬចង់ពង្រីកអាជីវកម្មរបស់ពួកគេ។ ក្នុងកាលៈទេសៈនេះដែរ គេហទំព័រនឹងជួយអោយអាជីវកម្មរបស់អ្នក ទទួលបានជោគជ័យយ៉ាងឆាប់រហ័ស។ ថ្ងៃនេះ ធនាគារពាណិជ្ជភ្នំពេញ មានគន្លឹះមួយចំនួនចែករំលែកដល់អ្នក ពីការប្រើប្រាស់គេហទំព័រ ដើម្បីជួយអោយអាជីវកម្មរបស់អ្នក កាន់តែមានភាពប្រសើរឡើង។

សព្វថ្ងៃនេះ មនុស្សគ្រប់គ្នាសុទ្ធតែអាចប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត តាមរយៈទូរស័ព្ទដៃឬកុំព្យូទ័ររបស់ពួកគេបាន ដូច្នេះហើយគេហទំព័រពិតជាមានសារៈសំខាន់ ក្នុងការជួយផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នក បានយ៉ាងមានប្រសិទ្ធភាព។ មុនពេលដែលពួកគេមកហាងរបស់អ្នកឬមកជួបអ្នកផ្ទាល់ ទាំងអតិថិជន ទាំងគូប្រកួតប្រជែងព្រមទាំងវិនិយោគិន អាចទទួលបានព័ត៌មានរបស់ក្រុមហ៊ុនអ្នក តាមរយៈគេហទំព័រ។ វាជាវិធីមួយដ៏ល្អដែលអ្នកអាចបង្ហាញពីសក្ដានុពលនៃអាជីវកម្មអ្នក ទៅអ្នកគ្រប់គ្នាតាមរយៈប្រព័ន្ធអ៊ីនធឺណេត។ យ៉ាងហោចណាស់ អ្នកគួរតែមានជាហ្វេសប៊ុកឬអ៊ីនស្ដាក្រាម សម្រាប់អាជីវកម្មអ្នកផ្ទាល់​ ប៉ុន្តែការបង្កើតគេហទំព័រសម្រាប់ក្រុមហ៊ុនរបស់អ្នក ជាជម្រើសមួយដ៏ល្អ ហើយមានលក្ខណៈអាជីពទៀតផង។

គេហទំព័រជាផ្នែកមួយដែលជួយផ្សព្វផ្សាយពីអាជីវកម្មរបស់អ្នក អោយគេបានស្គាល់កាន់តែច្រើន ហើយអ្នកមិនចាំបាច់ចំណាយប្រាក់ច្រើន ដូចការផ្សព្វផ្សាយតាមរយៈទូរទស្សន៍នោះទេ។ គេហទំព័រមានអត្ថប្រយោជន៍ចំពោះគ្រប់អាជីវកម្មទាំងអស់ មិនថាអាជីវកម្មដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្ដី​ឬជាប្រភេទអាជីវកម្មសិប្បកម្មក្ដី​សុទ្ធតែអាចបង្កើតគេហទំព័រ​សម្រាប់អាជីវកម្មខ្លួនបានទាំងអស់។

គេហទំព័រអាចជួយបង្ហាញពីផលិតផល​ឬក៏សេវាកម្មរបស់អ្នក​ដល់អតិថិជនសក្ដានុពល ឬវិនិយោគិនដែលចង់សហការជាមួយអ្នក​អោយបានស្គាល់អ្នកកាន់តែច្បាស់។ គេហទំព័ររបស់អ្នកគួរតែមាន​ព័ត៌មានទូទៅអំពីក្រុមហ៊ុនរបស់អ្នក រួចទាំងផលិតផលឬសេវា ព្រមទាំង ម្ចាស់ភាគហ៊ុនផ្តើមបង្កើតអាជីវកម្មនេះផងដែរ។អតិថិជនចង់ដឹងពីរបៀបដែលពួកគេអាច​​ ស្វែងយល់ពីអាជីវកម្មអ្នកបាន៖ គេហទំព័រគឺជាកន្លែងដែលល្អបំផុត ក្នុងការបង្ហាញពីអាស័យដ្ឋាន ផែនទីដែលអាចទៅដល់ក្រុមហ៊ុនអ្នក រួមទាំងម៉ោងធ្វើការ និងលេខទូរស័ព្ទទំនាក់ទំនងទៀតផង។ ការបង្ហាញនេះជួយអោយអតិថិជន អាចស្វែងរកក្រុមហ៊ុនរបស់អ្នកបានដោយងាយស្រួល។

តាមរយៈគេហទំព័រនេះដែរ អ្នកអាចធ្វើការទំនាក់ទំនងជាមួយអតិថិជនរបស់អ្នក ហើយពួកគេនឹងចាប់ផ្ដើមជឿទុកចិត្តចំពោះក្រុមហ៊ុនរបស់អ្នក នៅពេលដែលពួកគេទាក់ទងជាមួយអ្នក បានងាយស្រួលបែបនេះ។ អ្នកអាចបង្កើតទម្រង់ដែលអនុញ្ញាតអោយអតិថិជនអ្នក​​ ធ្វើការកក់ទុក ឬការបំពេញនូវព័ត៌មាន ដែលអ្នកអាចទាក់ទងទៅពួកគេបាន។

គេហទំព័រជាវិធីមួយដែលល្អសម្រាប់អ្នក ដើម្បីស្វែងយល់ពីអតិថិជនបន្ថែម ឬអញ្ជើញពួកគេអោយចូលរួមក្នុងកម្មវិធីរបស់អ្នក ហើយនិង ការប្រកាស់ពត៌មានថ្មីៗពីអាជីវកម្មរបស់អ្នក។ ប្រសិនបើអ្នកពឹងផ្អែកតែលើបណ្ដាញហ្វេសប៊ុក ដើម្បីទាក់ទងជាមួយអតិថិជន អ្នកអាចនាំអតិថិជនដែលចូលមើលគេហទំព័រចូលទៅ ចុចគាំទ្រហ្វេសប៊ុករបស់អ្នកបាន ធ្វើដូចនេះ អ្នកអាចកំណត់អតិថិជនរបស់អ្នក នៅពេលខាងមុខបាន។

ក្រុមហ៊ុនមួយចំនួនដូចជា WordPress ហើយនឹង Weebly​ អនុញ្ញាតអោយយើងបង្កើតគេហទំព័របានដោយឥតដែនកំណត់ ដោយគ្រាន់តែចំណាយប្រាក់បន្តិចបន្តួចប៉ុណ្ណោះក្នុងមួយខែ។

អ្នកមិនចាំបាច់ជួលអ្នកឯកទេសខាងរចនាគេហទំព័រ ដូចជាក្រុមហ៊ុន SquareSpace ឬក៏ WordPress ដើម្បីបង្កើតវាសម្រាប់អ្នកឡើយ អ្នកអាចបង្កើតវាបានដោយខ្លួនឯង ដោយគ្រាន់តែចុះឈ្មោះបង្កើតគណនី។

នៅពេលអ្នកចាប់ផ្ដើមអាជីវកម្ម ការផ្សព្វផ្សាយតាមបណ្ដាញអ៊ីនធឺណេត វានឹងជួយអោយអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។ អ្នកអភិវឌ្ឍគេហទំព័រអាចរចនាគេហទំព័ររបស់អ្នក ដោយបង្ហាញពីផលិតផលនិងសេវា អោយមានភាពទាក់ទាញ ដល់អ្នកដែលបានចូលមើលគេហទំព័ររបស់ក្រុមហ៊ុនអ្នក។ បន្ថែមពីនេះទៅទៀត អ្នកអាចជួលអ្នកឯកទេស SEO ដើម្បីអោយអតិថិជនមើលឃើញវត្តមានអ្នក នៅលើប្រព័ន្ធអ៊ីនធើណេតកាន់តែច្រើនឡើង។

ការបង្កើតនូវគេហទំព័រ ហាក់ដូចជាមានភាពស្មុគស្មាញជាង ការបង្កើតហ្វេសប៊ុកឬអ៊ីនស្តាក្រាម ប៉ុន្តែ វាជួយអោយអាជីវកម្មរបស់អ្នករីកចម្រើន ខុសពីការបង្កើតហ្វេសប៊ុក ឬ អ៊ីនស្តាក្រាម។ ក្រុមហ៊ុនដែលទទួលបានជោគជ័យភាគច្រើន មានគេហទំព័រខ្លួនឯង។ កាលដែលក្រុមហ៊ុនមានគេហទំព័រខ្លួនឯងនេះ វាបង្កនូវភាពងាយស្រួលក្នុងការទាក់ទង ធ្វើអោយអតិថិជននិងវិនិយោគិន មានអារម្មណ៍ល្អចំពោះអាជីវកម្មខ្លួន។

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.comឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/