លុយ

មូលហេតុនៃការបង្កើតក្រដាសប្រាក់

កាលពីជំនាន់ដើម យើងមិនទាន់មានក្រដាសប្រាក់ឬ “លុយ”​​ សម្រាប់ចាយវាយដូចសព្វថ្ងៃនេះទេ។​ ក្នុងរយៈកាលនោះ​ ប្រជាជននិយមប្រើប្រាស់ប្រព័ន្ធផ្លាស់ប្ដូរទំនិញឬសេវាកម្ម។​ ជាឧទាហរណ៍​ សំ​មានគោមេ​ ១ក្បាល​ ហើយសំចង់បានអង្ករ ៣០​បាវ។ ដូច្នេះសំដូរគោមេ ១ក្បាលនោះ ជាមួយនឹងអ្នកដែលមានអង្ករ ៣០​ បាវ។

ការផ្លាស់ប្ដូរទំនិញយ៉ាងដូចនេះ​​អាចមានភាពស្មុគស្មាញ ហើយថ្លៃចំណាយប្រតិបត្តិការនៃសេដ្ឋកិច្ចទៀតសោត មិនសូវជាមានប្រសិទ្ធិភាពល្អប៉ុន្មាននោះទេ។ ហេតុនេះហើយទើបលុយត្រូវបានបង្កើតឡើងមក។ នៅពេលប្រជាជនអាចប្រើប្រាស់លុយជំនួសប្រព័ន្ធផ្លាស់ប្ដូរទំនិញ វាបានធ្វើឱ្យការបែងចែកពលកម្មការងារនិងជំនាញនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច មានភាពកាន់តែប្រសើរឡើងជាងពេលមុន។

ការបង្កើនប្រសិទ្ធិភាពនៃប្រព័ន្ធសេដ្ឋកិច្ច តាមរយៈការកាត់បន្ថយលើថ្លៃចំណាយប្រតិបត្តិការ​ ជាគុណសម្បត្តិដ៏ចម្បងរបស់លុយ។ រីឯទិន្នផលសេដ្ឋកិច្ចនិងសង្វាក់ផលិតកម្មក៏កាន់តែមានការកើនឡើងខ្ពស់ ដោយសារតែប្រព័ន្ធសេដ្ឋកិច្ចដែលប្រើប្រាស់លុយនេះ បានជំរុញឱ្យមានការបែងចែកពលកម្មនិងជំនាញសម្រាប់អាជីវកម្ម។

នាពេលបច្ចុប្បន្ន ក្រដាសប្រាក់និងលុយកាក់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ​ នៅទូទាំងពិភពលោក។ មនុស្សស្ទើរតែគ្រប់គ្នា​​ កំពុងតែមមាញឹកក្នុងការរកប្រាក់ចំណូល។ ដូចនេះ ការចាយវាយទុកដាក់លុយបានល្អ ជារឿងមួយដែលមនុស្សគ្រប់គ្នាប្រាថ្នា។ សូមអ្នកចាយលុយឱ្យបានល្អនិងត្រឹមត្រូវ។

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729