ការចំនាយ

តើអ្នកគួរទិញទំនិញដោយផ្ទាល់ឬតាមអនឡាញ?

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

ក្នុងជំនាន់បច្ចេកវិទ្យាថ្មីនិងស៊ីវិល័យនេះ ការទិញទំនិញឈានដល់ដំណាក់កាលមួយ ដែលយើងមិនចាំបាច់ទៅទិញនៅហាងផ្ទាល់។ ជារឿយៗ  វិធីទិញទំនិញបែបនេះ គឺធ្វើឡើងនៅក្នុងប្រព័ន្ធអ៊ីនធឺណែតឬអនឡាញ។ តើអ្នកគួរទិញទំនិញដោយផ្ទាល់ ឬតាមអនឡាញ?

បើនិយាយអំពីភាពងាយស្រួលនោះ​ ការទិញទំនិញតាមអនឡាញ គឺពិតជាមានភាពងាយស្រួល។ គ្រាន់តែលោកអ្នកមានអ៊ីនធឺណែត ទូរស័ព្ទដៃទំនើបឬកុំព្យូទ័រនោះ អ្នកអាចធ្វើការកុម្ម៉ង់ឬទិញឥវ៉ាន់ ពីផ្ទះឬកន្លែងធ្វើការរបស់អ្នក ដោយពុំចាំបាច់ធ្វើដំណើរចេញក្រៅ។ ប៉ុន្តែយ៉ាងណាមិញ អ្នកអាចតានតឹងដោយសារទំនិញ មិនអាចទិញភ្លាមបានភ្លាមដូចចិត្ត ជាពិសេស ចំពោះទំនិញដែលអ្នកកុម្ម៉ង់មកពីក្រៅប្រទេស។

សម្រាប់ការទិញទំនិញដោយផ្ទាល់ អ្នកត្រូវចំណាយពេលវេលាច្រើន​ និងលុយកាក់ទៅលើការធ្វើដំណើរទៅមកជាដើម ប៉ុន្តែការទៅដល់ហាងដោយផ្ទាល់ អាចធ្វើឱ្យអ្នកមានជម្រើសច្រើន ទិញភ្លាមបានភ្លាម និងមើលដឹងពីគុណភាពទំនិញដោយផ្ទាល់ភ្នែក ព្រោះការទំនិញទំនិញតាមអនឡាញ​ពេលខ្លះ មានតម្លៃថ្លៃជាង​ បូករួមទាំងតម្លៃដឹកជញ្ជូនឥវ៉ាន់ ហើយជួនកាល ទំនិញអាចបាត់បង់ឬខូចខាត។

មួយវិញទៀត បញ្ហាចម្បងដែលកើតឡើងជារឿយៗ​ ចំពោះការទិញទំនិញតាមអនឡាញ​នោះគឺ ការបោកប្រាស់ក្លែងបន្លំ ដូចជាករណីដែលយើងតែងឃើញនៅលើហ្វេសប៊ុក​ ដែលអតិថិជនមួយចំនួន មិនបានទទួលឥវ៉ាន់ ដែលខ្លួនបានកក់លុយរួចទុកជាមុន។ សម្រាប់ការទិញទំនិញដោយផ្ទាល់​ ក៏អាចមានបញ្ហាខ្លះដែរ​ ព្រោះអតិថិជនច្រើន​ ត្រូវមានការរង់ចាំយូរ ខាតម៉ោងសម្រាប់ធ្វើអ្វីៗផ្សេងទៀត។

មិនថាអ្នកធ្វើការទិញទំនិញតាមអនឡាញឬដោយផ្ទាល់ អ្នកគួរដើរទិញជាមួយមិត្តៗ ឬសមាជិកក្រុមគ្រួសារ​ ព្រោះពួកគេអាចផ្ដល់មតិយោបល់ឬការណែនាំ ដើម្បីជៀសវាងពីការខកចិត្តណាមួយ ដែលនឹងអាចកើតមានឡើង។