ធានារ៉ាប់រង

៣ ដំណាក់កាលដែលអ្នកគួរប្រើសេវាធានារ៉ាប់រង

ដំណាក់កាល​ ៣​ ធំៗ ដែលអ្នកគួរសម្រេចចិត្តប្រើប្រាស់សេវាធានារ៉ាប់រង ដើម្បីធានាបាននូវទំនុកចិត្តនិងទំនុកបម្រុងផ្នែកហិរញ្ញវត្ថុជូនដល់មនុស្សជាទីស្រលាញ់របស់អ្នក។

១.​ នៅពេលអ្នកមានបញ្ហាបំណុល

អ្នកគួរស្វែងរកសេវាធា​នារ៉ាប់រងក្នុងលក្ខណៈការពារការរំដោះបំណុលរបស់អ្នក ដើម្បីជៀសវាងគ្រោះថ្នាក់ជាអកុសល ការបាត់បង់ការងារ ឬពិការភាពដែលអាចកើតឡើងលើខ្លូនអ្នក ធ្វើឱ្យអ្នកលែងមានសមត្ថភាពសងបំណុលទៀតបាន។ ជាងនេះទៅទៀត​ អ្នករឹតតែមិនចង់ឱ្យបំណុលនោះធ្លាក់ទៅលើសមាជិកគ្រួសារឬមនុស្សជាទីស្រលាញ់របស់អ្នកឡើយ។

២.​​ នៅពេលអ្នកមានកូន

កូនៗពឹងផ្អែកទាំងស្រុងទៅលើឱពុកម្ដាយរបស់ពួកគេខាងផ្នែកហិរញ្ញវត្ថុ ដែលគ្របដណ្ដប់លើតាំងពីការហូបចុក សំលៀកបំពាក់ និងការសិក្សាជាដើម។ ឪពុកម្ដាយគួរប្រើប្រាស់សេវាធានារ៉ាប់រងអាយុជីវិត​ ដើម្បីធានាអនាគតរបស់កូនៗ​ ក្នុងករណីអពមង្គលណាមួយកើតមានឡើងលើឱពុកម្ដាយ។

៣​. នៅពេលដៃគូរបស់អ្នកពឹងផ្អែកលើប្រាក់ចំណូលរបស់អ្នក

វាអាចជារឿងចាំបាច់ដែលអ្នកគួរប្រើសេវាធានារ៉ាប់រងអាយុជីវិត ប្រសិនបើដៃគូរបស់អ្នកសង្ឃឹមលើការរកចំណូលរបស់អ្នកសម្រាប់ផ្គត់ផ្គង់ជីវភាព។ ក្នុងករណីដែលអ្នកមានគ្រោះថ្នាក់ជាយថាហេតុ ដូចជាពិការភាពឬស្លាប់នោះ អ្នកពិតជាមិនចង់ឃើញមនុស្សជាទីស្រលាញ់របស់អ្នក រស់នៅដោយគ្មានទីពឹងពំនាក់នោះទេ។

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742