លុយ

តើសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខុសគ្នាត្រង់ណា?

ជាទូទៅ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុខវិជ្ជាពីរដែលត្រូវបានគេបង្រៀនដាច់ដោយឡែកពីគ្នា។ យ៉ាងណាមិញ មុខវិជ្ជាទាំងពីរនេះនៅតែមានការជះឥទ្ធិពលលើគ្នាទៅវិញទៅមក។

សេដ្ឋកិច្ចជាវិទ្យាសាស្ត្រសង្គមដែលសិក្សាទៅលើផលិតកម្ម ការប្រើប្រាស់និងការចែកចាយទំនិញនិងសេវាកម្ម ក៏ដូចជាសិក្សាទៅលើប្រធានបទធំៗដូចជា​ អតិផរណា វិបត្តិសេដ្ឋកិច្ច ការផ្គត់ផ្គង់ និងតម្រូវការ។ ការសិក្សាផ្នែកសេដ្ឋកិច្ចក៏ពាក់ព័ន្ធនឹងការពន្យល់លើដំណើរការយកពន្ធនិងចំណាយរបស់រដ្ឋាភិបាល ផលប៉ះពាល់របស់គោលនយោបាយនិងព្រឹត្តិការណ៍ផ្សេងៗទៅលើស្ថានការណ៍អាជីវកម្ម ព្រមទាំងវិធីសម្រាប់វិនិយោគិនក្នុងការវិភាគក្រុមហ៊ុននិងទីផ្សារ។

ហិរញ្ញវត្ថុជាការសិក្សាលើតម្លៃ​ អត្រាការប្រាក់ លំហូររូបិយប័ណ្ណ និងទីផ្សារហិរញ្ញវត្ថុ។ អ្នកសិក្សាពីហិរញ្ញវត្ថុអាចយល់ពីការកំណត់តម្លៃ និងការប៉ាន់តម្លៃនៃលំហូរសាច់ប្រាក់នាពេលអនាគត។ មុខវិជ្ជាហិរញ្ញវត្ថុនេះជួយដល់អ្នកវិនិយោគនិងអ្នកគ្រប់គ្រងអាជីវកម្ម ក្នុងការវាយតម្លៃលើសំណើនិងការចាត់ចែងមូលធន។

មានចំណាប់អារម្មណ៍ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com​ ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd