អាជីវកម្ម

ការគ្រប់គ្រងនិងការរីកចំរើនអាជីវកម្មរបស់អ្នក

ការគ្រប់គ្រងនិងការរីកចំរើនអាជីវកម្មរបស់អ្នក

ការធ្វើអាជីវកម្ម ឬ បើកក្រុមហ៊ុនអ្វីមួយ តែងតែចង់ទទួលបានប្រាក់ចំនេញច្រើន ?បើកាលណាក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នកមានការរីកចំរើន លំហូរចំណូលការរីកទៅតាមហ្នឹងដូចគ្នាចឹងដែរ។ ប៉ុន្តែតើអ្នកដឹងទេថា ធ្វើយ៉ាងម៉េចទើបធ្វើអោយអាជីវកម្មរបស់មានការរីកចំរើន? ខាងក្រោមនេះជាគន្លឹះនៃការគ្រប់គ្រងដើម្បីជួយអោយក្រុមហ៊ុនរបស់អ្នកមានការរីកចំរើន៖

១. ពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ
ជារឿងសំខាន់ណាស់សម្រាប់ម្ចាស់អាជីវកម្មត្រូវត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីដឹងពីការចំណាយ និង ចំណូលរបស់អាជីវកម្មរបស់អ្នក។ បីទោះអាជីវម្មរបស់អ្នកមានប្រព័ន្ធគ្រប់គ្រងចំណូលដ៏ដោយ ក៏អ្នកមិនអាចប្រហែសបានដែរ។

២. ត្រួតពិនិត្យការចំណាយ
ត្រួតពិនិត្យការចំណាយគ្រប់ពេលវេលាដើម្បីដឹងថា ការចំណាយរបស់អាជីកម្មរបស់អ្នកត្រូវគោលដៅ។ ការចំណាយដើម្បីបង្កើតចំណូលមិនមានអ្វីចម្លែកទេ តែអ្នកត្រូវការត្រួតពិនិត្យការចំណាយរបស់អ្នកបានគ្រប់គ្រាន់ដែរទេ? ជៀសវាងការខ្វះខាតនូវចំណុចណាមួយដែល ធ្វើអោយមានការខាតបង់ប្រាក់ចំនេញនៅពេលក្រោយ។

 

៣. ផ្ដល់អ្វីដែលអ្នកអាចធ្វើបានកេរ្តិ៍ឈ្មោះអាជីវកម្មជារឿងសំខាន់ណាស់។អ្នកមិនត្រូវចុះកិច្ចសន្យាណាមួយដែលអ្នកមិនអាចធ្វើបាននោះទេ ដូចជាការងារណាដែលហួសពីសម្ថតកិច្ចក្រុមហ៊ុនរបស់អ្នកនោះទេ។ ហើយបើអ្នកបានចុះកិច្ចព្រមព្រៀមហើយ អ្នកធ្វើមិនបាន នឹងមិនទាន់ពេលវេលាទេ អាចធ្វើអោយកេរ្តិ៍ក្រុមហ៊ុនរបស់អ្នកធ្លាក់ចុះ។ ទោះបីជាអ្នកត្រូវការប្រាក់ចំណេញក៏ពិតមែន ប៉ុន្តែវាត្រូវការមានគុណភាពស្របជាមួយនឹងតម្លៃនៃទំនិញរបស់អ្នកដូចគ្នាចឹងដែរ។

 

៤. ប្រើប្រាស់បំណុលសម្រាប់ទុនបង្វិល
វាជារឿងសំខាន់ណាស់ដែលអ្នកជៀសវាងការប្រើប្រាស់ដើមទុនរបស់សម្រាប់ការចំណាយលើការទិញសម្ភារៈផ្សេងៗសម្រាប់ប្រើប្រាស់ក្នុងក្រុមហ៊ុនរបស់អ្នកនោះ។ ជៀសវាងការទិញដែលត្រូវចំណាយប្រាក់ច្រើន អ្នកអាចជ្រើសរើសវិធីជួលវិញ ឬ អ្នកអាចធ្វើការខ្ចីប្រាក់ពីធនាគាដើម្បីទិញរបស់ទាំងនោះ។

 

ដូច្នេះ វាជារឿងល្អដែលអ្នកងាយមើលផែនការអាជីវកម្មរបស់ ដើម្បីដឹងថាអ្នកកំពុងដើរដល់ដំណាក់ណានៃគំរោងរបស់អ្នកហើយ និង ដើម្បីដឹងថាមានចំណុចណាខ្លះដែលអ្នកទទួលបានជោគជ័យ និង ចំណុចណាដែលអ្នកត្រូវកែប្រែខ្លះជាដើម៕

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុកhttps://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729