ការសន្

សម្រេចគោលដៅនៃការសន្សំរបស់អ្នក

សម្រេចគោលដៅនៃការសន្សំរបស់អ្នក

 

តើអ្នកមិនចង់មានប្រាក់គ្រប់គ្រាន់សម្រាប់ទិញរបស់ដែលអ្នកចង់បានទេឬ? ដោយលោកអ្នកមិនបាច់បារម្ភរឿងបំណុល អ្នកគ្រាន់តែធ្វើការសន្សំដោយមានប្រសិទ្ធភាពបំផុត។ លោកអ្នកមិនចាំបាច់ទាល់តែមានប្រាក់ចំណូលខ្ពស់នោះទេ ទើបអាចធ្វើការសន្សំបាននោះ សំខាន់លោកអ្នកត្រូវមានផែនការសន្សំច្បាស់់លាស់មួយទៅបានហើយ។ ទាំងនេះជាជាវិធីធ្វើអោយការសន្សំរបស់អ្នកមានប្រសិទ្ធភាព៖

១. ចូលប្រាប់ខ្លួនឯងពីហេតុផលដែលអ្នកត្រូវសន្សំ
តើអ្នកកកំពុងធ្វើការសន្សំដើម្បីអ្វី? ចូលអ្នកធ្វើការរៀបរាប់ពីគោលបំណងរបស់អ្នក ដោយការសរសេរពីហេតុផលដាក់លើក្រដាសរបស់អ្នក មានដូចជាចំណាយសម្រាប់សំរាកលំហែកាយ ចុងសប្ដាហ៍ ទិញឡានថ្មី ទិញផ្ទះ និង សម្រាប់ពេលអ្នកចូលនិវត្តន៍ជាដើម។ ពិតណាស់អ្នកប្រាកដជាមានគោលដៅច្រើន ដូច្នេះអ្នកត្រូវធ្វើការសង្ខេបឡើងវិញនៃគោលដៅរបស់អ្នក ដោយអ្នកធ្វើការកំណត់ពីគោលដៅមួយណាដែរអ្នកត្រូវធ្វើការសន្សំមុនគេ?

២. តើអ្នកត្រូវធ្វើការសន្សំចំនួន និង រយៈពេលប៉ុន្មានទើបទៅដល់គោលដៅរបស់អ្នក?
សម្រាប់ចំនួន និង រយៈពេល វាអាស្រ័យលើគោលដៅរបស់អ្នកមានតម្លៃកម្រិតណាដែរ? បើអ្នកអាចកំណត់តម្លៃនៃគោលដៅរបស់អ្នកហើយនោះ អ្នកអាចធ្វើការគណនាជារយៈពេល ថាអ្នកត្រូវចំណាយពេលប៉ុន្មាន? ដូចជាអ្នកធ្វើការសន្សំដើម្បីទិញផ្ទះ ដែលមានតម្លៃ ៥០,០០០ ដុល្លារ ហើយអ្នកធ្វើការសន្សំ មួយខែ ៥០០ ដុល្លារ ដូច្នេះអ្នកត្រូវចំណាយពេលជិត ១០ឆ្នាំទើបអ្នកសម្រេចគោលដៅរបស់អ្នក។