អាជីវកម្ម

ភាពខុសគ្នារវាងគំរូអាជីវកម្មនិងផែនការអាជីវកម្ម

ភាពខុសគ្នារវាងគំរូអាជីវកម្មនិងផែនការអាជីវកម្ម

នៅពេលអ្នកចង់បង្កើតអាជីវកម្មមូយ អ្នកប្រាកដជាត្រូវសម្រេចថាអ្នកគួរធ្វើផែនការអាជីវកម្មឬគំរូអាជីវកម្មសម្រាប់មុខជំនួញរបស់អ្នក តើមានអ្វីខុសគ្នារវាងផែនការអាជីវកម្មឬគំរូអាជីវកម្ម? តោះមកអានអត្ថបទដែលស្ពានបានយកមកបកស្រាយដូចខាងក្រោមនេះ៖
គំរូអាជីវកម្ម
គំរូអាជីវកម្មគឺជាប្លង់ដែលរៀបរាប់ពីរបៀបនៃដំណើរការអាជីវកម្ម និង របៀបក្នុងការរកលុយរបស់អ្នក។មានធាតុផ្សំប្រាំប្រភេទនៃគំរូអាជីវកម្មមួយ:

 គំនិតអាជីវកម្ម(Business Concept): ការពិពណ៌នាខ្លីអំពីឱកាស និង អតិថិជនគោលដៅរបស់អ្នក។ មិនតែប៉ុណ្ណោះអ្នកនឹងបានដឹងពីអត្ថប្រយោជន៍នៃផលិតផលឬសេវាកម្មរបស់អ្នកចំពោះអតិថិជន ហើយដឹងពីវិធីដែលផលិតផលឬសេវាកម្មរបស់អ្នកត្រូវបានចែកចាយដល់អតិថិជនតាមរបៀបផ្សេងៗ។

 

 អត្ថប្រយោជន៍ប្រកួតប្រជែង(Competitive advantages): អ្នកត្រូវរកយុទ្ធសាស្ត្រដែលធ្វើអោយផលិតផលអ្នកមានភាពខុសប្លែកពីគូប្រកួត ពោលគឺធ្វើអោយអតិថិជនយល់ថាផលិតផលឬសេវាកម្មរបស់អ្នកមានភាពប្រសើរជាងការប្រកួតប្រជែងរបស់អ្នក។

 

 ទីតាំងខ្សែសង្វាក់តម្លៃ(Value Chain position): ខ្សែសង្វាក់ផលិតកម្មនៃអាជីវកម្មអ្នក តើផលិតផលនិងសេវាកម្មអ្នក ត្រូវបានផ្ទេរពីអ្នកផលិតអោយទៅអ្នកប្រើប្រាស់ចុងក្រោយដោយវិធីសាស្ត្រណាខ្លះ។