កម្ចី

ទម្លាប់ដែលនាំអោយអ្នកក្លាយទៅជាកូនបំណុលគេដោយមិនដឹងខ្លួន

ទម្លាប់ដែលនាំអោយអ្នកក្លាយទៅជាកូនបំណុលគេដោយមិនដឹងខ្លួន
ពេលខ្លះអ្នកមិនបានដឹងទេថា ទម្លាប់មួយចំនួននាំអោយអ្នកអាចក្លាយទៅជាកូនបំណុលគេដោយមិនដឹងខ្លួន។ តើចង់ដឹងទេថាទង្វើអ្វីខ្លះដែលធ្វើអោយជីវិតអ្នកធ្លាក់ទៅជាកូនបំណុលគេ? ស្ពាននឹងលើកយកមកបង្ហាញនូវចំណុចមួយចំនួនដែលធ្វើអោយជីវិតអ្នកធ្លាក់ទៅក្នុងបំណុល៖

១.គិតមិនបានវែងឆ្ងាយ
ពេលដែលអ្នកគិតមិនបានវែងឆ្ងាយប្រៀបដូចជាអ្នកគ្មានផែនការច្បាស់លាស់សម្រាប់ខ្លួនឯងអញ្ចឹង។ តើអ្នកធ្លាប់ដឹងទេថាក្នុងវ័យណាអ្នកអាចរកលុយបានច្រើន វ័យណាអ្នកមិនអាចរកលុយបាន។ ជាធម្មតាក្នុងវ័យក្រោម២៣ឆ្នាំ ជាពេលដែលអ្នកត្រូវក្រេបជញ្ជក់ចំណេះវិជ្ជា ហើយចាប់ពីអាយុ២៤ឆ្នាំរហូតដល់៤០ឆ្នាំប្លាយគឺជាពេលដែលអ្នកត្រូវប្រឹងប្រែងរកលុយអោយបានច្រើនតាមដែលអាចធ្វើទៅបាន ព្រោះចាប់ពី៤០ឆ្នាំប្លាយទៅ ទាំងកំលាំងកាយ កំលាំងប្រាជ្ញារបស់អ្នកចាប់ផ្ដើមអន់ថយបន្តិចម្ដងៗ ដែលធ្វើអោយចំណូលអ្នកត្រូវថយចុះនិងស្ទើតែគ្មានចំណូលផងក៏ថាបាន។ ដូចនេះក្នុងចន្លោះអាយ២៤ឆ្នាំដល់៤០ឆ្នាំប្លាយ បើអ្នកគិតតែពីចាយវាយ ហ៊ឺហាសប្បាយនឹងការដើរលេង មិនមានគម្រោងក្នុងការសន្សំសម្រាប់ពេលចាស់ទៅ នោះអ្នកនឹងជៀសមិនផុតពីការខ្ចីបំណុលគេជាមិនខាន។

២.គិតអ្វីងាយៗ
យើងសង្កេតឃើញហើយថា សព្វថ្ងៃនេះធនាគារនិងមីក្រូហិរញ្ញវត្ថុដែលផ្តល់កម្ចី មានចំនួនច្រើនមែនទែន។ វានឹងបង្កភាពងាយស្រួលដល់អ្នកនឹងមិនស្ទាក់ស្ទើរឡើយក្នុងការខ្ចីលុយធនាគារ នៅពេលអ្នកត្រូវការលុយបន្ទាន់ ប៉ុន្តែអ្នកត្រូវដឹងថា គេមិនមែនអោយលុយអ្នកយកមកចាយវាយស្រួលៗនោះទេ។ អ្នកត្រូវចំណាយលើការបង់ការប្រាក់រាល់ខែ ហើយបើអ្នកស្នើកម្ចីក្នុងចំនួនច្រើនទៀតនោះ អ្នកត្រូវដាក់ប្លង់ដីឬផ្ទះជាទ្រព្យបញ្ចាំដើម្បីជាទំនុកចិត្តដល់ធនាគារមុនផ្ដល់កម្ចីអោយអ្នក។ ប្រសិនបើអ្នកមិនមានលទ្ធភាពក្នុងការសងនោះ បំណុលរបស់អ្នកនឹងកើនឡើងពីមួយខែទៅមួយខែ អ្នកនឹងជំពាក់គេកាន់តែច្រើនទៅៗ។

៣.ចំណាយច្រើនជាងចំណូល
វាជារឿងមួយដែលពិបាកក្នុងការគ្រប់គ្រងចំណាយ ព្រោះពេលខ្លះអ្នកត្រូវចូលរូមកម្មវិធីច្រើនដូចជា អាពាហ៍ពិពាហ៍ ជុបលៀង ខួបកំណើត ការជួបជុំមិត្តភក្តិ ដំណើរកំសាន្តផ្សេងៗ ដែលអ្នកមិនគ្រាន់តែចំណាយលើការចូលរួមកម្មវិធីប៉ុណ្ណោះទេ អ្នកត្រូវចំណាយក្នុងការទិញសម្លៀកបំពាក់ទៀតផង ជាមូលហេតុធ្វើអោយអ្នកចំណាយច្រើនជាងចំណូលដែលរកបានទៅទៀត។ ពេលខ្លះទៀតអ្នកចូលចិត្តចំណាយទៅលើអ្វីដែលមិនមែនជាតម្រូវការចំាបាច់ច្រើនហួសហេតុពេកដោយភ្លេចគិតពីចំណូលអ្នក នោះនឹងនាំអោយអ្នកជំពាក់គេជាមិនខាន។

 

សរុបមកចំណុចចុងក្រោយនេះគឺជារឿងសំខាន់ដែលអ្នកត្រូវកែប្រែជាចម្បងហើយប្រសិនបើអ្នកមិនចង់អោយជីវិតអ្នកស្ថិតនៅក្នុងបំណុលអ្នកគួរជៀសអោយឆ្ងាយពីទម្លាប់ទាំងនេះ ប៉ុន្តែបើអ្នកគ្មានជម្រើសទេ អ្នកត្រូវមានឆន្ទៈក្នុងការសងត្រលប់ទៅម្ចាស់បំណុលអោយបានទៀងទាត់ជារឿងមួយល្អវិញ។

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុកhttps://www.facebook.com/speanluycoltd/