សូមប្រុងប្រយ័ត្នជាមួយអ្នកផ្ដល់កម្ចីតាមអនឡាញខុសច្បាប់

Posted on

កាលពីពេលប៉ុន្មានថ្ងៃកន្លងទៅ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ហៅកាត់ថា CMA បានប្រកាសដាស់តឿនដល់សាធារណជន អំពីការផ្សព្វផ្សាយពាណិជ្ជកម្មលើហ្វេសប៊ុក ដែលសន្យាផ្ដល់ប្រាក់កម្ចីងាយៗនិងរហ័ស ជូនដល់អតិថិជន។ ការខ្ចីប្រាក់ពីគ្រឹះស្ថានហិរញ្ញវត្ថុ ដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ ពិតជារឿងមួយដ៏គ្រោះថ្នាក់បំផុត។ កាលពីពេលថ្មីៗនេះ យើងសង្កេតឃើញមាន​ផ្ទាំងពាណិជ្ជកម្មជាច្រើននៅលើហ្វេសប៊ុក ផ្សព្វផ្សាយពីការផ្ដល់​ប្រាក់កម្ចីងាយស្រួល។ អ្នកផ្ដល់ប្រាក់កម្ចីបែបនេះអាចជាក្រុមហ៊ុន ដែលមិនបានចុះឈ្មោះត្រឹមត្រូវ ក្រោមធនាគារជាតិនៃកម្ពុជា មានន័យថា ក្រុមហ៊ុនទាំងនេះមិនបានដើរតាមសេចក្ដីណែនាំ ហើយអ្នកខ្ចីប្រាក់អាចនឹងជួបបញ្ហាធ្ងន់ធ្ងរ ដូចជា អ្នកខ្ចីប្រាក់នឹងមិនត្រូវបានការពារដោយច្បាប់ ប្រសិនបើករណីណាមួយកើតឡើង ឬក៏ពួកគេត្រូវចំណាយការប្រាក់លើសពីធម្មតា។ ហេតុនេះហើយ លោកអ្នកត្រូវកត់ចំណាំ​និងធ្វើការសាកសួរពត៌មាន ឱ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តខ្ចីប្រាក់ពីក្រុមហ៊ុនណាមួយ នៅតាមប្រព័ន្ធអនឡាញឬហ្វេសប៊ុក ដើម្បីជៀសវាងការខ្ចីប្រាក់ពីក្រុមហ៊ុនមិនស្របច្បាប់។ ស្ពាន (Spean)​ មានដៃគូជាមួយធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបានចុះឈ្មោះត្រឹមត្រូវនិងស្របច្បាប់ទៅតាម គោលការណ៍របស់ធនាគារជាតិនៃកម្ពុជា។ ដូច្នេះ លោកអ្នកអាចទាក់ទងមកកាន់យើងខ្ញុំ ដើម្បីទទួលបានពត៌មានបន្ថែម។ តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742

៤ យ៉ាងដែលរារាំងមនុស្សពីការក្លាយខ្លួនជាអ្នកមាន

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 នរណាខ្លះមិនចង់ក្លាយជាអ្នកមាន? មនុស្សជាច្រើនប្រាថ្នាចង់បានជីវិតរស់នៅ ដែលពោរពេញទៅភាពសប្បាយរីករាយសុខដុមរមនា។ ប៉ុន្តែពួកគេទាំងអស់មិនមែនសុទ្ធតែអាចបំពេញក្ដីស្រមៃរបស់ពួកគេបានទេ។ តើអ្វីខ្លះដែលរារាំងមនុស្សមួយចំនួន ពីការក្លាយខ្លួនជាអ្នកមាន? ១. អ្នកសាកសួរខុសមនុស្សសម្រាប់ដំបូន្មាន ប្រសិនបើអ្នកទទួលយោបល់ឬដំបូន្មានពីបុគ្គល ដែលមិនដឹងប្រាកដប្រជាពីអ្វី ដែលពួកគេកំពុងនិយាយ អ្នកមិនអាចយកឈ្នះជីវិតរបស់អ្នកបានឡើយ។ ការស្វះស្វែងរកបុគ្គលដែលត្រឹមត្រូវ មានបទពិសោធន៍ច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ ពិតជាមានសារៈសំខាន់ ក្នុងការតម្រង់ទិសនិងផ្លូវសម្រាប់ឱ្យអ្នកដើរ​ ឆ្ពោះទៅរកភាពជោគជ័យ។  ២. អ្នកកំណត់ន័យខុសនៃភាពជោគជ័យ នៅពេលដែលអ្នកមិនអាចកំណត់ន័យនៃភាពជោគជ័យ អ្នកនឹងមានភាពស្រពេចស្រពិល រាល់សកម្មភាពដែលអ្នកប្រព្រឹត្ត។ តើអ្នកដឹងទេថា​ ការកំណត់អត្ថន័យនៃភាពជោគជ័យ​ ជាកត្តាជំរុញឱ្យអាជីវកម្មជាច្រើនរីកចម្រើន? ដូច្នេះ អ្នកគួររៀនស្វែងយល់ពីភាពជោគជ័យ ដើម្បីទទួលបាននូវជីវិតសុខស្រួលនាថ្ងៃមុខ។ ៣. អ្នកមានគោលដៅមិនត្រឹមត្រូវ គោលដៅរបស់អ្នកមិនគួរណា មានភាពទូលំទូលាយពេកនោះទេ។ ឧបមាថា អ្នកចង់ក្លាយជាមហាសេដ្ឋីម្នាក់ក្នុងថ្ងៃអនាគត។ នេះជាគោលដៅមួយដែលមានលក្ខណៈទូលាយខ្លាំង។ ផ្ទុយនឹងការកំណត់គោលដៅបែបនេះ អ្នកអាចងាកមកធ្វើការពិចារណាមួយជំហានទៅជំហាន […]

តើអ្នកគួរសន្សំលុយឬវិនិយោគលុយរបស់អ្នក?

Posted on

មនុស្សភាគច្រើនពិបាកសម្រេចចិត្ត មិនដឹងថាខ្លួនគួរតែសន្សំលុយកាក់ ដែលខ្លួនរកមកបាននោះ ឬគួរតែបណ្ដាក់ទុនវា។ តាមពិតទៅ វាផ្អែកលើគោលដៅនិងស្ថានភាពហិរញ្ញវត្ថុរបស់អ្នក។ តើអ្វីជាការសន្សំប្រាក់?​​ ការសន្សំប្រាក់ជាការទុកដាក់លុយ ឱ្យនៅមួយឡែកបន្តិចម្ដងៗ។ ជាឧទាហរណ៍​ជាក់ស្ដែង អ្នកអាចផ្ញើលុយរបស់អ្នកនៅធនាគារ ដើម្បីធ្វើការសន្សំថវិការដែលអ្នករកបាន។ ហើយជាទូទៅ​ មនុស្សសន្សំប្រាក់ ដើម្បីទៅដើរលេងនៅឯនាយ បង់រំលោះផ្ទះ ឬទុកសម្រាប់គ្រោះអាសន្នណាមួយ ដែលអាចកើតមានឡើងជាយថាហេតុ នៅថ្ងៃខាងមុខជាដើម។ សម្រាប់ការសន្សំប្រាក់សម្រាប់ដំណើរកម្សាន្ត អ្នកអាចអាននៅទីនេះ៖​ https://spean-kh.com/2017/11/22/simple-ways-to-save-money-to-travel/ ចុះអ្វីទៅជាការវិនិយោគលុយ? ​ ការវិនិយោគលុយជាការយកលុយរបស់អ្នក ទៅបណ្ដុះឱ្យបានច្រើន តាមរយៈការទិញវត្ថុដែលអ្នកគិតថា​ តម្លៃរបស់វាអាចមានការកើនឡើង។ ជាឧទាហរណ៍​ អ្នកអាចបណ្ដាក់ទុនហិរញ្ញវត្ថុរបស់អ្នក នៅក្នុងផ្សារហ៊ុន អចលនទ្រព្យ ឬចំណែកក្នុងមូលនិធិ។ តើពេលណាអ្នកគួរសន្សំលុយរបស់អ្នក?​ មនុស្សរាល់គ្នាតែងចង់មានប្រាក់ សម្រាប់ផ្គត់ផ្គង់ខ្លួននិងគ្រួសារគ្រប់គ្រាន់។ ហើយនៅពេលស្របគ្នានោះដែរ​ ពួកគេត្រូវការសន្សំប្រាក់ទុក សម្រាប់គ្រាមានអាសន្នណាមួយ។ ការមានថវិកាព្រាងទុកមុន អាចធ្វើឱ្យអ្នកមានអារម្មណ៍កក់ក្ដៅ។ នៅពេលដែលអ្នកសន្សំលុយកាក់បានខ្លះៗហើយ អ្នកត្រូវតែរក្សាការសន្សំនេះបន្ត ឬអាចសន្សំបន្ថែមពីលើនេះ ដើម្បីដាក់គោលដៅសន្សំរបស់អ្នក សម្រាប់ទិញអ្វីដែលអ្នកចង់បាន​ (ឧ. ផ្ទះឬឡាន)។​ គ្រានោះដែរ​ អ្នកក៏អាចចាប់ផ្ដើមគិត ពីការវិនិយោគលុយរបស់អ្នក។ តើអ្នកត្រៀមខ្លួនរួចរាល់ហើយឬនៅ សម្រាប់ការបណ្ដាក់ទុនរបស់អ្នក? អ្នកត្រូវគិតគូរពីផែនការវិនិយោគ ដែលអាចជាផែនការរយៈពេលខ្លី […]

៣​​ ចំណុចជួយបន្ថយចំណាយរស់នៅរបស់អ្នក

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 មនុស្សទូទៅយល់ឃើញថា​ បើរកលុយ ពិតជាពិបាកណាស់ ប៉ុន្តែបើនិយាយពីរឿងចាយលុយនោះ​ គឺថាលឿនដូចទឹកហូរអញ្ចឹង។ ចំពោះ​ខ្ញុំផ្ទាល់ក៏យល់ឃើញដូច្នោះដែរ។ ខាងក្រោមនេះជា​ ៣​ ចំណុច​ ដែលខ្ញុំជឿជាក់ថា​នឹងជួយកាត់បន្ថយ ការចាយវាយសម្រាប់ការរស់នៅរបស់លោកអ្នក។ ១. បន្ធូរបន្ថយស្ថានភាពរស់នៅរបស់អ្នក លំនៅដ្ឋានជារឿងមួយ​ ដែលមនុស្សភាគច្រើនយល់ថា​ ជារឿងចាំបាច់បំផុតសម្រាប់ពួកគេ។ ជាការពិតណាស់ នៅពេលលោកអ្នកមិនទាន់មាន លទ្ធភាពទិញផ្ទះផ្ទាល់ខ្លួនបាន នោះអ្វីដែលអ្នកត្រូវគិតគូរគឺ​ ថ្លៃឈ្នួលផ្ទះជួលប្រចាំខែ។ ក្នុងន័យនេះខ្ញុំចង់សំដៅថា បើអ្នកមានជីវភាពខ្វះខាតនៅឡើយ អ្នកគួរស្វែងរកមើលផ្ទះជួលណាមួយ ដែលមានតម្លៃសមរម្យ​ និងអាចឱ្យអ្នកសន្សំថវិកាបានខ្លះ។ បើអ្នករស់នៅតែម្នាក់ឯង អ្នកអាចជួលបន្ទប់សមល្មមសម្រាប់អ្នករស់នៅ មិនចាំបាច់នៅផ្ទះធំពេកទេ ព្រោះទំហំកន្លែងស្នាក់នៅកាន់តែធំ​ កាន់តែមានតម្លៃថ្លៃ។ មួយវិញទៀត អ្នកអាចបបួលមិត្តៗដែលចង់ជួលផ្ទះ ឱ្យស្នាក់នៅជាមួយគ្នាក៏បាន ព្រោះអ្នកទាំងអស់គ្នា​អាចរំលែកលុយជួលផ្ទះ និងកាត់បន្ថយថ្លៃឈ្នួលក្នុង១ នាក់ បានច្រើនជាងធម្មតា។ […]

៣ ហេតុផលដែលអ្នកគួរប្រើសេវាធនាគារអនឡាញ

Posted on

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ? សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ! អ្នកអាចទាញយកកម្មវិធីនៅទីនេះ  សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។ Smart 0969009292 Cellcard 077712053 Metfone 0882169742 ឥឡូវនេះ យើងទាំងអស់គ្នាកំពុងរស់នៅក្នុងសម័យ ដែលទាមទារតម្រូវការអ៊ីនធឺណេតច្រើន សូម្បីតែធនាគារសព្វថ្ងៃនេះ ក៏មានតាមប្រ​ព័ន្ធអ៊ីនធឺណេតឬអនឡាញដែរ។ ខាងក្រោមនេះជាហេតុផលទាំង ៣ ដែលអ្នកគួរប្រើប្រាស់សេវាធនាគារអនឡាញ។ ១. គ្រប់គ្រងលំហូរហិរញ្ញវត្ថុរបស់អ្នក កាន់តែមានប្រសិទ្ធិភាព សេវាធនាគារអនឡាញធ្វើឱ្យអ្នក មានភាពងាយស្រួលក្នុងការគ្រប់គ្រង ចំណាយនិងចំណូលរបស់អ្នក។ ជាឧទាហរណ៍ អ្នកអាចទទួលបានការផ្ដល់ដំណឹង ក្នុងករណីថ្លៃទូទាត់សេវាដល់ពេលកំណត់ និងនៅពេលអ្នកដកប្រាក់ឬដាក់ប្រាក់ក្នុងគណនីជាដើម។ ២. ចូលកាន់កាប់គណនីរបស់អ្នក​​ បានគ្រប់ពេលគ្រប់ទីកន្លែង ឆែកមើលគណនីរបស់អ្នក និងធ្វើប្រតិបត្តិការទូទាត់ប្រាក់ នៅគ្រប់ទីកន្លែងនិងពេលវេលា មិនថាពេលល្ងាច ចុងសប្ដាហ៍ ឬថ្ងៃឈប់សម្រាក។ របៀបនេះ អ្នកនឹងពេញចិត្តប្រើប្រាស់ សេវាធនាគារអនឡាញ។ ៣. ងាយស្រួលក្នុងការផ្ដល់និងទទួលប្រាក់បៀវត្សរ៍ អ្នកងាយស្រួលផ្ដល់ប្រាក់បៀវត្សរ៍ដល់បុគ្គលិករបស់អ្នក តាមរយៈសេវាធនាគារអនឡាញ។ ប្រសិនបើអ្នកជាបុគ្គលិកវិញ អ្នកក៏មានភាពងាយស្រួលដែរ ក្នុងការទទួកយកប្រាក់ខែយ៉ាងមានសុវត្ថិភាព ដោយមិនចាំបាច់ទទួលដោយផ្ទាល់ពីកន្លែងធ្វើការរបស់អ្នក […]