អាជីវកម្ម

៥ ចំណុចដើម្បីសន្សំពេលវេលា

៥ ចំណុចដើម្បីសន្សំពេលវេលា

ពេលវេលាអាចបង្កើតលុយអោយបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលុយច្រើនមហាសាលប៉ុណ្ណា ក៏មិនអាចទិញពេលវេលាសូម្បីតែ មួយវិនាទី ដែលហួសហើយ អោយត្រឡប់ក្រោយវិញបានទេ។ ដូច្នេះ អ្នកគួរចេះចាយពេលវេលាអោយមានតម្លៃបំផុត ព្រោះជីវិតមនុស្សខ្ចីណាស់។
៩ ចំណុចនេះ ស្ពាននឹងចែករំលែកពីវិធីនៃការគ្រប់គ្រង់ពេលវេលារបស់អ្នក៖

 

១. ធ្វើផែនការណ៍
មានមនុស្សភាគច្រើន បានចំណាយពេលពេញមួយថ្ងៃ ដោយមិនបានធ្វើអ្វី ដែលជា ប្រយោជន៍ ដល់ខ្លួន ឬ មនុស្សជំវិញខ្លួន ហើយធ្លាប់និយាយាថាពេលវេលាដើរលឿនណាស់។ ទាំងនេះដោយសារពួកគេមិនមានរៀបចំតារាងពេលវេលាអោយបានត្រឹមត្រូវ និង កំណត់ថា ម៉ោងនេះអ្នកធ្វើអ្វី ឬ ធ្វើរឿងអ្វីមួយ តើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ?

 

២. តាមដានពេលវេលារបស់អ្នក
បើអ្នកអាចតាមដាន ថាអ្នកបានធ្វើអ្វីខ្លះ នៅទីកន្លែងណា ប្រើរយៈពេលប៉ុន្មានម៉ោង នោះអ្នកនឹងអាចធ្វើការកែប្រែ នូវចំណុចខ្វះខាតអ្វី? អ្នកគ្រាន់តែធ្វើការតាមដានត្រឹម មួយថ្ងៃ អ្នកនឹងមានការភ្ញាក់ផ្អើលជាមិនខាន។