អាជីវកម្ម

សារៈសំខាន់នៃហិរញ្ញវត្ថុក្នុងអាជីវកម្ម

សារៈសំខាន់នៃហិរញ្ញវត្ថុក្នុងអាជីវកម្ម

ការធ្វើអាជីវកម្មត្រូវការមានលុយ ដើម្បីបង្កើតលុយឡើង ហើយអ្នកម្ចាស់អាជីវកម្មត្រូវមានការពិចារណអោយបានម៉ត់ចត់ពីបញ្ហាហិរញ្ញវត្ថុ ព្រោះអាជីវកម្ម នៅដំណើរបានយូរព្រោះមានហិរញ្ញវត្ថុជួយទប់ទល់។ តើការចាត់ចែងចំណាយរបស់អ្នកមានប្រសិទ្ធភាពដែរទេ ដូចជា ចំណាយបុគ្គលិក សម្រាប់ទិញសម្ភារៈ ថ្លៃជួល និង ថ្លៃចំណាយសម្រាប់អភិវឌ្ឍន៍ផ្សេងៗជាដើម។ ខាងក្រោមនេះជាសារៈសំខាន់នៃហិរញ្ញវត្ថុអាជីវកម្មៈ

 

១. ប្រាក់ចាប់ផ្ដើមអាជីវកម្ម
ការចាប់ផ្ដើមធ្វើអាជីវម្មដំបូងត្រូវមានដើមទុន ហើយដើមទុននោះគឺលុយ និងចំនេះដឹង។ ម្ចាស់អាជីវកម្ម ឬ សហគ្រិនមានតែងតែក្ដីស្រមៃ និង គំនិត នៅមិនទាន់គ្រប់គ្រាន់ទេ តែត្រូវមានលុយសម្រាបើ់ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនទៀតផង។ មានលុយគ្រប់គ្រាន់ ស្របជាមួយពេលវេលាសាកសមសម្រាប់ចាប់ផ្ដើមអាជីវកម្ម។

 

២. តុល្យភាពបំណុល
ហិរញ្ញវត្ថុគឺនិយាយអំពីអ្វីដែលមានច្រើជាងលុយនៅក្នុងដៃរបស់អ្នកទៅទៀត លក្ខណៈពេលដែលអាជីវកម្មភាគច្រើនជាប់បំណុល ជាពិសេសនៅដំណាក់កាលដំបូងមានបំណុលច្រើន បើប្រៀបធៀបនឹងប្រាក់ចំណូល និង ទ្រព្យសម្បត្តិ អាចធ្វើអោយមានបញ្ហាជាមួយកម្ចីរបស់អ្នកបាន។ សមភាពបំណុលអាចធ្វើអោយមានផលប៉ះពាល់ដល់ការទាក់ទាញអ្នកវិនិយោគ មកដាក់វិនិយោគក្នុងក្រុមហ៊ុនរបស់អ្នក។