អាជីវកម្ម

តិចនិកជួយអោយសហគ្រិនសន្សំលុយបានខ្លះពេលចាប់ផ្តើមអាជីវកម្មដំបូង

តិចនិកជួយអោយសហគ្រិនសន្សំលុយបានខ្លះពេលចាប់ផ្តើមអាជីវកម្មដំបូង
សហគ្រិនគ្រប់រូបនៅពេលគាត់ចាប់ផ្តើមអាជីវកម្មដំបូង គាត់មិនសូវជាមានដើមទុនច្រើនប៉ុន្មានទេ ប៉ុន្តែពួកគាត់ច្រើនតែមានគំនិតជាដើមទុនតែម្តង។ ប្រសិនបើអ្នកជាបុគ្គលម្នាក់ក្នុងចំណោមសហគ្រិនទាំងនោះ សូមកុំមានការព្រួយបារម្ភរឿងដើមទុនអី ស្ពានបានជួយស្វែងរកវិធីសាស្ត្រមួយចំនួនដែលជួយអោយអ្នកចំណាយប្រាក់តិចតួច ពេលចាប់ផ្តើមអាជីវកម្មដំបូង ៖
១.រកជួលទីតាំងដែលមានលក្ខណៈអំណោយផលសម្រាប់សហគ្រិនភាព
ពេលចាប់ផ្តើមអាជីវកម្មដំបូងអ្នកតែងគិតគូរកទីតាំងសមស្របសម្រាប់អាជីវកម្មរបស់អ្នក។ សព្វថ្ងៃនៅក្នុងក្រុងភ្នំពេញនេះ វិស័យស្ថាបត្យកម្មក៏មានការរីកចម្រើនយ៉ាងខ្លាំងក្លា មានអាគារខ្ពស់ច្រើនសន្ធឹកសន្ធាប់ ដូច្នេះអ្នកអាចរកជួលអាគារ ឬរកទីតាំងណាដែលគេធ្វើការលក្ខណៈចែករំលែកទីតាំងក្នុងការធ្វើការ ( Coworking space)

២.រកប្រព័ន្ធផ្សព្វផ្សាយដែលមានតម្លៃសមរម្យ
នៅពេលអ្នកប្រកបអាជីវកម្មដើម្បីអោយមានគេស្គាល់ច្រើន អ្នកគួរតែធ្វើការផ្សព្វផ្សាយពីផលិតផលឬសេវាកម្មតាមវិធីសាស្ត្រផ្សេងៗ។ ដោយសារបណ្ដាញសង្គមហ្វេសប៊ុកសព្វថ្ងៃនេះមានការពេញនិយមលេងស្ទើគ្រប់ស្រទាប់រណ្ណៈទាំងអស់ ដូចនេះអ្នកអាចផ្សព្វផ្សាយពីផលិតផលឬសេវាកម្មរបស់អ្នកបានដោយចំណាយតិចទៀតផង។ វិធីមួយទៀតអ្នកអាចរកដៃគូសហការដែលជាអ្នកឧបត្ថម្ភដល់ការផ្សព្វផ្សាយរបស់អាជីវកម្មអ្នកក៏បាន។

៣.ចែករំលែកបទពិសោធន៍ការងារដល់បុគ្គលិករបស់អ្នក
ពេលបង្កើតអាជីវកម្មមួយច្បាស់ណាស់គឺត្រូវការបុគ្គលិកមកជួយធ្វើការអ្នក ព្រោះអ្នកមិនអាចរ៉ាប់រងការងារទាំងអស់ម្នាក់ឯងបានឡើយ ដូច្នេះហើយដើម្បីអោយអ្នកចំណាយប្រាក់តិចទៅលើថ្លៃកម្លាំងពលកម្ម អ្នកអាចស្វែងរកបុគ្គលិកដែលជានិស្សិតកំពុងសិក្សាឬទើបនឹងបញ្ចប់ការសិក្សាលើជំនាញដែលពាក់ព័ន្ធនឹងអាជីវកម្មអ្នក ដែលពួកគាត់មិនទាន់មានបទពិសោធន៍នៅឡើយ។ អ្នកអាចផ្តល់ឱកាសអោយពួកគាត់ទទួលបានបទពិសោធន៍ពីការងារនេះ ហើយអ្នកអាចផ្តល់ប្រាក់ឧបត្ថម្ភជូនគាត់បន្តិចបន្តួចទៅ គាត់ប្រាកដជារីករាយក្នុងការធ្វើការជូនអ្នកមិនខាន។

អ្នកនឹងលែងមានការបារម្ភទៀតហើយ ប្រសិនបើអ្នកចង់បង្កើតអាជីវកម្ម ប៉ុន្តែអ្នកមានប្រាក់តិចតួច ព្រោះអ្នកបានដឹងពីតិចនិកដែលស្ពានបានស្វែងរកដើម្បីជួយអ្នកសន្សំប្រាក់បានខ្លះដោយកាត់បន្ថយពីការចំណាយប្រាក់ច្រើនមកចំណាយតិចតូចវិញ។

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ 
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742