កម្ចី

របៀបក្នុងការគ្រប់គ្រងបំណុលអោយប្រសើរ

របៀបក្នុងការគ្រប់គ្រងបំណុលអោយប្រសើរ

បំណុលមិនមែនសំដៅតែទៅលើការខ្ចីលុយគេនោះទេ សូម្បីតែវិក័យប័ត្រផ្សេងៗដែលអ្នកត្រូវចំណាយរាល់ខែដូចជាទឹកភ្លើងជាដើមសុទ្ធតែជាបំណុលទាំងអស់។តើអ្នកចង់ដឹងទេថា ធ្វើដូចម្តេចដើម្បីគ្រប់គ្រងបំណុលទាំងនេះអោយមានប្រសិទ្ធភាព ដោយមិនអោយប៉ះពាល់ដល់ការចំណាយរាល់ខែរបស់អ្នក? ខាងក្រោមនេះ ស្ពាននឹងលើកយកគន្លឹះមួយចំនួនដើម្បីជួយអោយអ្នកគ្រប់គ្រង់បំណុលទាំងនោះបានយ៉ាងល្អប្រសើរ៖

១.បែងចែកប្រាក់ចំណូលរបស់អ្នកមួយផ្នែកទៅលើបំណុល
ដើម្បីអោយមានភាពងាយស្រួលក្នុងការសងបំណុលអោយបានគ្រប់គ្រាន់ អ្នកគួរបែងចែកប្រាក់ចំណូលរបស់អ្នកមួយផ្នែកគ្រប់គ្រាន់សម្រាប់សងបំណុលសិន មុននឹងយកលុយនោះទៅចំណាយលើតម្រូវការផ្សេងៗទៀត។ បើអ្នកគិតតែចំណាយដោយមិនខ្វល់ពីបំណុលរបស់អ្នកនោះ វានឹងធ្វើអោយបំណុលអ្នកកាន់តែកើនឡើងជាលំដាប់ គ្មានថ្ងៃសងគេរួចឡើយ។ នៅពេលដែលអ្នកជំពាក់បំណុលគេ បំណុលគឺជារឿងមួយដែលអ្នកត្រូវគិតគូរមុនគេ ប្រសិនបើអ្នកមិនចង់អោយជីវិតរបស់អ្នករស់នៅក្នុងបំណុលនេះរហូត។

២.បង្កើតតារាងក្នុងការសងបំណុល
អ្នកអាចបង្កើតតារាងកត់ត្រាថ្ងៃដែលអ្នកត្រូវសងបំណុលទៅម្ចាស់បំណុល នៅលើប្រតិទិនក្នុងខែនីមួយៗ ដើម្បីជាការរំលឹកអ្នក ហើយក៏ជួយអោយអ្នកបានដឹងច្បាស់នូវថ្ងៃណាត្រូវសងទៅម្ចាស់បំណុលណាមុនគេ។ មិនតែប៉ុណ្ណោះវាជួយអោយអ្នកដឹងច្បាស់ថាបំណុលណាគួរសងមុន បំណុលណាត្រូវសងពេលក្រោយ ធ្វើដូចនេះអ្នកនឹងអាចគ្រាប់គ្រងបំណុលរបស់អ្នកបានយ៉ាងងាយស្រួល។
៣.ត្រូវបង់អោយបានទៀងទាត់
ការបង់លុយទៀងទាត់វាជួយអោយអ្នកមានកេរ្តិ៍ឈ្មោះល្អ ជាពិសេសនៅពេលអ្នកខ្ចីលុយពីធនាគារ វាជួយអោយអ្នកអាចខ្ចីលុយលើកក្រោយបានងាយស្រួល ហើយអ្នកចង់ទៅខ្ចីនៅស្ថាប័នណាក៏បានដែរ នៅពេលអ្នកមានប្រវត្តិក្នុងការសងត្រលប់ទៅធនាគារបានទៀងទាត់នោះ។
វាមិនមែនជារឿងលំបាកទេក្នុងការគ្រប់គ្រងបំណុល សំខាន់អ្នកមានឆន្ទៈក្នុងការសងត្រលប់ទៅម្ចាស់បំណុលដែរឬទេ?ហើយអ្នកចង់អោយជីវិតខ្លួនឯងរស់នៅក្នុងបំណុលនេះរហូតឬយ៉ាងណាបើសិនអ្នកគ្រប់គ្រងវាមិនបានល្អ?ជំពាក់បំណុលគេមិនមែនជារឿងអាក្រក់ទេ ផ្ទុយទៅវិញវាជួយអោយអ្នកអាចដោះស្រាយបញ្ហាចំពោះមុខ នៅពេលអ្នកគ្មានលុយសោះនៅក្នុងខ្លួន ហើយជាកម្លាំងជម្រុញអោយអ្នកខិតខំប្រឹងប្រែងធ្វើការរកលុយដើម្បីសងទៅគេវិញទៀតផង។

 

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729