អាជីវកម្ម

វិធីសាស្ត្រក្នុងការចាប់ផ្តើមបង្កើតអាជីវកម្មដោយចំណាយតិចបំផុត

៣.ចាប់ផ្តើមអាជីវកម្មណាដែលអ្នកធ្វើជាឈ្មួញកណ្តាល
មិនប្រាកដថាគ្រប់អាជីវកម្មទាំងអស់ត្រូវការដើមទុនទាំងស្រុងនោះទេ អាជីវកម្មខ្លះអ្នកគ្រាន់តែមានគំនិតឈ្លាសវៃក្នុងការបត់បែនអាជីវកម្ម អ្នកក៏រកប្រាក់បានដោយងាយ។ ឧទាហរណ៍ថាអ្នកទិញបន្លែពីអ្នកភូមិយកមកលក់បន្តនៅផ្សារក្នុងក្រុងភ្នំពេញ។ អ្នកអាចយកបន្លែមកលក់អោយអស់សិន ទើបអោយលុយទៅអ្នកភូមិអ្នកតាមក្រោយ ធ្វើដូចនេះអ្នកមិនចាំបាច់ចំណាយលុយក្នុងហោប៉ៅអ្នកនោះទេ ពោលគឺអ្នកអាចរកប្រាក់ដោយមិនបានចំណាយដើមទុនខ្លួនឯងគ្រាន់តែចំណាយកម្លាំងប៉ុណ្ណោះ។

 

ដើម្បីអោយអាជីវកម្មមួយជោគជ័យបានអ្នកត្រូវជួបការលំបាកខ្លះ ដូចជាការហត់នឿយទាំងផ្លូវកាយ ផ្លូវចិត្ត ជំពាក់បំណុលគេ ហើយត្រូវប្រឈមនឹងឧបសគ្គផ្សេងៗជាច្រើនទៀត ប៉ុន្តែអ្វីដែលសំខាន់កុំបោះបង់ក្តីស្រមៃរបស់អ្នកអោយសោះ។អ្នកត្រូវជឿជាក់លើខ្លួនឯង ដើរទៅមុខជានិច្ច កុំរាថយចំពោះឧបសគ្គនោះ ជាពិសេសកុំគិតថា ការធ្វើអាជីវកម្មត្រូវតែមានលុយទើបអាចធ្វើបាន បើទោះបីជាអ្នកគ្មានលុយក៏អ្នកអាចបង្កើតវាបានដែរ ដូចអត្ថបទដែលស្ពានបានលើកឡើងខាងលើ មានវិធីផ្សេងៗដែលអាចជួយអ្នកដើម្បីស្វែងរកដើមទុនបាន។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែម សូមចូលមើល https://spean-kh.com ឬ ក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/