អាជីវកម្ម

វិធីសាស្ត្រក្នុងការចាប់ផ្តើមបង្កើតអាជីវកម្មដោយចំណាយតិចបំផុត

វិធីសាស្ត្រក្នុងការចាប់ផ្តើមបង្កើតអាជីវកម្មដោយចំណាយតិចបំផុត

មនុស្សភាគច្រើនតែងមានគំនិតថា ក្នុងការចាប់ផ្ដើមអាជីវកម្មមួយ លុះត្រាតែមានលុយច្រើនទើបអាចបង្កើតវាបាន។ ចុះហេតុអ្វីបានជាគេថាអាជីវកម្មត្រូវការចំណាយច្រើន? ជាការពិតណាស់ពេលបង្កើតអាជីវកម្ម អ្នកត្រូវចំណាយលើការស្នើសុំអាជ្ញាប័ណ្ណ ស្នើចុះឈ្មោះនៅក្រសួងពាណិជ្ជកម្ម ទិញសម្ភារៈផ្គត់ផ្គង់ ជួលឬសាងសង់អាគារ ជួលបុគ្គលិក រកអ្នកប្រឹក្សាអំពីអាជីវកម្មរបស់អ្នកជាដើម ដែលធ្វើអោយអ្នកគ្រប់គ្នាតែងគិតដល់លុយជាចម្បងមុនចាប់ផ្តើមវា។ ថ្ងៃនេះស្ពានសូមលើកយកអត្ថបទមួយដែលអាចជួយអោយអាជីវកម្មរបស់អ្នកដំណើរការទៅបានដោយចំណាយថវិកាតិចតួចប៉ុណ្ណោះ។ ខាងក្រោមនេះ មាន៣ចំណុចដែលអាចជួយអ្នកអោយកាត់បន្ថយការចំណាយបានកាន់តែតិចចំពោះការចាប់ផ្ដើមអាជីវកម្មដំបូង៖

១.កាត់បន្ថយតម្រូវការ
យើងដឹងហើយថាគ្រប់អាជីវកម្មទាំងអស់មានលក្ខណៈមិនដូចគ្នាទេ ឯតម្រូវការក៏ខុសគ្នាដែរ។ អាជីវកម្មកាន់តែធំការចំណាយកាន់តែច្រើន ជម្រើសដំបូងរបស់អ្នកគឺត្រូវផ្លាស់ប្តូរគំរូអាជីវកម្ម (Business Model) របស់អ្នកដើម្បីអោយការចំណាយដូចបានរៀបរាប់ខាងលើតិចជាងមុន។ ឧទាហរណ៍ប្រសិនបើអ្នកមានគម្រោងក្នុងការចាប់ផ្តើមក្រុមហ៊ុនជាអ្នកពិគ្រោះយោបល់(Consultant) អ្នកអាចកាត់បន្ថយការចំណាយលើ “និយោជិត” ដោយអ្នកអាចដើរតូជានិយោជកផង ធ្វើជានិយោជិកផងនៅពេលចាប់ផ្តើមក្រុមហ៊ុនដំបូង។ ប្រសិនបើអាជីវកម្មអ្នកមិនត្រូវការការិយាល័យធ្វើការទេ អ្នកអាចធ្វើការពីផ្ទះក៏បាន។ ចំពោះដំណើរការផលិតកម្ម អ្នកអាចស្រាវជ្រាវដើម្បីស្វែងរកប្រភពផ្គត់ផ្គង់វត្ថុធាតុដើមដែលមានតំលៃថោកនៅពេលចាប់ផ្តើមផលិតដំបូង។ សរុបសេចក្តីមក អ្នកត្រូវព្យាយាមគិតដល់ចំណាយណាដែលចាំបាច់ មិនអាចអត់បាន ដោយការចំណាយកាន់តែតិចកាន់តែល្អ។

២.ស្វែងរកជំនួយ
នៅពេលអ្នកចាប់ផ្ដើមអាជីវកម្មដំបូងអ្នកគួរតែមានដើមទុនក្នុងខ្លួនខ្លះ ប៉ុន្តែបើសិនជាអ្នកគ្មានក៏មិនមែនជាបញ្ហាធំដែរ ព្រោះអ្នកអាចស្វែងរកជំនួយបានតាមរយៈ ស្នើអោយក្រុមគ្រួសារ សាច់ញាតិ មិត្តភក្ដិរបស់អ្នកចូលរួមហ៊ុនជាមួយអ្នក។ បើមិនដូច្នោះទេ អ្នកអាចស្វែងរកអ្នកវិនិយោគណាម្នាក់(Angel Investor) ហើយអ្នកពន្យល់គាត់ពីគម្រោងផែនការអាជីវកម្មអ្នកទៅកាន់គាត់ ដើម្បីអោយគាត់ផ្តល់ជំនួយដល់អាជីវកម្មអ្នក។ ជម្រើសចុងក្រោយអ្នកអាចដាក់ស្នើខ្ចីលុយពីធនាគារ ដើម្បីយកទុនមកប្រកមអាជីវកម្ម។