កម្ចី

របៀបនៃការស្នើរកម្ចីបន្ទាន់

របៀបនៃការស្នើរកម្ចីបន្ទាន់

កំពុងតែត្រូវការលុយបន្ទាន់មែនទេ? ការត្រូវការបន្ទាន់ជារឿងដែលយើងមិនអាចស្មានទុកមុនបាន។ បើអ្នកស្នើរកម្ចីទៅកាន់ធនាគា ឬមីក្រូហិរញ្ញវត្ថុ យ៉ាងតិចណាស់អ្នកត្រូវចំណាយពេល២ថ្ងៃដែរ។ តែបើអ្នកធ្វើការខ្ចីប្រាក់ ពី បុគ្គលឯកជនតាមផ្ទះ អត្រាប្រាក់ខ្ពស់ ។ តើអ្នកគួធ្វើបែបណាដើម្បីទទួលបានកម្ចីរហ័សតាមតម្រូវការរបស់អ្នកនោះ? ថ្ងៃនេះស្ពាននឹងណែនាំពីវិធីដាក់កម្ចីបន្ទាន់សម្រាប់អ្នកប្រញាប់លុយខ្លាំង។

 

១. រៀបចំឯកសារ
សម្រាប់ដំណើរកម្ចីរបស់ ធនាគា ឬ មីក្រូហិរញ្ញវត្ថុ យូរ ឬ ឆាប់អាស្រ័យលើអ្នក មានឯកសារគ្រប់គ្រាន់ដែលធនាគា ឬ មីក្រូហិរញ្ញវត្ថុតម្រូវដែរ ឬទេ? បើកាលណាអ្នកមានឯកសារ គ្រប់គ្រាន់ដូចអ្វីដែកធនាគា ឬ មីក្រូហិរញ្ញវត្ថុ តម្រូវនោះ ដំណើរការកម្ចីតែ ១ ទៅ ២ថ្ងៃ បានហើយ។ ប៉ុន្តែអ្វីដែរបញ្ហាសម្រាប់ការអូសបន្លាយនៃពេលវេលាកម្ចីនោះ គឺលោកអ្នកមិនមានឯកសារគ្រប់គ្រាន់ ដូចជា សម្រាប់អ្នកស្នាក់នៅផ្ទះជួល ដូច្នេះអ្នកត្រូវធ្វើលិខិតបញ្ជាក់ទីលំនៅ ពីអាជ្ញាធមូលដែលអ្នករស់នៅ និង ក្រដាសបញ្ជាក់ប្រាក់ចំណូលជាដើម។

 

២. ការដាក់សំណើរកម្ចី
ដូចដែលស្ពានធ្លាប់លើកឡើងចឹង សម្រាប់ដាក់ពាក្យកម្ចី អ្នកអាចទៅកាន់ធនាគា ឬ មីក្រូហិរញ្ញវត្ថុដោយផ្ទាល់បាន។ តែអ្វីដែលជាផលវិបាកសម្រាប់អ្នក គឺ អ្នកមិនបានដឹងពីអត្រាការប្រាក់នៃ ធនាគា ឬ មីក្រូហិរញ្ញវត្ថុ ទាំងនោះមុនពេលអ្នកស្នើរកម្ចីនោះទេ។ តើធ្វើយ៉ាងម៉េចទើបជួយអោយអ្នកដឹងពីអត្រាការប្រាក់? អ្នកអាចធ្វើការទំនាក់ទំនង ទៅកាន់គ្រប់ធនាគា ឬ មីក្រូហិរញ្ញវត្ថុ ដើម្បីធ្វើការប្រៀបធៀបនៃអត្រាការប្រាក់ និង ឯកសារតម្រូវរបស់ ធនាគា ឬ មីក្រូហិរញ្ញវត្ថុនីមួយៗ ។

 

តើអ្នកត្រូវចំណាយពេលប៉ុន្មានទើបអ្នកបានទទួលពត៌មានក្នុងការប្រៀបធៀបអត្រាការប្រាក់បានលឿន? ប្រាកដណាស់អ្នកពិតជាត្រូវចំណាយពេលយូរ ដូច្នេះដើម្បីសម្រួលដល់ទុក្ខធុរៈរបស់អ្នក ស្ពានជួយលោកអ្នកដើម្បីធ្វើការប្រៀបធៀប ដឹងពីលក្ខខណ និង ឯកសារតម្រូវផ្សេងៗរបស់ធនាគា ឬ មីក្រូហិរញ្ញវត្ថុក្នុងស្រុកទាំងអស់ ដោយអ្នកចំណាយពេលត្រឹមតែ ២នាទី ដោយគ្រាន់អ្នកធ្វើការទាក់ទងមកកាន់ស្ពានរយៈទូរស័ព្ទ 010758311/089264729 ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬមើល https://spean-kh.com ដើម្បីធ្វើការប្រៀបធៀប និង ដាក់សំណើរកម្ចី។ បញ្ជាក់ រាល់ការដាក់សំណើរកម្ចីតាមរយៈស្ពានពុំមានគិតថ្លៃទេ !