អាជីវកម្ម

កំហុស៣យ៉ាងដែលម្ចាស់អាជីវកម្មខ្នាតតូចជួបប្រទះ

កំហុស៣យ៉ាងដែលម្ចាស់អាជីវកម្មខ្នាតតូចជួបប្រទះ

 

វាជាការលំបាកណាស់សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចដើម្បីរក្សាអាជីវកម្មរបស់ពួកគេបានគង់វង្ស និង រីកចំរើននោះ។ ហើយអ្នកមិនគួរធ្វេសប្រហែសពីបញ្ហាហិរញ្ញវត្ថុទេ។ កត្តាទាំងនេះជួយអោយអ្នកបានសិក្សាស្វែងយកពីកំហុសដែលអ្នកធ្លាប់បានប្រព្រឹត្តិកន្លងមក ដើម្បីធ្វើការកែប្រែអោយកាន់ល្អប្រសើឡើង។

 

១. មិនមានប្រាក់បម្រុងគ្រប់គ្រាន់
ជាធម្មតាទេ សម្រាប់អាជីវកម្មត្រូវមានប្រាក់បម្រុងសម្រាប់រយៈពេលណាមួយជាក់លាក់ ទម្រាំអាជីវកម្មរបស់ មានលទ្ធភាពបង្កើតចំណូលបានគ្រប់គ្រាន់។ បើអ្នកមិនមានប្រាក់បម្រុងទុកទេ អាជីវកម្មរបស់ងាយនឹងក្ស័យធន ព្រោះ អ្នកមិនអាចទ្រាំទ្រនឹង ការខាតបានយូរនោះទេ។ គ្រប់អាជីវកម្ម ម្ចាស់អាជីវកម្មត្រូវមានប្រាក់បម្រុងយ៉ាងតិច ទប់អាជីវកម្មរបស់ខ្លួនបាន ២ឆ្នាំដែរ។ អាជីវកម្ម មិនងាយបើកភ្លាមទទួលបានផលចំនេញភ្លេតនោះទេ ដូច្នេះបញ្ហាប្រាក់បម្រុងជារឿងសំខាន់ដែលម្ចាស់អាជីវកម្ម មិនគួរមើលរំលងមុនពេលចាប់ផ្ដើមអាជីវកម្មនោះទេ។

 

២. ដាក់លុយផ្ទាល់ខ្លួន ជាមួយលុយអាជីវកម្ម
កំហុសដ៌ធំសម្រាប់ម្ចាស់អាជីវកម្មខ្នាតតូចនោះ គឺពួកគេដាក់ប្រាក់ផ្ទាល់ខ្លួនចូលជាមួយប្រាក់ចំណូលនៃអាជីវកម្មរបស់គេ ព្រោះអ្នកមិនអាចដឹងពីការចំណាយចំណូលបានច្បាស់លាស់នៃអាជីវកម្មរបស់អ្នក ចំនេញ ឬខាតនោះទេ។ អ្នកមិនអាចកំណត់ និង សង្កេតថាអាជីវកម្មរបស់អ្នកចំនេញប៉ុន្មាន ឬ ខាតប៉ុន្មាននោះទេ សម្រាប់កាលបវិច្ឆេតណាមួយជាក់លាក់។