អាជីវកម្ម

ហេតុអ្វីអ្នកគួរតែដឹងអំពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់អ្នក

ហេតុអ្វីអ្នកគួរតែដឹងអំពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់អ្នក

នៅលើលោកនេះ មិនមាននរណាម្នាក់ល្អឥតខ្ចះនោះទេ នរណាៗក៏មានចំណុចខ្លាំង និងចំណុចខ្សោយរបស់ខ្លួនដែរ ប៉ុន្តែតើអ្នកអាចដឹងពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់អ្នកដែរឬ ទេ? បើអ្នកបានដឹងពីចំណុចខ្លាំង និង ចំណុចខ្សោយធ្វើអោយអ្នកស្គាល់ពីខ្លួនឯង និងងាយទទួលបានជោគជ័យក្នុងអាជីវកម្មរបស់អ្នក។ ចំណុចខាងក្រោមនេះ ដែលអ្នកត្រូវស្គាល់ពីចំណុចខ្លាំង និង ចំណុចខ្សោយរបស់ខ្លួនឯង។

 

១. ដឹងពីចំណុចខ្លាំងរបស់អ្នក
អ្នកគួរធ្វើការសង្កេតរកមើលពីចំណុចខ្សោយ និងចំណុចខ្លាំងរបស់អ្នក ព្រោះធ្វើអោយអាចយកចំណុចខ្លាំងរបស់អ្នកធ្វើជាចំណុចស្នូលនៃ ការរីកចំរើននៃអាជីវកម្មរបស់អ្នកបាន។ ការដែលអ្នកស្គាល់ពីចំណុចខ្លាំង វាជារឿងសំខាន់ណាស់សម្រាប់អាជីវកម្មរបស់អ្នក ហើយអ្នកអាចចាប់ផ្ដើមអាជីវកម្មជាមួយអ្វីដែលអ្នកមានជំនាញ។ ហើយនរណាៗក៏មានចំណុចខ្លាំងរបស់ខ្លួនដែរ ប៉ុន្តែអាស្រ័យថាពួកគេបានប្រើប្រាស់ចំណុចខ្លាំងរបស់គេដើម្បីបង្កើតបានជាប្រយោជន៍កម្រិតណាដែរ។

 

២. ស្គាល់ពីចំណុចខ្សោយរបស់ខ្លួន
ការដឹងពីចំណុចខ្សោយរបស់ខ្លួនឯងជារឿងសំខាន់សម្រាប់ការរកឃើញចំណុចខ្លាំងរបស់អ្នក។ ក្នុងនាមអ្នកជាម្ចាស់អាជីវកម្មអ្វីមួយ អ្នកមិនត្រូវអោយគូប្រកួតប្រជែងរបស់អ្នកដឹងពីចំណុចខ្សោយរបស់អ្នកជាដាច់ខាត។ បើកាលណាអ្នកស្គាល់ពីចំណុចខ្សោយរបស់ខ្លួនហើយ អ្នកត្រូវខិតខំកែប្រែពីចំណុចខ្សោយរបស់ទៅជា ចំណុចខ្លាំងវិញ។