អាជីវកម្ម

ហេតុអ្វីអ្នកតួរតែមានលំហូរប្រាក់យ៉ាងតិច ២

៣. មានពេលលំហែកាយ
នរណា ក៏ដូចនរណាដែរ ពួកគេមិនចង់ចេញដើរកំសាន្តទៅណាទេ បើពួកគេមិនប្រាក់ក្នុងហោប៉ៅផងនោះ ប៉ុន្តែបញ្ហានេះលែងកើតមានទៀតហើយ បើអ្នកមានប្រាក់ចំណូលពីច្រើនកន្លែង ដូចជាអ្នកមានផ្ទះជួល បានចំណូល មួយខែ ៤០០ ដុល្លារ និង អ្នកធ្វើការមានប្រាក់បៀវត្ស ៣០០ ដុល្លារក្នុងមួយខែ នោះឃើញថាចំណូលរបស់អ្នកទ្វេដង ទោះអ្នកសុំច្បាប់ឈប់សំរាក មួយសប្ដាហ៍ក៏អ្នកនៅមានប្រាក់ចំណូលពីការជួលផ្ទះដែរ។

 

៤. រីករាយជាមួយជីវិតរស់នៅ
អ្នកមានពេលអោយក្រុមគ្រួសារ មានពេលអោយខ្លួនឯងបានច្រើន មានពេលដើរកំសាន្ត ទៅកន្លែងដែលខ្លួនឯងចង់ទៅ ដោយមិនខ្វះពីបញ្ហាថ្ងៃស្អែកបានអីញាំ បើអ្នកមិនធ្វើការទឿតទេ។

 

៥. មានសេរីភាពហរិញ្ញវត្ថុ
សេរីភាពហិរញ្ញវត្ថុត្រង់ចំណុចនេះ គឺមានន័យថា អ្នក នឹងមិនបាច់ធ្វើការដូចមុនទៀតទេ អ្នកមានប្រាក់ចំណូលដោយមានដទៃជួយរកអោយអ្នកហើយ ដូចជាបណ្ដុកទុនវិនិយោគ មានអចលនទ្រព្យសម្រាប់ជួល មានអាជីវកម្មដែលមនុស្សអោយមើលការខុសត្រូវជំនួសអ្នកជាដើម។

ដូច្នេះ ការមានប្រាក់ចំណូលច្រើនកន្លែងជារឿងដ៏ល្អបំផុតសម្រាប់អ្នក អ្នកងាយនឹងមានសេរីភាពលើហរិញ្ញវត្ថុ ដូចដែលស្ពានបានលើកឡើងខាងលើចឹងដែរ។

 

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កំចីមែនទេ? អ្នកអាចរកនិងដាក់បានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ពណ៌មានបន្ថែម​សូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/ ឬក៏ទូរស័ព្ទមកកាន់ 010758311/089264729