未分類 Uncategorised

ភាពឆ្លាតវៃជាមួយនឹងបំណុលដោយស្វែងរកពិន្ទុខ្ពស់បំផុត

Posted on

ភាពឆ្លាតវៃជាមួយនឹងបំណុលដោយស្វែងរកពិន្ទុខ្ពស់បំផុត ការខ្ចីប្រាក់ និង ប្រើកាតឥណទាន (Credit Card )មានសារៈសំខាន់សម្រាប់មនុស្សម្នាក់ៗ ដើម្បីសម្រេច​គោលបំណងអ្វីមួយរបស់ពួកគេ។ មិនថាអ្នកទិញផ្ទះ ទិញឡាន ម៉ូតូ ទូរស័ព្ទទេ អ្នកធ្វើការខ្ចី​ប្រាក់សម្រាប់ទិញទំនិញដែលជាតម្រូវការរ​បស់អ្នកបាន។ ទោះបីយ៉ាងណាក៏ដោយ របៀប​ដែលអ្នកគ្រប់គ្រងបំណុលធ្វើអោយអ្នកមានភាពខុសប្លែក​ពីអ្នកដទៃ​។​ ចំណុចដ៏សាមញ្ញ​ជួយអោយអ្នកសន្សំបានអត្រាកាប្រាក់ និង មិនអោយមា នបំណុលកើតឡើងទៀត។​ ១.​ ទទួលបានកាន់តែច្រើនពីការសន្សំ លោកអ្នកអាចនឹងចំណាយពេលយូរសម្រាប់សន្សំប្រាក់ដើម្បីទិញផ្ទះ​ ព្រោះទម្រាំ លោកអ្នក​សន្សំ​ប្រាក់​គ្រប់នៃតម្លៃផ្ទះមួយ លោកអ្នកអាចចំណាយពេលយូរ។ តែបើអ្នកធ្វើការសន្សំប្រាក់សម្រាប់កម្ចីទិញផ្ទះ លោកអ្នកអាចស្វែងរកអត្រាការប្រាក់ដែល មានការប្រកួតប្រជែង ពោលគឺ អត្រាការប្រាក់ទាបសម្រាប់កម្ចីទិញផ្ទះ។ តើអ្នកស្វែងរកអត្រារការប្រាក់ទាបដោយរបៀបណា? សូមទាក់ទងមកកាន់ស្ពាន!   ២.​បង្កើនការទូទាត់​ ការកំឡុងពេលបង់រំលស់ផ្ទះ អ្នកបង្កើនការបង់អោយបានញឹកញាប់​នៃកម្ចីទិញផ្ទះ​របស់​អ្នក។​ ​បង់កាន់ច្រើន កាន់តែបន្ថយរយៈពេលសង និង បន្ថយចំនួនទឹក​ប្រាក់ដែល​អ្នកនឹងបង់បន្តបន្ទាប់ទៀត។​ តាមរយៈការបង្កើនទំហំនៃការបង់ប្រាក់របស់អ្នកនៅណា​ដែលអ្នកមានប្រាក់​ច្រើន  អ្នកអាចនឹងបញ្ចប់បំណុលរបស់អ្នកមុនពេលកំណត់។

អាជីវកម្ម

វិធីនៃការបង្កើនចំណូលបន្ថែម

Posted on

វិធីនៃការបង្កើនចំណូលបន្ថែម មានបញ្ហាចំណូលមិនគ្រប់គ្រាន់ មានការខ្វះខាតសម្រាប់ចំណាយក្នុងគ្រួសារទាំងមូលមែនទេ? ហេតុអ្វីអ្នកមិនរកវិធីក្នុងការបង្កើតចំណូលបន្ថែមទៅ? តើអ្នកមិនទានដឹងពីវិធីរកប្រាក់បន្ថែមទៀតមែនទេ? ថ្ងៃនេះស្ពាននឹងចែករំឡែកនូវបទពិសោធន៍ខ្លះដើម្បីអោយលោកអ្នកបង្កើតចំណូលបន្ថែម។ មុនហ្នឹងអ្នកចង់រកចំណូលបន្ថែម អ្នកត្រូវដឹងថាអ្នកមានជំនាញអ្វី នឹង មានចំណង់ចំណូលចិត្តអ្វី?   ១. ធ្វើអ្វីដែលជាជំនាញរបស់អ្នក ប្រាកដណាស់អ្នកត្រូវស្គាល់ខ្លួនឯងជាមុនសិន ថាអ្នកមានជំនាញ ឬ ដុងពីកំណើតខាងអ្វី ? ដូចជាអ្នកមានជំនាញផ្នែកវិស្វកម្មសំណង់ជាដើម ហើយអ្នកកំពុងធ្វើការអោយក្រុមហ៊ុនដែលមានចំណូល ៥០០ ដុល្លារក្នុងមួយខែ ហើយអ្នកចង់មានចំណូលបន្ថែម តើអ្នកគួរធ្វើយ៉ាងណាដែរ? ពិតប្រាកដណាស់ អ្នកធ្វើការក្រៅម៉ោងពេលសម្រាកពីការងារបាន អ្នកអាចម៉ៅការសាងសង់ នៅថ្ងៃចុងសប្ដាហ៍របស់អ្នកបាន។ ចំណុចនេះអាស្រ័យលើអ្នកចេះរៀបចំពេលវេលា និង ជំនាញរបស់ងអ្នកប៉ុណ្ណោះ។   ២. ការងារតាមប្រព័ន្ធអ៊ីនធើណេត មួយរយៈចុងក្រោយនេះ ស្ពានសង្កេតឃើញថា ការដាក់លក់ទំនេញតាមអនឡាញមានការីកស្កុះស្គាយ និងរកចំណូលបានគួរសមដែរ តែអាស្រ័យលើប្រភេទទំនិញដែលអ្នកដាក់លក់។ អ្នកអាចឆ្លៀតពេលទំនេរដាក់លក់ទំនិញតាមអនឡាញ ដើម្បីបង្កើតប្រភពចំណូលដ៏អ្នកបានមួយផ្នែកទៀត។ ដូចជាលក់ សម្លៀកបំពាក់ ស្បែកជើង ការបូប និង អចលនទ្រព្យជាដើម។ ការដែលអ្នកមានចំណូលបន្ថែមធ្វើអោយអ្នកមានបញ្ហាហិរញ្ញវត្ថុពេលក្រោយនោះទេដូចជា៖  

អាជីវកម្ម

៥ ចំណុចដើម្បីសន្សំពេលវេលា

Posted on

៥ ចំណុចដើម្បីសន្សំពេលវេលា ពេលវេលាអាចបង្កើតលុយអោយបានច្រើនសន្ធឹកសន្ធាប់ ប៉ុន្តែលុយច្រើនមហាសាលប៉ុណ្ណា ក៏មិនអាចទិញពេលវេលាសូម្បីតែ មួយវិនាទី ដែលហួសហើយ អោយត្រឡប់ក្រោយវិញបានទេ។ ដូច្នេះ អ្នកគួរចេះចាយពេលវេលាអោយមានតម្លៃបំផុត ព្រោះជីវិតមនុស្សខ្ចីណាស់។ ៩ ចំណុចនេះ ស្ពាននឹងចែករំលែកពីវិធីនៃការគ្រប់គ្រង់ពេលវេលារបស់អ្នក៖   ១. ធ្វើផែនការណ៍ មានមនុស្សភាគច្រើន បានចំណាយពេលពេញមួយថ្ងៃ ដោយមិនបានធ្វើអ្វី ដែលជា ប្រយោជន៍ ដល់ខ្លួន ឬ មនុស្សជំវិញខ្លួន ហើយធ្លាប់និយាយាថាពេលវេលាដើរលឿនណាស់។ ទាំងនេះដោយសារពួកគេមិនមានរៀបចំតារាងពេលវេលាអោយបានត្រឹមត្រូវ និង កំណត់ថា ម៉ោងនេះអ្នកធ្វើអ្វី ឬ ធ្វើរឿងអ្វីមួយ តើអ្នកត្រូវចំណាយពេលប៉ុន្មានម៉ោង ប៉ុន្មានថ្ងៃ?   ២. តាមដានពេលវេលារបស់អ្នក បើអ្នកអាចតាមដាន ថាអ្នកបានធ្វើអ្វីខ្លះ នៅទីកន្លែងណា ប្រើរយៈពេលប៉ុន្មានម៉ោង នោះអ្នកនឹងអាចធ្វើការកែប្រែ នូវចំណុចខ្វះខាតអ្វី? អ្នកគ្រាន់តែធ្វើការតាមដានត្រឹម មួយថ្ងៃ អ្នកនឹងមានការភ្ញាក់ផ្អើលជាមិនខាន។

未分類 Uncategorised

៤ ចំណុចដើម្បីបង្កើនចំណូល

Posted on

៤ ចំណុចដើម្បីបង្កើនចំណូល តើអ្នកចង់កំពុងជូបបញ្ហាអាជីវកម្មរបស់អ្នកមានចំណូលទាបមែនទេ? ម្ចាស់អាជីវកម្មទាំងអស់ ចង់បានប្រាក់ចំនេញច្រើន ប៉ុន្តែមិនដឹងថាធ្វើអោយយ៉ាងណា ទើបអោយអាជីវកម្មរបស់អ្នកទទួលបានចំនេញច្រើនមែនទេ? ថ្ងៃនេះស្ពានសូមណែនាំលោកអ្នកមកអនុវត្ថន៍នូវចំណុចទាំងនេះក្រោមនេះ៖   ១. ជួល កុំទិញ ការជួលមានតម្លៃទាបជាងតម្លៃការទិញ បើទោះបីអ្នកត្រូវចំណាយប្រាក់បង់ថ្លៃប្រចាំខែ សម្រាប់ជួលក្រុមហ៊ុន ឬ ហាងដាក់លក់ទំនិញរបស់អ្នកក៏ដោយ អ្នកចំណាយតិចជាងអ្នកទិញដែរ។ ក្នុងកាលៈទេសៈដែលអាជីវកម្មរបស់ទើបចាប់ផ្ដើម ឬ កំពុងដំណើរក៏ដោយ បើអ្នកទិញអចលនទ្រព្យសម្រាប់កន្លែងអាជីវកម្មរបស់អ្នក ធ្វើអោយអ្នកត្រូវចំណាយលុយច្រើន ហើយអាជីវកម្មរបស់អ្នកប្រាកដថាដាក់នៅទីតាំងហ្នឹងរហូតនោះ ជូលកាលទីតាំងហ្នឹងមិនអំណោយផលអ្នកអាចផ្លាស់ប្ដូទីតាំងបានដោយងាយស្រួល។   ២. ទទួលបានការបញ្ចុះតម្លៃ ប្រសិនបើអ្នកមានទំនាក់ទំនងល្អជាមួយអ្នកផ្គត់ផ្គង់ អ្នករកឲកាសដើម្បីចុះកិច្ចសន្យារយៈពេលវែងនៃការទិញទំនិញរបស់ក្រុមហ៊ុនផ្គត់ផ្គង់ ដែលធ្វើអោយតម្លៃនៃទំនិញមានតម្លៃទាបជាងធម្មតា។  

未分類 Uncategorised

សារៈសំខាន់នៃហិរញ្ញវត្ថុក្នុងអាជីវកម្ម

Posted on

សារៈសំខាន់នៃហិរញ្ញវត្ថុក្នុងអាជីវកម្ម ការធ្វើអាជីវកម្មត្រូវការមានលុយ ដើម្បីបង្កើតលុយឡើង ហើយអ្នកម្ចាស់អាជីវកម្មត្រូវមានការពិចារណអោយបានម៉ត់ចត់ពីបញ្ហាហិរញ្ញវត្ថុ ព្រោះអាជីវកម្ម នៅដំណើរបានយូរព្រោះមានហិរញ្ញវត្ថុជួយទប់ទល់។ តើការចាត់ចែងចំណាយរបស់អ្នកមានប្រសិទ្ធភាពដែរទេ ដូចជា ចំណាយបុគ្គលិក សម្រាប់ទិញសម្ភារៈ ថ្លៃជួល និង ថ្លៃចំណាយសម្រាប់អភិវឌ្ឍន៍ផ្សេងៗជាដើម។ ខាងក្រោមនេះជាសារៈសំខាន់នៃហិរញ្ញវត្ថុអាជីវកម្មៈ   ១. ប្រាក់ចាប់ផ្ដើមអាជីវកម្ម ការចាប់ផ្ដើមធ្វើអាជីវម្មដំបូងត្រូវមានដើមទុន ហើយដើមទុននោះគឺលុយ និងចំនេះដឹង។ ម្ចាស់អាជីវកម្ម ឬ សហគ្រិនមានតែងតែក្ដីស្រមៃ និង គំនិត នៅមិនទាន់គ្រប់គ្រាន់ទេ តែត្រូវមានលុយសម្រាបើ់ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួនទៀតផង។ មានលុយគ្រប់គ្រាន់ ស្របជាមួយពេលវេលាសាកសមសម្រាប់ចាប់ផ្ដើមអាជីវកម្ម។   ២. តុល្យភាពបំណុល ហិរញ្ញវត្ថុគឺនិយាយអំពីអ្វីដែលមានច្រើជាងលុយនៅក្នុងដៃរបស់អ្នកទៅទៀត លក្ខណៈពេលដែលអាជីវកម្មភាគច្រើនជាប់បំណុល ជាពិសេសនៅដំណាក់កាលដំបូងមានបំណុលច្រើន បើប្រៀបធៀបនឹងប្រាក់ចំណូល និង ទ្រព្យសម្បត្តិ អាចធ្វើអោយមានបញ្ហាជាមួយកម្ចីរបស់អ្នកបាន។ សមភាពបំណុលអាចធ្វើអោយមានផលប៉ះពាល់ដល់ការទាក់ទាញអ្នកវិនិយោគ មកដាក់វិនិយោគក្នុងក្រុមហ៊ុនរបស់អ្នក។