អាជីវកម្ម

4 ចំណុចធ្វើអោយអតិថិជនរបស់អ្នកសប្បាយរីករាយ

តើអ្នកចាប់អារម្មណ៍ដាក់ពាក្យសុំប្រាក់កម្ចីខ្នាតតូចដែរឬទេ?
សូមសាកល្បងប្រើកម្មវិធី Spean Luy ដើម្បីទទួលបានភាពងាយស្រួលនិងរហ័សក្នុងការខ្ចីប្រាក់ពី 50 រហូតដល់ 1000 ដុល្លារ!
អ្នកអាចទាញយកកម្មវិធីនៅទីនេះ
សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងតាមរយៈហ្វេសប៊ុកឬតាមលេខទូរសព្ទរបស់យើងខ្ញុំ។
Smart 0969009292
Cellcard 077712053
Metfone 0882169742

ការធ្វើអាជីវកម្ម គឺចាំបាច់ណាស់ត្រូវមានទំនាក់ទំនងជាមួយអ្នកដទៃ។ ម្ចាស់អាជីវកម្មគួរ តែមានទំនាក់ទំនង ដើម្បីលក់ផលិតផល ឬ សេវាកម្មផ្សេងៗចេញបាន ម្ចាស់អាជីវកម្មគឺត្រូវធ្វើអោយអតិថិជនពេលចិត្ត នឹង សេវាកម្ម ឬ ផលិតផលរបស់ខ្លួន។ ក្នុងករណីនេះម្ចាស់អាជីវកម្មត្រូវយកចិត្តទុកដាក់នឹងអតិថិជនសំខាន់ ។

១. ផ្ដល់សេវាកម្មល្អ

សេវាកម្ម​ ជាបញ្ហារបស់សហគ្រិន និង ម្ចាស់អាជីវកម្មទាំងអស់ ព្រោះឥរិយាបទរបស់បុគ្គលិកមិនសមរម្យ អាចធ្វើអោយអតិថិជនមិនពេញចិត្តនឹងសេវាកម្មបំរើអតិថិជនរបស់ក្រុមហ៊ុន ឬ អាជីវកម្មនោះ។ អតិថិជនមិនខ្វល់ប៉ុន្មានទេសម្រាប់គុណភាពទំនិញរបស់អ្នកល្អប៉ុណ្ណានោះ បើអ្នកមិនមានទំនាក់ទំនងទទួលអតិថិជនបានល្អទេ អតិថិជនរបស់អ្នកនឹងមិនសប្បាយចិត្តចំពោះសេវាកម្មរបស់អ្នកឡើយ។

២.  ទំនាក់ទំនងល្អ

ក្នុងការទំនាក់ទំនងនេះ គឺទាមទារអោយអ្នក មានជំនាញខាងភាគទន់ (Soft Skill)។ សម្រាប់ការបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន ប្រហែលអាចធ្វើអោយអ្នកចំណាយពេលបន្តិច។ អ្នកត្រូវដឹងថា អតិថិជនរបស់អ្នកជាមនុស្សប្រភេទណា ? សម្រាប់ការទំនាក់ទំនង អ្នកត្រូវដឹងថា ពួកគាត់ចូលចិត្ត មិនចូលចិត្តអ្វី? ការដែលអ្នកធ្វើ ឬ និយាយអ្វីដែលអតិថិជនចូលចិត្តស្តាប់ នោះធ្វើអោយអតិថិជនរបស់អ្នកមានអារម្មណ៍ថាស្រស់ស្រាយជាមួយនឹងការជជែកជាមួយអ្នក។