ដៃគូរសហការ

ឥណទានទឹកស្អាតនិងអនាម័យ

ឥណទានទឹកស្អាតនិងអនាម័យ

នេះគឺជាអត្ថបទពិសេស ដែលពួកយើងបានសម្ភាសន៏ជាមួយនឹង ដៃគូសហការធនាគាររបស់យើង ក្នុងបំណងណែនាំអំពីស្ថាប័នរបស់ពួកគេ។

តើអ្នកកំពុងជួបនឹងបញ្ហាកង្វះទឹកប្រើប្រាស់ឬខ្វះខាតថវិកាក្នុងការសាងសង់បង្គន់អនាម័យដែរឬទេ? ក្រៅពីសេវាឥណទានចម្រើនផល ឥណទានសហគ្រិន ឥណទានកសិកម្ម និងឥណទានអភិវឌ្ឍឬឥណទានក្រុមធានា ដែលស្ពានបានរៀបរាប់នៅអត្ថបទមុនរួចមកហើយនោះ មីក្រូហិរញ្ញវត្ថុចម្រើនក៏នៅមានសេវាឥណទានទឹកស្អាតនិងអនាម័យមួយទៀតដែលផ្ដល់ជូនចំពោះអតិថិជនដែលមានតម្រូវការលើសេវានេះផងដែរ។អ្នកអាចស្វែងយល់ពីឥណទានទឹកស្អាតនិងអនាម័យរបស់មីក្រូហិរញ្ញវត្ថុចម្រើនបាននៅខាងក្រោមនេះ៖

 

” ឥណទានទឹកស្អាតនិងអនាម័យត្រូវបានបែងចែកជាពីរ៖
ឥណទានទឹកស្អាតនិងអនាម័យក្រុមធានា អ្នកអាចស្នើកម្ចីជាក្រុមក្នុងបរិមាណទំហំទឹកប្រាក់ចាប់ពី ១០០,០០០រៀល ដល់ ២,០០០,០០០រៀល ក្នុងអត្រាការប្រាក់១.៥% រយៈពេល៣ខែ ទៅ១២ខែ។
ចំណែកឯឥណទានទឹកស្អាតនិងអនាម័យឯកត្តជន អ្នកអាចស្នើបានចំនួន៤០០,០០០រៀល ដល់ ៦,០០០,០០០រៀល រយៈពេល៣ខែដល់២៤ខែ ក្នុងអត្រាការប្រាក់១.៥%។

 

 

” តើឥណទានទឹកស្អាតនិងអនាម័យផ្ដល់កម្ចីដល់អតិថិជននូវសេវាអ្វីខ្លះ?
ឥណទានទឹកស្អាតនិងអនាម័យត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពប្រជាជនអោយកាន់តែប្រសើរឡើង ដោយផ្ដល់នូវឥណទានសម្រាប់៖
– តបណ្ដាញទឹក
– ទិញធុងចម្រោះទឹក
– ទិញធុងស្ដុកទឹក អាងស្ដុកទឹក និងពាងទឹក
– ទិញម៉ូទ័រ និងម៉ាស៊ីនបូមទឹក
– សាងសង់បង្គន់អនាម័យឬបន្ទប់ទឹក
– សាងសង់អណ្ដូងទឹកគ្រប់ប្រភេទ
– សម្រាប់ស្ដារនិងជួសជុលប្រភពទឹកឡើងវិញជាដើម។

 

 

តើអ្នកកំពុងមានតម្រូវការឥណទានទឹកស្អាតនិងអនាម័យមែនទេ? ចុះឈ្មោះស្នើកម្ចីតាមរយៈស្ពានឥលូវនេះដើម្បីទទួលបានការពិភាក្សាពីលក្ខខណ្ឌក្នុងការស្នើកម្ចី ដោយឥតគិតថ្លៃ សេវារហ័សទាន់ចិត្ត ព្រមទាំងទទួលបានឱកាសក្នុងការឈ្នះរង្វាន់ទឹកប្រាក់១០០$ប្រចាំខែទៀតផង។

មានចំណាប់អារម្មណ៏ក្នុងការស្នើប្រាក់កម្ចីមែនទេ? អ្នកអាចរកនិងដាក់ពាក្យស្នើកម្ចីបានភ្លាមក្នុងរយៈពេលត្រឹមតែ២នាទីដោយឥតគិតថ្លៃ! សម្រាប់ព័ត៌មានបន្ថែមសូមចូលមើលhttps://spean-kh.com ឬក៏ផ្ញើរសារតាមហ្វេសប៊ុក https://www.facebook.com/speanluycoltd/