អាជីវកម្ម

រឿងដំបូងអ្នកគួរតែដឹងមុនពេលចាប់ផ្ដើមអាជីវកម្ម

រឿងដំបូងអ្នកគួរតែដឹងមុនពេលចាប់ផ្ដើមអាជីវកម្ម

 

បច្ចុប្បន្ននេះ ក្រុមហ៊ុនស្ពានសង្កេតឃើញថា មិនសហគ្រិនវ័យក្មេងជាច្រើន ប្រលូកចូលវិស័យអាជីវកម្ម ប៉ុន្តែមានចំនួនតិចតួចប៉ុណ្ណោះក្នុងចំណោមពួកគេដែលទទួលបានជោគជ័យ។ ហើយមានចំនួនច្រើនដែលមិនទទួលបានជោគជ័យ ប៉ុន្តែវាធ្វើអោយពួកគេឆ្លាតជាងមុន ព្រោះភាពបរាជ័យនេះ នឹងធ្វើអោយពួកគេមានពេលមករៀបចំយុទ្ធសាស្ត្រឡើងវិញក៏ថាបាន។
ថ្ងៃនេះស្ពាន នឹងចែករំលែកចំនុចសំខាន់ៗដែលសហគ្រិនវ័យក្មេងគួរដឹងមុននឹងចាប់ផ្ដើមអាជីវកម្ម។

 

 

១. យល់ដឹងពីទីផ្សារបានច្បាស់លាស់
ការពិតណាស់ តម្រូវការទីផ្សារគឺជារឿងចំបងដែលសហគ្រិន គួរតែដឹង ព្រោះបើអ្នកបើកអាជីវកម្ម ណាដែលមានមុនគេ ហើយមានតែអ្នក នោះអាជីវកម្មរបស់អ្នកងាយ នឹងទទួលបានជោគជ័យ ដោយអ្នកមិនបាច់ឈឺក្បាលក្នុងការប្រកួតប្រជែងជាមួយអ្នកណានោះទេ។ ម៉្យាងវិញទៀត បើកាលណាអ្នកស្គាល់តម្រូវការទីផ្សារ ចំនួនតម្រូវការ ស្គាល់ដៃគួប្រកួតប្រជែងរបស់អ្នក នឹងធ្វើអោយអ្នកបានត្រៀមខ្លួន និងរៀបចំយុទ្ធសាស្ត្រស្របតាមកាលៈទេសៈបានទាន់ពេលវេលា។ ការស្រាវជ្រាវពីរឿងនេះ អាចធ្វើអោយអ្នកចំណាយពេលយូរបន្តិច ប៉ុន្តែបើអ្នកយល់ដឹងបានច្បាស់នោះ អាជីវកម្មថ្មីរបស់អ្នក មិនងាយនឹងក្ស័យធននោះទេ ព្រោះអ្នកដឹងគ្រប់ជំហាននៃទីផ្សារ។

 

 

២. កំណត់អំពីប្រភេទអាជីវកម្មរបស់អ្នក
អ្នកត្រូវកំណត់អោយបានច្បាស់លាស់ ថាអាជីវកម្មរបស់អ្នក ផ្គត់ផ្គង់ ឬ លក់ ឬ ចែងចាយអ្វីអោយបានច្បាស់។ ការកំណត់អោយបានច្បាស់ និងធ្វើអោយអតិថិជនរបស់អ្នកងាយចាំប្រភេទអាជីវកម្មរបស់អ្នក ថាមានអ្វីខ្លះ។ ការសង្កត់ធន់អ្វីតែមួយមុខ នឹងធ្វើអោយអាជីវកម្មរបស់ឆាប់ លេចថ្លូរក្នុងទីផ្សារ។ ឧ. អ្នកបើកក្រុមហ៊ុនផ្គត់ផ្គង់ គ្រឿងសង្ហារឹម ដូច្នេះរាល់ទំនិញដែលអ្នកទាក់ទងនឹង គ្រឿងសង្ហារឹមក្រុមហ៊ុនរបស់អ្នក មានលក់ទាំងអស់ ដូច្នេះ ពេលអតិថិជនមានតម្រូវការគ្រឿងសង្ហារឹម អតិថិជន នឹងទៅរកក្រុមហ៊ុនលក់គ្រឿងសង្ហារឹម មិនខាន អតិថិជន មិនដែលទៅទិញគ្រឿងសង្ហារឹមនៅ ផ្សារត្រីនោះទេ។

 

 

៣. កំណត់អតិថិជនគោលដៅ
ក្រុមហ៊ុន ឬ សហគ្រាស នីមួយៗ តែងតែមានកំណត់អតិថិជនគោលដៅរបស់ខ្លួន ព្រោះប្រភេទទំនិញ ឬ ផលិតផលរបស់អ្នក គឺមិនមែន មានអតិថិជនគ្រប់ប្រភេទមកទិញផលិតរបស់អ្នកទេ។ ឧ. អ្នកបើកអាជីវកម្មលក់សម្លៀកបំពាក់នារីទាន់សម័យ ប្រភេទទំនិញរបស់អ្នក ដូច្នេះ អតិថិជន គោលដៅរបស់អ្នកគឺនារីដែលមានអាយុចាប់ ១៤ ឆ្នាំ ទៅ ៣០ឆ្នាំ។ ការកំណត់អតិថិជន វាអាស្រ័យទៅលើប្រភេទអាជីវកម្មរបស់អ្នកប៉ុណ្ណោះ។